抖阴社区

??????????????????????? Ep : 12

Start from the beginning
                                    

<< ចុះអាភូ?ម៉េចមិនថាឲ្យវាផងទៅ មកថាអីតែខ្ញុំម្នាក់ហ្នឹង? >>

<< គេមិនមែនកូនចៅខ្ញុំ ខ្ញុំចង់ថាឲ្យឯងៗទៅធ្វើការវិញអត់ឬចង់ដេញចេញហា៎? >>

<< អឺៗ ទៅហើយបាទទៅៗហើយ អាភូអញទៅមុនហើយ ចៅហ្វាយអញ្ជើញចុះទៅស្រួលបួលតិចក្រិចជើងបាក់.ក.ងាប់ >> ស៊ី ថារួចក៌បានដើរចេញទៅមុនបាត់ទៅ

        បន្ទាប់ពីស៊ីចេញទៅផុតបាត់ទៅ នាវសម្លឹងមើលមកកាន់ភូវីនមិនដាក់ភ្នែក បន្តិចក្រោយមកក៌បានដើរទៅអង្គុយជិតភូវីនរួចនិយាយជាមួយគេ។

<< មុននឹងបានតាំងចិត្តដែរអត់? >> នាវ បោះសំណួរដែលធ្វើឲ្យភូវីនម៉េងម៉ង់មិនដឹងឆ្លើយយ៉ាងម៉េចសមនឹងសំណួរ

<< អត់ទេ គ្រាន់តែភ្លេចខ្លួនតើ >> ដោយរកចម្លើយមិនបានភូក៌សម្រេចចិត្តឆ្លើយបដិសេធន៍

<< ចុះមានអារម្មណ៍អីដែរអត់ពេលថើបនោះ? >>

<< អត់មានទេ តែក៌មិនដឹងព្រោះពេលនោះរវល់តែខឹងមិនបានចាប់អារម្មណ៍ទេ >>

<< ហឹម តែយ៉ាងណាក៌អរគុណដែលបានជួយធ្វើឲ្យនាងនោះត្រឡប់ទៅវិញ បើមិនចឹងទេស្រែកឡូឡាពេញទឹកពេញដីទៀតនឹងពិបាកហើយ >>

<< ធម្មតាមកបែបនេះហ៎?ហើយគេស្គាល់ចៅហ្វាយយូរហើយនៅ???? >>

<< ស្គាល់ពេលទៅរៀនបរទេស ពេលនោះឮថាតាមកូរដល់ស្រុកគេទើបអាផុននៅមិនបានក៌មកវិញដំណាលគ្នានឹងឯងនោះហើយ ឈប់និយាយហើយទៅធ្វើការវិញទៅវាកំពុងតែរក >>

<< អឺៗ!!!!!តោះទៅ >>

       ថារួចអ្នកទាំងពីរក៌ដើរចុះមកខាងក្រោមទៅបន្ទប់ធ្វើការរៀងៗខ្លួន។ពេលមកដល់ក៌ធ្វើការរៀងៗខ្លួន។ប៉ុន្តែនាវមិនបានទៅបន្ទប់របស់គេទេហើយផុនក៌មិនបាននៅបន្ទប់ដូចគ្នាពួកគេចេញទៅជួបភ្ញៀវនៅខាងក្រៅជាមួយគ្នា។
    
// ម៉ោង 1:30 បន្ទប់ធ្វើការរបស់នាវ //
     
      ពេលដែលត្រឡប់មកដល់បន្ទប់ធ្វើការវិញនាវបានក្រឡេកទៅមើលស៊ីនៅឯតុរបស់គេឃើញថាកំពុងតែគេងគេក៌ដើរតម្រង់ទៅទះតុមួយទំហឹងដៃដែលធ្វើឲ្យស៊ីភ្ញាក់បះដៃបះជើង។

??? : ???????????????????????Where stories live. Discover now