: បងថាប់ពួកយេីងគួរតែcall ប្រាប់មេថាលោកឆៃយេីងច្រឡំវាយអោយដួលសន្លប់ហេីយ
ថាប់លឺគ្នីគ្នារបស់គេនិយាយប្រាប់បែបនេះគេក៏ស្រាប់តែមានទឹកមុខប្រែប្រួលដូចជាមិនចង់រាយការណ៍ពីរឿងនេះប្រាប់ទៅកាន់មេរបស់គេ ប៉ុន្តែប្រកែកមិនបានគេក៏ងក់ក្បាលតិចៗទៅកាន់គ្នីគ្នារបស់គេអោយ call ទៅកាន់មេនិយាយពីរឿងនេះ
ថាប់ : ធ្វេីអីធ្វេីទៅ
គ្នីគ្នារបស់គេក៏បានស្តាប់តាមថាប់រួចក៏បាន call ទៅកាន់លោកភូនិយាយរៀបរាប់ប្រាប់ពីហេតុការណ៍ទាំងអស់ទាំងទឹកមុខម្នាក់ៗបែកញេីសភ័យគ្រប់គ្នា
: អាឡូមេ!!! លោកឆៃពួកខ្ញុំច្រឡំវាយអោយសន្លប់បាត់ហេីយប៉ុន្តែឥឡូវផែនការដែលមេបានបញ្ជាពួកយេីងធ្វេីបានជោគជ័យអស់ហេីយ
លោកភូ : អូខេ ស្អែកយេីងទៅដល់
លោកភូនិយាយតាមទូរស័ព្ទបានបន្តិចដូចជាមិនពេញចិត្ត
ហេីយក៏ចុចបិទភ្លាមៗ
*ព្រឹកថ្ងៃថ្មីក្នុងមន្ទីពេទ្យ*
ឆៃបន្ទាប់ពីត្រូវបានកូនចៅរបស់លោកភូវាយគេអោយសន្លប់ក៏ត្រូវបានគ្រួសាររបស់លោកភូអ្នកស្រីផ្លយ អុីវ៉ា និងគ្រួសាររបស់ឆៃផ្ទាល់បានបញ្ជូនគេមកមន្ទីរពេទ្យដេីម្បីព្យាបាលរបួសរបស់គេ។ភ្លាមៗឆៃក៏បានភ្ញាក់ឡើងពីការសន្លប់ទាំងស្មារតីនៅវិលៗគេក៏បានក្រោកឡេីងទាំងដៃភ្ជាប់ជាមួយហ្នឹងសេរ៉ូម
ហេីយក៏សម្លឹងមេីលទៅមនុស្សជុំវិញខ្លួនរបស់គេតែមិនបានឃេីញវត្តមាននូនៅទីនោះដែលពេលនោះហេីយឆៃក៏បានដឹងថានូកំពុងតែជួបរឿងមិនស្រួល
ឆៃ : នូ??
សម្លេងស្រែកហៅឈ្មោះរបស់នូក៏បន្លឺឡេីងក្នុងបន្ទប់សម្រាកព្យាបាលទាំងភិតភ័យចេញពីឆៃដូចជាគេត្រូវបានបាត់បង់មនុស្សសំខាន់ក្នុងជីវិតរបស់គេ។ អ្នកស្រីផ្លយនិងអ្នកស្រី
គីមក៏បាននាំគ្នាស្ទុះក្រោកទៅមេីលឆៃដែលកំពុងតែយកដៃរបស់គេព្យាយាមដកសេរ៉ូមចេញពីដៃទាំងតក់ក្រហល់
អ្នកស្រីគីម : ឆៃកេីតអីកូន?? កូនកំពុងធ្វេីអីឆៃ??
អ្នកស្រីគីមក៏បានរត់ទៅទាញដៃបញ្ឈប់សកម្មភាពកូនរបស់នាងទាំងព្រួយបារម្មណ៌

YOU ARE READING
?????????????????????????????????
Romance????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ????????????????????????????????? ?????????????????????????????????????? ??????????????...