ថ្ងៃត្រង់ហើយជាពេលដែលបុគ្គលិកបានសម្រាកទីបំផុតលីវយីងក៏ព្រមជិះឡានជាមួយនឹងអុីនៀនហេីយបេីកតម្រង់ទៅរកកន្លែងមួយដែលពួកគេបានណាត់គ្នារួចជាស្រេច។
មុននឹងបានចូលទៅញុាំអីអុីនៀនឆ្លៀតនាំលីវយីងទៅលេងកន្លែងហៅថាបាតសមុទ្រសប្បនិមិត្តដែលមានត្រីយ៉ាងច្រេីននៅពីលេីឯពួកគេក៏បានដេីរនៅតាមច្រក់ទ្វារកញ្ចក់ដែលគេបានបិតបាំងមេីលទៅគឺស្អាតខ្លាំងណាស់។ពួកគេឈរមេីលត្រីដែលហែលជុំវិញមានតូចមានធំដែលធ្វេីអោយអារម្មណ៍សប្បាយចិត្តហេីយបែរក្រសែភ្នែកប៉ះគ្នាធ្វេីអោយអៀនរៀងៗខ្លួន។
« កាលពីព្រឹកមិញនេះខ្ញុំបានជួបរឿងមួយគួរឲ្យរំភើបណាស់ » អុីនៀននិយាយឡើងហើយក៏នឹកឃើញភ្លាមដែលធ្វើឲ្យនាយញញឹមបិតមាត់មិនជិត ពិតជានឹកស្មានមិនដល់សោះនូវរឿងមួយនោះ
« តេីលោកបានជួបរឿងអ្វី? » លីវយីងលឺបែបនោះក៏បែរទៅសួរមិនដឹងថាបានជួបរឿងអ្វីដែលធ្វើឲ្យគេញញឹមបិតមាត់មិនជិតបែបនេះកម្រឃើញអុីនៀនសប្បាយចិត្តណាស់
« គឺចាន់នឹងអុីប៉ូស្រឡាញ់គ្នា » អុីនៀននិយាយប្រាប់
« ចាន់នឹងអុីប៉ូ? » លឺបែបនោះលីវយីងភ្ងាក់ផ្អើលណាស់ឃើញពួកគេស្និតស្នាលគ្នាបែបនេះមិននឹកស្មានថាលួចបង្កេីតទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែមបែបនេះសោះ
« អុឹមមែនហើយ!អុីប៉ូនឹងចាន់ពួកគេស្រឡាញ់គ្នាខ្លាំងណាស់នៅពេលដែលឈូអុីងចង់ទៅរកអុីប៉ូពេលនោះអុីប៉ូបានដោះស្រាយជាមួយប្អូនស្រីរបស់ខ្ញុំថាគេស្រឡាញ់ចាន់ ព្រោះបេីបែបនេះឈូអុីងនឹងចេះតែស្រឡាញ់អុីប៉ូខ្លាំងទេីបសុខចិត្តទម្លាយប្រាប់ អ្នកណាទៅដឹងទៅថានាងមិនចូលចិត្តទេថែមទាំងអបអរ ឯងដឹងទេហេតុអ្វីប្អូនស្រីខ្ញុំធ្វើបែបនោះ? » អុីនៀននិយាយទាំងសេីចស្រស់ហើយក៏លេងដាក់សំណួរជាមួយនឹងលីវយីងដេីម្បីបង្កើតទំនាក់ទំនងមួយនេះអោយកាន់តែស្អិតរមួតថែមមួយកម្រិត
« ព្រោះប្អូនស្រីលោកធ្វើគ្រប់យ៉ាងដេីម្បីបន្លប់ភាពឈឺចាប់ » គិតតែមួយភ្លេតលីវយីងក៏ឆ្លើយឡើងដែលធ្វើឲ្យអុីនៀនលឺហើយក៏សេីចថែមមួយកម្រិតទៀត ព្រោះចម្លើយមួយនេះដឹងច្បាស់គឺខុស
« មិនមែនបែបនោះទេព្រោះនាងហ្វេនBL » អុីនៀនឆ្លេីយចម្លើយប្រាប់លីវយីងដែលធ្វើឲ្យពួកគេទាំងពីរនាក់ក៏សេីចឡើងព្រមគ្នាមិននឹកស្មានថាឈូអុីងគឺជាហ្វេនស្រឡាញ់មនុស្សប្រុសដូចគ្នាសោះ ខំតែគិតផ្តេសផ្តាស។
ពួកគេបន្តនិយាយហើយដេីរទៅមុខរហូតដល់ចេញមកវិញនឹងដេីម្បីរកអីញុាំ ពេលនោះអុីនៀនចាប់ដៃលីវយីងជាប់ហើយក្រសែភ្នែកស្រទន់កំពុងតែមេីលមកហាក់បីដូចជាចង់និយាយអ្វី។
« តេីខ្ញុំមានឪកាសម្តងទៀតទេ? » អុីនៀនសួរទាំងទឹកមុខស្រពោន ពេលនេះជាពេលសមរម្យត្រូវតែនិយាយអោយបានដឹងច្បាស់ថាក្តីស្នេហ៍របស់លីវយីងចំពោះនាយនៅតែមានដែរឬទេ?
« ឪកាសអ្វីទៅ? » លីវយីងចងចិញ្ចើមសួរទៅអុីនៀនទាំងឆ្ងល់សុខៗមកសួរបែបនេះមិនអោយភ្ងាក់ផ្អេីលយ៉ាងម៉េច នេះចម្លែកខ្លាំងណាស់
« គឺឪកាសដែលខ្ញុំអាចស្រឡាញ់ឯងម្តងទៀត ប៉ុន្មានឆ្នាំមកនេះខ្ញុំមិនអាចបំភ្លេចបានទេរវាងទំនាក់ទំនងពួកយើងទាំងពីរខ្ញុំនៅចងចាំរហូត ខ្ញុំនឹកឯង ពេលណាក៏យល់សប្តិឃើញឯងដែរ បេះដូងមួយនេះគឺនៅតែរងចាំឯងមកស្អំអោយវាបាត់ឈឺតែប៉ុណ្ណោះ » នាយនិយាយហើយយកដៃលីវយីងដាក់លេីទ្រូវខាងឆ្វេងដែលវាកំពុងតែលោត ក្តីស្រឡាញ់ចំពោះគេគឺនៅតែមិនប្រែ នៅតែស្នេហ៍ នៅតែនឹកនៅតែរងចាំត្រឡប់មកវិញម្តងទៀត សង្ឃឹមថាពួកយើងនឹងអាចមានឪកាសដូចដេីម
« ខ្ញុំគិតថាពួកយើងមិនអាចនោះទេ » លីវយីងដកដៃចេញដែលនិយាយក្បត់នឹងបេះដូងខ្លួនឯងដែលកំពុងតែលោត ទំនាក់ទំនងមួយនេះបញ្ចប់យូរហើយ ប៉ុន្តែប្រុសម្នាក់នេះនៅតែចង់ផ្សះផ្សារឡើងវិញភាពស្ទាក់ស្ទើរគឺសឹងតែ99%ទៅហេីយ
« ម៉េចក៏ថាមិនអាច?ពួកយើងបានធ្វើរឿងមួយជាមួយគ្នាយប់នោះរួចហើយឯងគិតថាខ្ញុំមិនចងចាំឬ?ខ្ញុំមិនអាចបំភ្លេចប៉ុន្តែខ្ញុំគ្រាន់តែមិនចង់រំលឹកតែប៉ុណ្ណោះ » ក្តីសង្ឃឹមរបស់នាយមិនទាន់អស់ត្រូវតែចចារជាមួយលីវយីងអោយដឹងសខ្មៅព្រោះគេពូកែគេចណាស់លេីកនេះនាយមិនអោយរួចខ្លួនឡើយ
« លោក.... » លីវយីងគាំងនិយាយមិនចេញហើយខួរក្បាលក៏នឹកឃើញដល់ទង្វើស្វីតកាលពីយប់នោះដែលក្តៅគគុកគ្រាន់តែគិតក៏ព្រឺសម្បុរ
« បងអាចស្រឡាញ់អូនម្តងទៀតទេ? » នាយចាប់ដៃលីវយីងនឹងសួរដោយទឹកមុខយ៉ាងកំសត់ នាយចង់ផ្សះផ្សារទំនាក់ទំនងស្នេហាមួយនេះខ្លាំងណាស់ប៉ុន្តែអ្នកម្ខាងទៀតហាក់បីដូចជាស្ទាក់ស្ទើរ
« ខ្ញុំទៅភោជនីយដ្ឋានមុនហេីយ ទំនាក់ទំនងស្នេហាមួយនេះគឺប្រាកដណាស់គឺនៅតែមិនអាច » លីវយីងឆ្លើយយ៉ាងមុឺងម៉ាត់ហើយក៏ដេីរឆ្លងផ្លូវដេីម្បីទៅភោជនីយដ្ឋាន ឯអុីនៀនដេីរទៅតាមក្រោយទាំងអស់សង្ឃឹមដោយមិនបានមេីលឃេីញឡានមួយដែលកំពុងតែបេីកឆ្លងផ្លូវឡេីយ។
ទីត ~ ទីត
« .... » អុីនៀនបេីកភ្នែកធំៗដែលឡានកំពុងតែបេីកយ៉ាថលឿនមកសំដៅមុខខ្លួនដែលគ្មានថ្ងៃនឹងគេចរួចឡេីយបណ្តោយតាមវាសនាចុះ។
ងឺត ~ ~ ផាំង
អុីនៀនត្រូវដួលទៅម្ខាងតាមកម្លាំងនៃឡានដែលធ្វើឲ្យនាយក៏ប៉ះទង្គិចជាមួយនឹងក្បាលបណ្តាលអោយបែកហេីយហូរឈាមក៏បិតភ្នែកសន្លប់បាត់ទៅ។
« អុីនៀន ~ អុីនៀនលោកកុំកេីតអ្វីអោយសោះ ឆាប់ហៅពេទ្យបន្តិចមក » លីវយីងរត់ត្រឡប់មកវិញពេលឃើញបែបនោះគឺភ័យណាស់ទឹកភ្នែកស្រក់ហូរដែលបញ្ជាក់ថាខ្លាចបាត់បង់មនុស្សចំពោះមុខនឹងស្តាយក្រោយដែលខ្លួនធ្វើឱ្យអុីនៀនក្លាយជាបែបនេះ។
ពេលនោះមីងយៀកនឹងហុងសៀនឆ្លងកាត់តាមនោះឃើញមនុស្សច្រើនបែបនេះប្រហែលមានរឿងមិនល្អហើយទេីបនាំគ្នាចុះទៅមេីលមិននឹកស្មានថាបានជួបមនុស្សដែលធ្លាប់ស្គាល់ជួបរឿងអាក្រក់បែបនេះទៅវិញ។
« បងលីវយីងមានរឿងអ្វី? » មីងយៀកសួរទាំងបារម្ភ
« ជួយអុីនៀនផង បងមិនចង់បាត់បង់គេទេ ~ ហុឹកៗ » លីវយីងយំខ្លាំងៗដែលមេីលមនុស្សដេកលេីថ្លុកឈាមចំពោះមុខទាំងសង្វេកចិត្តនឹងឈឺចាប់ ជាលេីកទីមួយហើយឃើញមនុស្សដែលខ្លួនស្រឡាញ់គ្រោះថ្នាក់ចំពោះមុខស្រស់ៗបែបនេះ
« បងកុំបារម្ភឡានពេទ្យមកហើយ » ហុងសៀនជួយនិយាយលួងលោមត្បិតតែមិនស្គាល់ប៉ុន្តែក៏អាណិតណាស់ ប្រសិនបើមនុស្សដែលខ្លួនស្រឡាញ់ជួបបែបនេះហុងសៀនក៏បែបនេះដែរ ហើយឡានពេទ្យក៏មកដល់រហ័សទាន់ចិត្តទៀតនាំយកអុីនៀនទៅ។សូមរង់ចាំទស្សនាភាគបន្ត.....❤️💚✨

YOU ARE READING
??? : ????????????(END)
Romance?????????????????????????????????????????????????????????????????????!?????????????!??????????????? ????????????????????????????????...??????????????????????????????????????????????????????????????????????????????????????????????????????????????! ??...