<< មិនអីទេចាំខ្ញុំជូនទៅក៏បានដែរ ម៉ោះឆាប់មកកុំឱ្យមេឃងងឹតជាងនេះ >> នាវនិយាយរួចក៏បានឈានជើងដើរទៅខាងមុខប៉ុន្តែត្រូវបានឈប់ដោយសារតែសំដីបដិសេធរបស់ស៊ី
<< មិនអីទេមិនបាច់ក៏បានខ្ញុំអាចរកឡានជិះទៅដោយខ្លួនឯងបានមិនចង់រំខានលោកទេកាលពីម្សិលមិញជូនខ្ញុំទៅម្ដងហើយឥឡូវនេះជូនទៅទៀតខ្ញុំក្រែងចិត្តណាស់។ >> ស៊ីបានបដិសេធរួចក៏បានដើរទៅចិត្តភូវីនបន្តិចក្រោយមកគេក៏ចាក់ដៃភូវីនធ្វើជាសញ្ញាឲ្យបង្ខំខ្លួនដើម្បីទៅជាមួយនាវ។
ដោយយល់ស្របតាមស្ថានការណ៍ភូវីនក៏ធ្វើជាបង្ខំស៊ីឲ្យទៅជាមួយនាវ។
<< ឯងទៅជាមួយបងនាវទៅគាត់ទំនេរតើ។ហើយគាត់ជូនទៅៗគាត់ខំជូនចេញពីចិត្តពិតៗណា។ >> ភូវីននិយាយរួចកូនព្រិចភ្នែកដាក់ស៊ី
<< បើមិនចង់ឲ្យនាវជូនទៅចាំខ្ញុំជូនឯងទៅក៏បាន។ខ្ញុំក៏ចង់ទៅក្លឹបបន្តិចដែរ។ >> ផុនបានដើរមកពីខាងក្រោយរួចនិយាយទៅកាន់ស៊ី
ដែលយើងឃើញថាស្ថានការណ៍កាន់តែវឹកវរម្នាក់ជូនទៅម្នាក់ទៀតក៏ចង់ជូនទៅភូវីនក៏បានដើរទៅជិតផងហ្នឹងឬចាប់ទាញដៃគេយកមកខ្សិប
<< លោកឯងចង់ទៅណាក៏ទៅតែម្នាក់ឯងទៅកុំបាច់និយាយឱ្យគេដឹងខ្ញុំកំពុងតែឲ្យពួកគេឡើងទូកជាមួយគ្នាហើយកុំមកចង់បំបាក់ទូកនេះចេញ។ >> ពាក្យសម្ដីដែលភូវីននិយាយមិនបានចូលត្រចៀករបស់ផុនទេព្រោះតែគេមិនយល់
<< ស្អីទូកស្អីបំបាក់ស្អី? ខ្ញុំមិនយល់ឯងនិយាយទៅជួយនិយាយឱ្យស្រួលយល់ជាងនេះបន្តិចមក។ >>
<< លោកឯងឆ្លាតគ្រប់រឿងប៉ុន្តែរឿងស្នេហាអ្នកហេតុអីក៏ល្ងង់ម៉្លេះអញ្ចឹងតែបានគេបោកមិនខុសមែន >>
<< អើៗយើងដឹងហើយមិនបាច់និយាយម្ដងទៀតក៏បានអាចដៀលប៉ុណ្ណឹងយើងអាចកាត់នៅយកខ្លួនឯងបាន។ >>
<< ឥឡូវបែបនេះក៏បានចាំបន្តិច... >> ភូវីននិយាយរួចក៏បានបែរទៅកាន់ស៊ីនិងនាវ
លាវនៅពេលដែលឃើញផុននិងភូវីនសម្លឹងមកមុខគេ គេក៏បានសួរបញ្ជាក់ដើម្បីឲ្យកាន់តែច្បាស់ការ។

YOU ARE READING
??? : ???????????????????????
Fantasy????????????????????????????????????????????????????????????
??????????????????????? Ep : 14
Start from the beginning