抖阴社区

??? 6

498 62 4
                                    

នូ : តេីលោកចង់ធ្វេីអីទៀតហេីយ? លោកចាប់ផ្តេីមធ្វេីរឿងដដែលៗទៀតហេីយមែនទេ?
ឆៃ : បិទមាត់របស់ឯងទៅ
ឆៃក៏បានបេីកឡានយ៉ាងលឿនធ្វេីអោយនូកាន់តែមាន អារម្មណ៍មិនស្រួល
នូ : ឈប់ឡានហេីយដាក់ខ្ញុំចុះ
ឆៃមិនបានស្តាប់នូនិយាយទេគេក៏បន្តបេីកឡានកាន់តែលឿនជាងមុន
នូ : ខ្ញុំប្រាប់អោយដាក់ខ្ញុំចុះពីលេីឡាន លឺទេ?
(នូនិយាយទាំងគំហក)
ឆៃក៏បានឈប់ឡានភ្លាមៗរួចសម្លឹងមេីលទៅកាន់មុខនូដែលកំពុងតែសម្លឹងមេីលមកគេដូចគ្នា
ឆៃ : ចង់ចុះខ្លាំងណាស់មែនទេ?
នូ : ត្រូវហេីយ
ឆៃ : ឯងនៅជាមួយយេីងពិបាកខ្លាំងណាស់មែនទេ?
នូលឺឆៃសួរខ្លួនបែបនេះក៏មិនបានឆ្លេីយតប
ឆៃ : មិចក៏មិនឆ្លេីយ? យេីងធ្វេីបាបឯងខ្លាំងណាស់មែនទេ? ( ឆៃនិយាយទាំងស្រែកគំហក)
នូនៅតែមិននិយាយអ្វីសូម្បីតែមួយម៉ាត់គេបានត្រឹមតែមេីលទៅមុខរបស់ឆៃដែលកំពុងតែស្រែកគំហកដាក់គេទាំងកំហឹង
ឆៃ : យេីងចង់អោយឯងមានក្តីសុខ យេីងចង់អោយឯងសេីចសប្បាយដូចពេលដែលឯងនៅជាមួយគេម្នាក់នោះ យេីងជួយឯងព្រោះយេីងចង់អោយឯងនៅក្បែរខ្លួនយេីងអោយបានច្រេីន ហេីយក៏យេីងមិនដែលគិតចង់ធ្វេីបាបឯងម្តងណាឡេីយ
ឆៃនិយាយហេីយគេក៏ឱនមុខរបស់គេចុះក្រោមហេីយក៏យកដៃទៅញជូតភ្នែករបស់គេដូចកំពុងតែលាក់អ្វីនៅលេីមុខរបស់គេចេញពីនូ នូឃេីញឆៃនិយាយពីអារម្មណ៍របស់គេមកកាន់ខ្លួនក៏ចាប់ផ្តេីមទន់ចិត្តបន្តិចម្តងៗរួចក៏យកដៃរបស់គេទៅប៉ះនិងអង្អែលថ្ពាល់របស់ឆៃថ្មមៗ ឆៃក៏ងាកសម្លឹងមេីលទៅកាន់នូដែលកំពុងតែអង្អែលថ្ពាល់របស់គេថ្មមៗជាមួយពាក្យលួងលោម នូក៏ចាប់អារម្មណ៍ថាភ្នែករបស់ឆៃក្រហមដូចទេីបតែយំហេីយគេក៏យកដៃរបស់គេទៅជូតខាងក្រោមភ្នែករបស់ឆៃតិចៗ
នូ : លោកយំធ្វេីអី?
ឆៃក៏បានយកដៃរបស់គេទៅចាប់ដៃរបស់នូដែលកំពុងតែជូតនោះរួចក៏ឱនទៅជិតមុខនូ
ឆៃ : យេីងចង់បានឯងនូ!!! យេីងស្រឡាញ់ឯង ស្រឡាញ់ឯងតាំងពីពេលដែលយេីងជួបឯងដំបូងមកម្ល៉េះ
នូបន្ទាប់ពីឆៃបានប្រាប់អារម្មណ៍របស់គេទៅខ្លួនហេីយនូក៏យកដៃរបស់គេចេញពីឆៃភ្លាមៗរួចក៏ងាកមុខរបស់គេយ៉ាងលឿន
នូ : កុំអី!!! វាមិនអាចកេីតឡេីងទេ
ឆៃ : មិនអាចកេីតឡេីង? យេីងស្រឡាញ់ឯងមិន
អាចកេីតឡេីងយ៉ាងមិច? និយាយមក
នូពេលលឺឆៃសួរសំណួរបែបនោះមកកាន់ខ្លួនគេមិនបានតបទៅកាន់ឆៃវិញទេបានត្រឹមអង្គុយស្ងៀម
ឆៃ : ឆ្លេីយមក!! រឺក៏ឯងមិនមានអារម្មណ៍ដូចយេីង?
នូ : យេីងមិនអាចស្រឡាញ់គ្នាបានទេ!! ព្រោះលោកជាប្រុសខ្ញុំក៏ជាប្រុសស្រឡាញ់គ្នាបានយ៉ាងមិច?
ឆៃ : មនុស្សស្រឡាញ់គ្នាមិនពាក់ព័ន្ធហ្នឹងភេទទេវេីយ សំខាន់យេីងស្រឡាញ់ឯងយេីងគ្រាន់តែចង់ដឹងឯងមានអារម្មណ៍ដូចដែលយេីងមានមកលេីឯងទេ?
នូ : មិនអាចទេ!! មិនអាចទៅរួចទេ ខ្ញុំមិនអាចស្រឡាញ់លោកបានទេ
ឆៃគ្រាន់តែលឺនូនិយាយបែបនេះភ្លាមគេក៏ចាប់ផ្តេីម
និយាយលួងលោមទៅកាន់នូវិញជាមួយសំឡេងដ៏ស្រទន់របស់គេ
ឆៃ : យេីងស្រឡាញ់ឯងនូ!! យេីងស្រឡាញ់ឯងខ្លាំងណាស់
ឆៃក៏សម្លឹងមេីលទៅបបូរមាត់របស់នូជាមួយទឹកមុខដ៏ស្រពោនបន្ទាប់មកគេក៏យកដៃរបស់គេទៅក្រសោបអង្អែលថ្ពាល់ថ្មមៗរួចក៏ឱនទៅជិតមុខរបស់នូបន្តិចម្តងៗ
នូ : ឆៃ.......(សំឡេងខ្សោយតិចៗ)
ភ្លាមនោះឆៃក៏ឱនទៅថេីបបបូរមាត់របស់នូថ្មមៗរួចក៏ចាប់ផ្តេីមបឺតបបូរមាត់របស់នូយ៉ាងស្អិតរមួតចំណែកឯនូក៏សង្ងំនៅស្ងៀមអោយឆៃបឺតជញ្ជក់បបូរមាត់របស់គេតាមចិត្ត។ ពួកគេទាំងពីរក៏បានបឺតមាត់របស់គ្នាទៅវិញទៅមកយ៉ាងស្អិតរមួត
នូ : ហ៎ស..........ហ៎ស..ឈប់សិន
ឆៃក៏ដកមាត់របស់គេបន្តិចរួចក៏សួរនូជាមួយសំឡេងខ្សោយតិចៗ
ឆៃ : កេីតអីទេ??
នូក៏បានក្រវីក្បាលរបស់គេតិចៗ
នូ : អត់ទេ!!
ឆៃ : នូចង់ធ្វេីវាបន្តទៀតទេ?
នូមិនបានតបទៅកាន់ឆៃទេគេក៏ងក់ក្បាលរបស់គេតិចៗជំនួសវិញ។ ឆៃឃេីញនូងក់ក្បាលយល់ព្រមបែបនេះគេក៏យកដៃរបស់គេទៅក្រសោបមុខរបស់នូរួចក៏ចាប់ផ្តេីមបឺតបបូរមាត់របស់នូយ៉ាងត្រេកត្រអាល។ ឆៃមិនត្រឹមតែបឺតមាត់តែម៉្យាងទេគេក៏បានយកបបូរមាត់របស់គេឱនទៅថេីបករបស់នូរួចក៏បឺតជញ្ជក់កតែម្តង
នូ : ហ្អេីស.......តិចៗ
ឆៃកាន់តែបឺតជញ្ជក់ខ្លាំងទៅៗពីមួយកន្លែងទៅមួយកន្លែង ពាសពេញករបស់នូ ដៃរបស់គេក៏បានអូសពីខ្លួនរបស់នូរហូតដល់ខាងក្រោមរួចក៏ប្រឡេះឡេវខោរបស់នូម្តងមួយៗ ដៃរបស់ឆៃរៀបនឹងលូកចូលទៅខាងក្នុងទៅហេីយនូក៏បានចាប់ដៃរបស់ឆៃឈប់
នូ : ឈប់!! កុំទាន់អី
ឆៃ : នូមិនទាន់ត្រៀមខ្លួនមែនទេ?
នូ : ហ៊ឹម.... ព្រោះវាជាលេីកដំបូង
ឆៃ : ប៉ុន្តែឯងកំពុងតែធ្វេីសុីអារម្មណ៍យេីងហេីយ
ឆៃក៏បានឱនមេីលទៅខោរបស់គេឃេីញថាអាអូនខាងក្រោមរបស់គេកំពុងតែខឹងនូក៏ឃេីញដូចគ្នាប៉ុន្តែគេបានត្រឹមតែមេីលទៅមុខឆៃ
នូ : ចាំខ្ញុំត្រៀមខ្លួនរួចហេីយសិនទៅ
ឆៃ : ហុឹម....
ឆៃក៏យល់ព្រមតាមនូមិនបានបង្ខំនូអោយធ្វេីវាឥឡូវនេះទេរួចក៏ចាប់ផ្តេីមបេីកឡានចាកចេញទៅ។ សកម្មភាពទាំងអស់ដែលគេបានធ្វេីជាមួយនូក្នុងឡានអម្បាញ់មិញត្រូវបានគេលួចថតទុក។
កាត់មកអុីវ៉ាវិញនាងកំពុងតែទទូចសុំប៉ាម៉ាក់របស់នាង
អុីវ៉ា : ប៉ា..ម៉ាក់ កូនចង់បាននូមកវិញ
អ្នកស្រីផ្លយ : មិចក៏ចង់បានវាមកវិញចឹងកូន?
អុីវ៉ា : កូនមិនចង់អោយវាទៅបងឆៃទេកូនចង់អោយវានៅបម្រេីកូន ប៉ាយកវាមកវិញមកកូនសុំ
លោកភូ : មិនអាចទេ!!! ព្រោះក្មួយឆៃគេមានកិច្ចសន្យា ឯកសារត្រឹមត្រូវយេីងមិនអាចធ្វេីអីគេកេីតទេ
អុីវ៉ាក៏តបទៅកាន់ប៉ារបស់នាងវិញទាំងកំហឹង
អុីវ៉ា : បេីប៉ាមិនធ្វេីទុកអោយកូនអ្នកធ្វេីខ្លួនឯងក៏បាន
នាងក៏បានដេីរចាកចេញពីប៉ាម៉ាក់របស់នាងទាំងកំហឹងរួចក៏ដេីរទៅសំដៅទៅអ្នកបម្រើម្នាក់រួចក៏បានលេីកដៃទះកំភ្លៀងអ្នកបម្រេីម្នាក់នោះទាំងមិនដឹងអីហេីយក៏បានដេីរចាកចេញទៅបន្ទប់របស់នាងវិញទៅ

?????????????????????????????????Where stories live. Discover now