抖阴社区

??? 1

1.4K 96 8
                                    

ចាប់ផ្តេីមសាច់រឿងបានបង្ហាញយេីងពីគ្រួសារត្រកូលអភិជនមួយដែលល្បីល្បាញនិងមានអំណាចឥទ្ធិពលខ្លាំងគឺត្រកូល វ៉ា-លីន ដែលជាត្រកូលអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភជាន់ខ្ពស់លំដាប់ទី2ក្នុងប្រទេសថៃ។ ក្នុងគ្រួសារនេះមានលោកភូដែលជាមេក្នុងគ្រួសារ អ្នកស្រីផ្លយដែលជាភរិយា លោកតាវ៉ាន់ដែលជាកូនច្បង និងអ្នកនាងអុីវ៉ាដែលជាកូនពៅ។ មនុស្សគ្រប់គ្នាបានដាក់អហាសិនាមគ្រួសារត្រកូលនេះថា " ត្រកូលបិសាចខ្លា " ដោយសារគ្រួសារនេះត្រូវបានមនុស្សគ្រប់គ្នាសង្ស័យអាចមានរឿងអាស្រូវលាក់បាំងជាច្រេីនដែលទាក់ទងនិងឧក្រិដ្ឋកម្ម ការធ្វេីជំនួញខុសច្បាប់ផ្សេងៗដែលគ្មានក្រុមប៉ូលិសណាអាចធ្វេីអ្វីពួកគេបានព្រោះគ្រួសារនេះមានអំណាចក្នុងជួរអ្នកធំ អ្នកមានមុខមានមាត់ក្នុងប្រទេស។ កាត់មកតួអង្គឯករបស់យេីងវិញដែលមានឈ្មោះថា "នូ" កំពុងតែជួយរៀបចំសម្លៀកបំពាក់អោយម្ចាស់ស្រីរបស់ខ្លួនគឺ អ្នកនាង "វ៉ាលីន-អុីវ៉ា "។នាងត្រូវជាកូនពៅសំណព្វចិត្តនៃត្រកូល វ៉ា-លីន ដែលប៉ាម៉ាក់របស់នាងស្រឡាញ់នាងខ្លាំងណាស់ចាត់ទុកនាងដូចជាព្រះនាងតូចម្នាក់ក្នុងគ្រួសារ។

អុីវ៉ាបាននិយាយជាមួយនូពីគម្របខួប18ឆ្នាំរបស់នាងក្នុងថ្ងៃនេះទាំងទឹកមុខរីករាយសប្បាយចិត្ត

អុីវ៉ា : នូ ឯងដឹងទេថ្ងៃនេះជាថ្ងៃពិសេសណា ជាថ្ងៃដែលយេីងរងចាំអស់ជាច្រេីនឆ្នាំមកហេីយ

នូក៏ឆ្លេីយតបទៅម្ចាស់ស្រីរបស់ខ្លួនទាំងញញឹមតិចៗ

នូ : បាទអ្នកនាង ខ្ញុំដឹងថាអ្នកនាងរងចាំថ្ងៃនេះយូរមកហេីយ កម្មវិធីនិងចាប់ផ្តេីមបន្តិចទៀតនេះអ្នកនាង

អុីវ៉ាក៏ក្រោកឡេីងហេីយនិយាយទាំងរំភេីបពីកម្មវិធីរបស់នាងបន្តិចទៀនេះដែលប៉ារបស់នាងបានរៀបចំឡេីងនិងអញ្ជើញភ្ញៀវឋានៈជាន់ខ្ពស់ ជាពិសេសពួកគេបានអញ្ជើញត្រកូលគ្រួសារលំដាប់ទី1ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភច្រេីនជាងគេទៀតផង អុីវ៉ាក៏សម្លឹងទៅកាន់ នូ ដែលជាអ្នកមេីលការខុសត្រូវនាងក្នុងកម្មវិធី នាងក៏និយាយទាំងញញឹមទៅកាន់នូថា

?????????????????????????????????Where stories live. Discover now