抖阴社区

Ep11 : ??????????????????

Start from the beginning
                                    

បើស្រឡាញ់ចេះនៅជាមួយបានហើយតែបើក្បត់គេ ធ្វើបាប គ្រប់សព្វបែបយ៉ាងអញ្ចឹងគេមិនទ្រាំនៅជាមួយទេមនុស្សបើគេស្រឡាញ់យើងមែន មិនមែនអ្វើបាបទុកយើងចោលអញ្ចឹងទេមាស្រីហើយនៅប្រកែកថាគ្រាន់តែចង់សប្បាយមួយពេលទៀត គិតថាថេយ៍ល្ងង់ព្រមជឿមែនទេកន្លះឆ្នាំមកនេះសង្សារនាយយ៉ាងតិចក៏10នាក់ជាងដែល ទើបតែពេលនាយស្រឡាញ់ថេយ៍ទេដែរឈប់រឿងស្រីញីអស់នោះ ហើយឥឡូវទៀត ..!! ចង់ឲ្យទ្រាំទ្រែងនៅជាមួយភាពឈឺចាប់ទាំងនេះដល់ពេលណាទៀត?
ចង់លែងលះក៏មិនព្រមឬនាយចង់ទុកឲ្យគេនៅទីនេះទាល់តែវ៉ិចខោអាវរត់បាត់?ស្រឡាញ់មិនច្បាស់ជាស្រឡាញ់ចិត្តនៅសប្បាយនឹងស្រីញីអូនបងនៅឡើយ មកធ្វើមេគ្រួសារយ៉ាងមិចកើត?

ម៉ាក់ប៉ាក្មេកពួកគាត់ក៏ទៅរស់នៅក្រៅប្រទេសបាត់នៅតែពីរនាក់ជុងហ្គុក ផ្អែមមិនបានប៉ុន្មានផងក៏ត្រូវនាយធ្វើបាបទៀតហើយ ។ ជីវិតអើយជីវិតហេតុអីក៏ជួបតែទុក្ខបែបនេះកើតក្នុងគ្រួសារក្រីក្ររកព្រឹកខ្វះល្ងាចខំប្រឹងរៀងសូត្រដល់មានការងារធ្វើអាចចិញ្ចើមខ្លួនឯងនឹងគ្រួសារកើតហើយបែរជាមកជំពាក់បំណុលគ្រួសារជុងហ្គុកត្រូវមករស់នៅរៀបការចូលគ្រួសារនាយទាំងចិត្តមិនបានស្រឡាញ់ តែដើម្បីម៉ាក់ប៉ាគេក៏នៅតែទ្រាំតិចអីកន្លះឆ្នាំមកនេះថេយ៍បម្រើជុងហ្គុកគ្រប់សព្វហើយ លើកមុនថែមទាំងជួយរកនាយបានប្រាក់ចំណេញរាប់ពាន់ដុល្លារនេះវាលើសពីលុយដែរគេជំពាក់នាយ100ដងឯណោះ

ហ្ហើយ..ថាគេខំដាំចិត្តស្រឡាញ់នាយបានប៉ុននេះចាប់ទុកថាថេយ៍ធ្វើបានល្អហើយ តទៅថ្ងៃខាងមុខគេក៏ប្រហែលជាមិនអាចរស់នៅជាមួយនាយបានទៀតទេ ប្រហែលសុំលែងលះឲ្យដាច់ស្រេចរួចគេអាចនឹងត្រឡប់ទៅរកផ្ទះដើមគេវិញទៅត្រូវគ្នាជាមួយនឹងសង្សារចាស់វិញក៏អាចថាបានព្រោះចិត្តថេយ៍ក៏នៅស្រឡាញ់គេដែរមិនទាន់អស់ទេ

កំពុងតែអង្គុយរៀបរាប់ទុក្ខលំបាក់របស់ខ្លួនប្រាប់ទៅលីសាសុខៗវត្តមានជុងហ្គុកក៏បង្ហាញឡើង នាយដើរចូលមកទាំងក្នុងមានកាន់កែវកាហ្វេផង ថេយ៍ប្រែជាស្ងាត់ទម្លាក់ទឹកមុខចុះលែងនិយាយតទៅទៀតពេលឃើញនាយ គេខ្លាចហើយ..ខ្លាចត្រូវនាយធ្វើបានដូចព្រឹកមិញទៀតណាស់តែមុខក៏មិនហ៊ាននឹងមើលផង

???????????? (???)Where stories live. Discover now