ការដោះស្រាយបានរួចរាល់អុីប៉ូប្រញាប់បេីកឡានទៅមន្ទីរពេទ្យដេីម្បីមេីលលោកសៀដែលគាត់ចូលបន្ទប់សម្រាកធម្មតាបានហេីយដោយមានកូនស្រីគាត់អង្គុយមេីលទាំងមុខស្រពោននាងជាមនុស្សម្នាក់មានឪពុកនឹងបងប្រុសតែបងប្រុសចិញ្ចឹមរបស់នាងជាមនុស្សក្បត់ពេលនេះនាងដូចនៅម្នាក់ឯង។
ក្រាក ~ ~
បេីកទ្វារឡើងអុីប៉ូចូលហើយវ៉ាន់ឈីងក៏បែរមេីលដោយក្រសែភ្នែកមិនទុកចិត្តប៉ុន្តែអុីប៉ូមិនដឹងធ្វើយ៉ាងម៉េចពីព្រោះជាការគិតរបស់នាង។
« លោកសៀយ៉ាងម៉េចហើយ? » អុីប៉ូសួរឡើងដែលទំនងមេីលទៅប្រហែលគាត់មិនធ្ងន់អ្វីឡើយទេីបបញ្ជូនមកបន្ទប់សម្រាកធម្មតាលឿនបែបនេះ
« គាត់មិនអីទេគ្រាន់តែមុខរបួសជ្រៅត្រូវការពេលសម្រាក » នាងឆ្លើយទាំងមុខស្រពោនដែលពិបាកចិត្តរកអ្វីប្រៀបផ្ទឹមពុំបាន
« ហុឹម...រកឃើញភស្តុតាងថាជាអ្នកណាជាអ្នកចង់សម្លាប់ឪពុកខ្ញុំបានទេ? » វ៉ាន់ឈីងដកដង្ហើមធំហើយសួរនាងមិនគួរណាគិតលេីអុីប៉ូអាក្រក់ឡើយព្រោះគេមិនមែនមនុស្សបែបនោះហើយនាងធ្វើដូចទេីបតែស្គាល់
« ខ្ញុំមានវីដេអូអោយនាងមេីលប៉ុន្តែនាងត្រូវតាំងអារម្មណ៍អោយល្អណា » អុីប៉ូដកទូរស័ព្ទចេញមកនឹងហុចទៅអោយវ៉ាន់ឈីងមិនដឹងទេថានាងទទួលយកបានឬអត់បន្ទាប់ពីឃេីញវីដីអូមួយនេះដែលអ្នកចង់សម្លាប់ឪពុករបស់នាងជាអ្នកជិតស្និតបំផុត
« អុឹម!! » នាងងក់ក្បាលហើយយកទូរស័ព្ទអុីប៉ូមកមេីលនាងមេីលហើយក្តាប់ដៃយ៉ាងមាំទឹកភ្នែកដែលមិនចង់ស្រក់វាស្រក់ចុះមិននឹកស្មានសោះថាអ្នកដែលចង់សម្លាប់ឪពុករបស់នាងគឺជាមនុស្សដែលនៅក្បែរខ្លួន
« នេះហើយជាមូលហេតុដែលខ្ញុំចង់អោយនាងតាំងអារម្មណ៍អោយបានល្អមុននឹងមេីលដឹងច្បាស់ថានាងទទួលយកមិនបាន ហើយគេយកឯកសារគ្រប់យ៉ាងរបស់ប៉ានាងទៅអស់ហើយ » ពេលនេះក៏អាណិតវ៉ាន់ឈីងបន្តិចដែរ នាងជាមនុស្សគ្រោះថ្នាក់កាចឆ្នាស់មិនដឹងថាពេលណាទទួលបានជីវិតល្អពិតប្រាកដដូចអ្នកដទៃ ជីវិតអេីយជីវិតកំសត់ពេកហើយ
« នេះមែនទេបងប្រុសរបស់ខ្ញុំ?សំណាងណាស់ដែលខ្ញុំហៅពូ គាត់ជាមនុស្សល្មេីសគុណចិញ្ចឹមបំបង់បាយមែនហើយ » នាងសម្រួលអារម្មណ៍និយាយទាំងអួកដេីម.កវាពិបាកទទួលយកពិតមែនហេីយ ព្រោះមនុស្សដែលនាងនៅក្បែរនឹងស្និតស្នាលបែរជាមានទង្វើអាក្រក់ឃោរឃៅបែបនេះ
« មានរឿងខ្លះខ្ញុំចង់និយាយជាមួយនាងពេលនេះឥឡូវនេះទុកកាន់តែយូរនឹងកាន់តែពិបាក!ចេញមកក្រៅបន្តិចមកដេីម្បីនិយាយគ្នា » អុីប៉ូសម្រេចចិត្តនិយាយរឿងមួយជាមួយវ៉ាន់ឈីងនៅថ្ងៃនេះទោះបីដឹងថានាងកំពុងតែពិបាកចិត្តក៏ដោយទុកយូរមិនកេីតដូចគ្នា
« អុឹម! » វ៉ាន់ឈីងងក់ក្បាលនាងក៏ដេីរចេញតាមក្រោយអុីប៉ូមិនដឹងថាគេមានរឿងអ្វីដេីម្បីនិយាយជាមួយនាង។
មកដល់ខាងក្រៅអង្គុយអោយស្រួលបួលអុីប៉ូដកដង្ហើមធំមុននឹងនិយាយដែលវ៉ាន់ឈីងកំពុងមេីលកាយវិការមួយនេះទាំងមិនយល់។
« ខ្ញុំនិយាយរឿងមួយនេះព្រោះខ្ញុំក៏បានប្រាប់លោកសៀរួចហើយ ពួកយើងលែងលះទៅខ្ញុំមិនបានស្រឡាញ់នាងទេស្នេហាមិនអាចបង្ខំទេ » រឿងនេះហើយដែរអុីប៉ូសម្រចចិត្តនិយាយអោយដាច់ព្រោះមិនចង់ជាប់ជំពាក់រឿងមួយនេះជាមួយអ្នកណាឡើយ ចិត្តមនុស្សមិនបានស្រឡាញ់រស់នៅជាមួយកេីតទេ?
« បងចង់លែងលះ?ខ្ញុំមិនព្រមបងត្រូវតែជារបស់ខ្ញុំ! » វ៉ាន់ឈីងលឺបែបនោះក្រោកឡើងទាំងខឹងនឹងប្រកែកយ៉ាងដាច់អហង្ការដែលមនុស្សប្រុសដែលនាងស្រឡាញ់បានរៀបការជាមួយហើយលែងលះស្រួលម៉េចបាន
« ខ្ញុំរៀបការជាមួយនាងកុំឲ្យតែមានបញ្ហានោះទេពេលនេះគ្រប់យ៉ាងបានធូរស្បេីយខ្ញុំមិនចង់រស់នៅជាមួយមនុស្សដែលខ្ញុំមិនស្រឡាញ់ឡេីយ បេីការលែងលះនាងកុំភ័យព្រោះក្រដាសអាត្រាស៊ីវិលនោះគឺក្លែងក្លាយទេ ព្រោះខ្ញុំមិនចង់ក្លាយជាមនុស្សពោះម៉ាយ » នាយមិនចង់ទ្រាំយូរបានទេដែលត្រូវរស់នៅជាមួយមនុស្សដែលមិនស្រលាញ់ត្រូវរួមបន្ទប់ត្រូវឃើញមុខគ្នារាល់យប់ទាំងដែលនាយធុញទ្រាន់សឹងស្លាប់ទៅហេីយ
« បងនៅស្រឡាញ់អាចាន់នោះមែនទេ?ហើយបងរៀបការជាមួយអូនឬមួយបងចង់ការពារវា?បងសុខចិត្តរៀបការទាំងដែលទាំងមានអាត្រាសុីវិលក្លែងក្លាយ បងមានអាណិតខ្ញុំទេពេលលំបាកបែបនេះបងចង់រួចខ្លួន » នាងសួរឡើងទាំងកំហឹងប្រហែលនៅចាំស្នេហ៍ចាស់ហើយបានជាប្រញាប់សុំនាងលែងលះទាំងមិនមេីលពេលនេះដែលនាងមិនសល់អ្នកណា ឈឺចិត្តណាស់ដែលគេនិយាយថាក្រដាសអាត្រាស៊ីវិលនាងជាមួយគេគឺក្លែងក្លាយ
« ខ្ញុំចង់និយាយជាមួយនាងអោយដាច់ស្រេចខ្ញុំមិនមែនយករួចខ្លួនពេលនាងលំបាកទេ ខ្ញុំនិយាយអោយរួចរាល់ព្រោះមិនចង់ជាប់ពាក់ព័ន្ធជាមួយនាង » អុីប៉ូលឺហើយហួសចិត្តមិនមែនមានបំណងបែបនោះគ្រាន់តែនិយាយគ្នាអោយដាច់ស្រេច
« បងនិយាយបែបនេះគឺប្រៀបដូចជាចង់យករួចខ្លួនហើយ បេីបងនិយាយថាអាត្រាសុីវិលនោះក្លែងក្លាយក៏មិនបាច់និយាយច្រើនដែរពួកយេីងក៏មិនមែនប្តីប្រពន្ធនឹងគ្នាត្រូវចាំអោយច្បាស់អ្វីដែលបងធ្វេីខ្ញុំនឹងសងយ៉ាងសាកសម ហើយបេីខ្ញុំមិនបានបងអ្នកណាក៏មិនបាន » នាងខឹងណាស់ហើយក៏ដេីរចូលទៅបន្ទប់សម្រាករបស់លោកប៉ាវិញទាំងមិនអាចពន្លត់ភ្លើងដែលឆេះសន្ធោសន្ធៅក្នុងចិត្តបាន គេទេអ្នកបង្ខំប្រសិនបើនាងខឹងហើយមនុស្សដែលនាងគុំនឹងមិនអាចរួចខ្លួន។
រីង ~ រីង
អុីប៉ូកំពុងគិតទូរស័ព្ទបានរោទ៍ឡើងនាងលេីកទទួលយ៉ាងលឿនដែលជាលេខរបស់កូនចៅចំណិតរបស់នាយ។
« អាឡូ...មានការអ្វី? »
« អគ្គនាយកមានមនុស្សម្នាក់បានហែកយកលុយក្នុងក្រុមហ៊ុនជិតអស់ហេីយ »
« ហាស...ចាំខ្ញុំទៅឥឡូវនេះ » និយាយហើយអុីប៉ូចុចបិទនឹងដេីរសំដៅទៅរកឡានហើយបេីកចេញដែលខួរក្បាលកំពុងតែគិតនឹងដឹងច្បាស់ថាជាអ្នកណា
« ជូឆឹងប្រហែលឯងទៀតហេីយឯងពូកែណាស់ប្រសិនបើជួនឯងម្តងទៀតច្បាស់ជាស្លាប់ » អុីប៉ូខឹងណាស់បេីកឡានអោយប្រញាប់ទៅដល់ក្រុមហ៊ុនហេីយឆ្លៀតទាក់ទងទៅប៉ូលីសដេីម្បីចាប់ជូឆឹងអោយបានដោយមិនអាចរួចខ្លួន។WangGroup
អុីប៉ូមកដល់ឃើញថាលុយសរុបនៅក្នុងក្រុមហ៊ុនត្រូវបានជូឆឹងដកយកអស់មួយចំនួនធំឃេីញធម្មតាសោះមិននឹកស្មានថាគេពូកែដល់ថ្នាក់នេះ ជាមនុស្សឆ្លាតអញ្ចឹងតេីបានជាក្រុមហ៊ុនរបស់គេមានការរីកចម្រើនបែបនេះហើយក្រុមហ៊ុននៅក្នុងប្រទេសតែងតែបាត់លុយមួយតាមការផ្សាយព័ត៌មាន ពូកែយ៉ាងណាក៏ដកយកលុយក្នុងក្រុមហ៊ុននាយគឺឈ្មោះគេយ៉ាងច្បាស់ ពេលនោះលាក់អត្តសញ្ញាណលែងបានហេីយ។
« ហេុីយ!! » អុីប៉ូខឹងណាស់ដែលបាត់លុយច្រើនបែបនេះនាយធ្វេសប្រហែសពេកហេីយ ទាំងដែលមិនដែលមានអ្នកណាធ្វើបែបនេះដាក់WangGroup។ពេលល្ងាច
នៅកន្លែងបុរាណដែលចាន់រស់នៅគឺស្អាតណាស់ជាពិសេសពេលល្ងាចដែលមានភ្ញៀវចូលទៅកម្សាន្តយ៉ាងច្រេីនលោកតាលោកយាយរបស់ចាន់គឺកំពុងតែនិយាយជាមួយបន្ទាប់មកតាក៏ទៅធ្វេីការដោយទុកអោយលោកយាយនៅលក់បង្អែមនៅហាងដូចដេីម។
បន្ទាប់ពីលក់ហើយចាន់ឆ្លៀតដេីរលេងបន្តិចនឹងមេីលទេសភាពបូករួមទាំងខ្យល់បក់យ៉ាងត្រជាក់ស្រឹបទាំងមិនដឹងទេថាមានមនុស្សម្នាក់កំពុងតែមេីលពីចម្ងាយមានអ្នកណាទៀតក្រៅពីអុីប៉ូ។
« ហុឹម.... » នាយដកដង្ហើមធំបន្តិចទៀតបញ្ហាដោះស្រាយរួចនឹងមកជួបចាន់នឹកណាស់ទ្រាំមិនបានទេទោះបីជាឆ្ងាយយ៉ាងណាក៏មកមេីលអោយបាននឹងមានកម្លាំងចិត្តដោះស្រាយបញ្ហា។
ពេលនោះក្មេងដេីរឆ្លងកាត់អុីប៉ូក៏ហៅក្មេងនោះអោយឈប់នឹងហុចកុលាបបីទងចងជាប់គ្នាដោយប្រាប់យកទៅអោយចាន់នឹងរៀបរាប់យ៉ាងល្អិតល្អន់ទេីបក្មេងនោះដឹង។
« សង្ឃឹមថាអូននឹងពេញចិត្ត » អុីប៉ូញញឹមស្រស់រងចាំមេីលចាន់ទទួលផ្កាអត់?គេសប្បាយចិត្តឬអត់?នាយមិនមានភាពក្លាហានទៅប្រឈមមុខទេព្រោះពេលវេលានេះមិនទាន់មានក្តីសុខ
« បងប្រុស!! » សម្លេងក្មេងបន្លឺឡេីងចាន់ក៏បែរមកមេីលទាំងស្នាមញញឹម
« តេីឯងមានការអ្វី? »
« មានមនុស្សម្នាក់អោយខ្ញុំយកផ្កាមកអោយបង » ក្មេងនោះហុចផ្កាចាន់ក៏សេីចនឹងទទួលយក
« អ្នកណាគេអោយឯងយកមកអោយបង? »
« គឺបងប្រុសម្នាក់នោះ! » ក្មេងចង្អុលទៅចាន់បែរទៅតាមហើយអុីប៉ូក៏ពួនយ៉ាងលឿនមិនដឹងថាចាន់បានឃេីញឬអត់
« អរគុណហើយ » ចាន់ទះស្មាក្មេងតិចៗដែលនៅក្នុងចិត្តប្រហាក់ប្រហែលនឹងមនុស្សម្នាក់ដែលខ្លួនធ្លាប់ស្គាល់នឹងដេីរទៅយ៉ាងលឿន។
អុីប៉ូឃើញបែបនោះភ័យណាស់រកកន្លែងពួននៅពេលចាន់ដេីរមកដល់ក៏មិនឃើញអ្វីឃើញតែតាម្នាក់កំពុងអង្គុយតុហើយមេីលមកខ្លួនទាំងញញឹម។
( ប្រហែលខ្ញុំគិតច្រើនពេកហើយ ) ចាន់គ្រវីក្បាលហើយដេីរចេញដែលអុីប៉ូមេីលទាំងសោកសៅសំណាងហើយដែលគេមិនបានឃើញនាយកុំអីចប់បាត់។សូមរង់ចាំទស្សនាភាគបន្ត....❤️💚✨

YOU ARE READING
??? : ????????????(END)
Romance?????????????????????????????????????????????????????????????????????!?????????????!??????????????? ????????????????????????????????...??????????????????????????????????????????????????????????????????????????????????????????????????????????????! ??...