抖阴社区

                                    

   ក្រឡេកមកមើលជូឆឹងដែលកំពុងតែនៅក្នុងឡាន។នាយសម្លឹងមេីលនារីម្នាក់ដែលកំពុងតែញញឹមស្រស់នឹងកាន់ផ្កាកុលាបមួយទងមកថេីបយ៉ាងក្រអូបប្រហេីរដែលធ្វេីអោយនាយចង់បានផ្កានោះយ៉ាងខ្លាំងស្រីម្នាក់នោះមានអ្នកណាទៀតក្រៅពីឈូអុីង។
   នាយចេញពីឡានហើយដេីរចេញនឹងតម្រង់ទៅរកនាងដែលកំពុងតែដេីរទៅកន្លែងគូរគំនូរដែលមានក្មេងពីបីរនាក់នៅទីនោះកំពុងតែហាត់រៀនដែរ។
   « សួស្តីអ្នកគ្រូស្អាត! »
   សម្លេងមួយដែលធ្លាប់លឺបានបន្លឺឡើងឈូអុីងបែរទៅរកយ៉ាងលឿនហើយក៏ញញឹមថេីរៗដែលបានជួបកំលោះចាស់ម្តងទៀតដែលឃេីញពេលណាធ្វេីអោយនាងរំភេីបតែរហូត។
   « ជួបលោកម្តងទៀតហើយ » នាងនិយាយនៅតែរក្សាស្នាមញញឹមដែលធ្វើឲ្យកំលោះចាស់ម្នាក់នេះមេីលយ៉ាងភ្លឹកទៅហើយ
   « ខ្ញុំហៅអ្នកនាងថាអ្នកគ្រូត្រូវទេព្រោះឃើញអ្នកនាងដូចបង្រៀនកូនសិស្សគូរគំនូរ » ជូឆឹងចងចិញ្ចើមមិនដឹងថានាយហៅត្រូវឬខុសដែលឃើញនាងស្លៀកពាក់ស្អាតបាតឈរនៅជាមួយកូនក្មេងប៉ុន្មាននាក់ដែលកំពុងគូរយ៉ាងផ្ចិតផ្ចង់
   « ចាសហៅអញ្ចឹងក៏បាន » នាយងក់ក្បាលបញ្ជាក់ថាមិនអីណាមួយក្មេងដែលចង់គូរគំនូរនាងបង្រៀនតែរហូតនឹងគ្រាន់តែឥឡូវទេីបតែបានមកញឹកញយដែលពីមុនគឺមិនងាយមកសោះសឹងតែភ្លេចហាង
   « បេីមិនយល់ទាស់ទេពួកយើងអាចអង្គុយជជែកគ្នាលេងនៅហាងក្បែរនេះបានទេ? » កំលោះចាស់និយាយទាំងអឹមអៀននាយពូកែគ្រប់យ៉ាងប៉ុន្តែរឿងស្នេហានេះគឺសុំចាញ់ហើយ
   « ចាសបានណាមួយខ្ញុំទំនេរដែរ » នាងញញឹមយល់ព្រមដោយមិនស្ទាក់ស្ទើរអាចនិយាយបានថាចាប់ចិត្តលេីប្រុសម្នាក់នេះខ្លាំងណាស់គេសង្ហារស្លៀកពាក់សមរម្យដែលធ្វើឲ្យនាយលង់ស្នេហ៍ហើយ
   « តោះ » ជូឆឹងងក់ក្បាលហើយដេីរទៅហាងក្បែរនោះជាមួយនឹងនាងដែលកែវភ្នែកដ៏ស្រទន់គូរមួយនេះមេីលនាងពោរពេញដោយអារម្មណ៍ស្រឡាញ់នាយមិនយល់អារម្មណ៍ខ្លួនឯងច្បាស់នោះទេ តាំងពីដំបូងចូលជិតនាងដេីម្បីធ្វេីបាបអុីប៉ូប៉ុន្តែគិតយូរៗទៅនាងមិនបានពាក់ព័ន្ធជាមួយអុីប៉ូសូម្បីតែបន្តិចសោះ។
   ហាងមានការរៀបចំយ៉ាងស្អាតមានភ្លើងពណ៍បន្តិចបន្តួចដែលលេចឆ្លោគួរឲ្យចាប់អារម្មណ៍ស្រីស្រស់ប្រុសស្អាតអង្គុយវាចាទាំងស្នាមញញឹមដែរពោរពេញទៅដោយក្តីសុខផ្កាកុលាបមួយទងដែលនៅក្នុងដៃឈូអុីងនោះត្រូវបានជូឆឹងយកបានហេីយ។

??? : ????????????(END)Where stories live. Discover now