抖阴社区

Ep3 : ????????????

Start from the beginning
                                    

« ថាឲ្យហើយនៅស្ងៀមមិននិយាយទៀត!យ៉ាងមិចសម្តីយើងឥឡូវឯងស្តាប់លែងចូលត្រចៀកហើយហ្ហេស៎?! »

« អូន..សុំទោស មិញនេះដើរមិនប្រយ័ត្នក៏គ្រវាស់ដៃត្រូវវាដោយចេតនាទេ »

« សុំទោសមួយម៉ាត់វាមិនស្មើនឹងតម្លៃរូបចម្លាក់ដែរឯងធ្វើធ្លាក់មិញផងថ្លៃរាប់ម៉ឺនដុល្លារឯណោះ គិតថាសុំទោសហើយសងយើងរួចមែនទេ?! » បិតសៀវភៅដាក់នៅលើតុក្រោកឈរឡើងដើរមកកាន់កាយតូចទាំងអោបដៃមើលគេរើសកម្ទេចទាំងនោះ

« អួយ៎..! ហឹក.. » ទឹកភ្នែកហូរវ៉ូពេលដៃម្ខាងរបស់ខ្លួនត្រូវកម្លាំងជើងរបស់នាយជាន់ឲ្យមកសង្កត់លើបំបែកទាំងនោះបណ្តាលឲ្យវាចេញឈាមមកក្រៅថែមទៀត

« មុខជាំមិនទាន់បាត់ទេ សង្ស័យតែចង់ត្រូវថែមហើយ » កាយមាំបន្ទន់ជង្គងចុះបន្តិចមកចាប់បោចសក់គេឲ្យងើយមុខឡើងសម្លឹងមើលទៅខ្លួន
ផាច់!មួយកំផ្លៀងទះចំថ្ពាល់រាងតូចមួយរំពេចធ្វើឲ្យថ្ពាល់ធ្លាប់តែមានពណ៍ផ្កាឈូកស្រាលនោះប្តូរជាក្រហមវិញភ្លាមៗពេលត្រូវកម្លាំងដៃនាយរួច

« ហឹក..ឈឺ »

ផាច់!ថាចប់ក៏ត្រូវជុងហ្គុកថែមមួយកំផ្លៀងទៀតត្រូវទាំងសងខាង មុននឹងនឹងនិយាយទៅកាន់គេ

« អាក្មេងពូកែរំអួយ!សម្បូរទឹកភ្នែកយំអញ្ចឹងចាំយើងធ្វើឲ្យឯងយំឲ្យអស់នៅពេលនេះ! » ថាចប់នាយក៏ប្រលែងសក់គេចេញពីដៃខ្លួនវិញ ទើបបែរមកចាប់ដោះខ្សែក្រវ៉ាគត់នៅនឹងចង្កេះខោរបស់ខ្លួនចេះមក

« ទៀតហើយ..យើងអាណិតអ្នកប្រុសតូចណាស់ » អ្នកបម្រើដែរនៅឈរក្បែរៗនោះក៏នាំគ្នានិយាយឡើងទាំងទឹកមុខសោកសៅ ចង់ជួយដែរតែធ្វើមិនបានទេបានត្រឹមឈរមើលនឹងឯងបើចូលទៅច្បាស់ណាស់ត្រូវខ្លាំងជាងថេយ៍ទៀត

« ឆ្ងល់លោកម្ចាស់ដែរ បើមិនស្រឡាញ់គាត់ទេមិចមិនលែងលះគ្នាទៅ? » ម្នាក់ស្រីកំពុងឈរលាងចាននោះក៏និយាយឡើង ពេលដែរងាក់ទៅឃើញថេយ៍ត្រូវនាយវ៉ៃឡើងននៀលពេញការ៉ូ

« ម៉ាក់ប៉ាគាត់មិនឲ្យលែងទេ នាងក៏ដឹងថាម៉ាក់ប៉ាអ្នកប្រុសតូចជាប់បំណុលច្រើនជាមួយគ្រួសារលោកម្ចាស់ រកលុយសងមិនអស់ក៏អ្នកស្រីធំគាត់សុខចិត្តយកអ្នកប្រុសតូចតែម្តងទៅដើម្បីដោះដូរ »

???????????? (???)Where stories live. Discover now