抖阴社区

??? 4

496 65 3
                                    

រីឯនូវិញក៏បានដេីរមកដល់ក្នុងបន្ទប់គេងរបស់គេរួចក៏ដោះខោអាវចេញទាំងអស់ដេីម្បីចូលទៅក្នុងបន្ទប់ទឹក នូបានងូតទឹកលាងរាងកាយរបស់គេរួចក៏ងាកទៅកញ្ចក់មេីលខ្លួនប្រាណរួចក៏យកដៃដុសលេីរាងកាយរបស់គេខ្លាំងៗ
នូ : តេីគេនឹងធ្វេីបែបនេះមកលេីខ្ញុំរាល់ថ្ងៃមែនទេ?
នូនៅតែបន្តយកដៃរបស់គេដុសលេីរាងកាយខ្លាំងៗរហូតដល់ដាច់រលាត់ស្បែក នូបានសម្លឹងមេីលទៅកាន់កញ្ចក់ឃេីញករបស់គេមានស្នាមក្រហមជាំជាប់នៅហ្នឹងក គេក៏ចាប់ផ្តេីមយកដៃរបស់គេអូសខ្លាំងៗដូចជាចង់យកស្នាមនោះចេញពីករបស់គេខ្លាំងណាស់។ បន្ទាប់ពីងូតទឹករួចហេីយនូក៏ទម្លាក់ខ្លួនរបស់គេទៅហ្នឹងគ្រែរួចក៏បេីក
ទូរស័ព្ទមេីលក៏ឃេីញតាវ៉ាន់ផ្ញើសារមកកាន់គេដែលសារទាំងអស់នោះតាវ៉ាន់បាននិយាយថា «នូនៅឯណា? យេីងនឹកឯងយេីងចង់ជួបមុខឯង ស្អែកឯងចេញពីរៀនទៅញាំអីជាមួយយេីងទេ? »
នូបានឃេីញសារទាំងអស់នោះពីតាវ៉ាន់តែគេមិនបានឆ្លេីយ
តបទៅកាន់តាវ៉ាន់វិញទេក៏យកទូរស័ព្ទទៅទុកនៅលេីតុរួចក៏បិទភ្លេីងចូលគេងតែម្តង។ កាត់មកថ្ងៃថ្មីនូបានដេីរទៅសាលារៀនជាធម្មតាក៏ស្រាប់តែមានឡាន
ទំនេីបមួយបេីកមកឈប់ក្បែរគេ
នូ : អ៎ៅ....ឡានឆ្កួតស្អីបេីកមកដល់ឈប់ជិតមនុស្សចឹង
នូមិនទាន់បានដៀលចប់ផងក៏ស្រាប់តែឆៃបានចុចកញ្ចក់ឡានរួចក៏សម្លឹងមេីលទៅកាន់នូ
ឆៃ : ឡេីងឡានមក
នូមិនបានឆ្លេីយតបទៅឆៃវិញទេរួចក៏បន្តដេីរជាធម្មតា
ឆៃ : យេីងប្រាប់អោយឯងឡេីងឡាន
នូនៅតែមិនស្តាប់ហេីយក៏បន្តដេីរទៅមុខធ្វេីអោយឆៃទ្រាំមិនបានក៏ចុះពីលេីឡានរបស់គេរួចក៏ដេីរទៅចាប់ទាញដៃរបស់នូមកវិញ
នូ : លោកចង់ធ្វេីស្អីទៀតហេីយ?
ឆៃ : យេីង...អេី.....យេីងគ្រាន់តែចង់ជូនឯងទៅសាលា(ឆៃនិយាយទាំងទាក់ៗ)
នូ : តែប៉ុណ្ណឹងទេមែន? អស់ហេីយមែន?
ឆៃ : ហុឹម..អស់ហេីយ
នូ : បេីអស់ហេីយប្រលែងដៃបាននៅ?
ឆៃ : ប្រលែងបានតេីតោះចូលក្នុងឡាន
នូ : អ្នកណានិយាយថាព្រមទៅជាមួយលោក? ខ្ញុំអាចដេីរទៅបាន លែងដៃខ្ញុំ
ឆៃ : អត់!! ឯងត្រូវទៅជាមួយយេីងដាច់ខាតត្រូវតែទៅ ព្រោះវាជាបញ្ជាត្រូវទេ??
នូមិនព្រមស្តាប់តាមអ្វីដែលឆៃបាននិយាយទេរួចក៏រេីដៃរបស់គេចេញពីឆៃដែលកំពុងតែចាប់យ៉ាងណែនភ្លាមៗនោះឆៃក៏ចាប់អារម្មណ៍ថាដៃរបស់នូមានស្នាមរលាត់ជាច្រេីនដូចជាយករបស់អ្វីមួយមកដុសរុះលេីស្បែក
ឆៃ : អ៎ៅ...នូដៃរបស់ឯងកេីតអី?
ឆៃក៏បានទាញដៃរបស់នូយកមកមេីលថ្មមៗ
ឆៃ : ស្នាមច្រេីនម្ល៉េះ?
នូ : លោកប៉ះរាងកាយខ្ញុំកន្លែងណាខ្ញុំដុសរុះវាកន្លែងហ្នឹង
ឆៃលឺពាក្យនេះពីនូហេីយគេមិនបានតបស្តីទៅកាន់
នូវិញទេ
ឆៃ : ទៅជាមួយខ្ញុំ
នូ : អត់ទេ!!
ឆៃឃេីញនូនៅតែមិនព្រមទៅជាមួយគេដដែលៗគេក៏បាន
លេីកនូចូលទៅក្នុងឡានតែម្តង
នូ : លោកចង់ធ្វេីអី?? ដាក់ខ្ញុំចុះវិញ
ឆៃ : ចូលក្នុងឡានទៅ
នូ : អត់ទេ!!! លែងខ្ញុំ
ឆៃក៏បានសម្លឹងមេីលទៅកាន់នូជាមួយទឹកមុខដ៏ស្មេីនិងមុតរបស់គេ
ឆៃ : កុំភ្លេចកិច្ចសន្យារវាងឯងនិងយេីង!!
នូលឺឆៃនិយាយបែបនេះក៏ចាប់ផ្តេីមស្ងាត់មិនហ៊ានរេីខ្លួន សូម្បីតែមួយបន្តិច។ កាត់មកអុីវ៉ាវិញនាងកំពុងតែនិយាយគ្នាជាមួយមនុស្សមួយក្រុម
អុីវ៉ា : យេីងចង់អោយពួកឯងតាមដានមនុស្សម្នាក់
      : តាមដានរបៀបណាអ្នកនាង?
អុីវ៉ាមិនបាននិយាយអ្វីទេនាងក៏បានញញឹមតិចៗរួចក៏ហុចលុយមួយដុំទៅអោយមនុស្សមួយក្រុមនោះតែយេីងមិនដឹងទេថាអុីវ៉ានាងកំពុងតែចង់តាមដាននរណា។ កាត់មកឆៃនិងនូវិញពួកគេទាំងពីរអ្នកកំពុងតែនៅក្នុងឡាន។ ឆៃក៏បានចាប់ដៃរបស់នូថ្មមៗមកមេីលម្តងទៀត
ឆៃ : រលាត់ស្បែកអស់ហេីយឃេីញទេ
នូ : មិនឃេីញទេ
ឆៃមិនបានប្រកែកជាមួយនូច្រេីនគេក៏លូកដៃរបស់គេយកថ្នាំមកលាបលេីដៃរបស់នូដែលរលាត់ថ្មមៗ
នូ : អួយ....លាបតិចៗមេីល
ឆៃលាបបណ្តេីរក៏សម្លឹងមេីលទៅកាន់មុខរបស់នូទាំងបារម្មណ៍បណ្តេីរ
ឆៃ : ឈឺខ្លាំងទេ??
នូ : មិនឈឺខ្លាំងដូចអ្វីដែលលោកធ្វេីមកលេីខ្ញុំពីយប់មិញទេ
ឆៃ : យេីងសុំទោស....សុំទោសដែលធ្វេីអោយឯងឈឺបែបនេះ
នូក៏លួចសម្លឹងមេីលទៅកាន់ឆៃវិញដែលកំពុងតែលាបថ្នាំលេីដៃរបស់គេ
ឆៃ : យេីងលាបអោយឯងហេីយៗ មេីលកុំទៅធ្វេីអោយខ្លួនឯងឈឺបែបនេះទៀតណា
នូមិនបានឆ្លេីយតបវិញទេគេក៏ងក់ក្បាលជំនួសវិញ
ឆៃ : យេីងអាចជូនឯងទៅសាលាបាននៅ?
នូ : ហុឹម....យល់ព្រម
ឆៃក៏ញញឹមតិចៗរួចក៏បានបេីកឡានជូននូទៅសាលារៀនពេលនោះទៅ។
*ដល់សាលារៀន*
នូក៏បានបេីកទ្វាចុះពីលេីឡានធ្វេីអោយសិស្សដែលនៅទីនោះចាប់អារម្មណ៍ឡានដែលជូនគេមកធ្វេីអោយអ្នកគ្រប់គ្នាងាកសម្លឹងមេីលទៅកាន់គេគ្រប់គ្នា
«អួយយួយ ឡានរបស់កូនអ្នកមានតេីនេះ ហួចអ្នកណាគេចុះពីលេីឡានហ្នឹងហ៎» *សំឡេងសិស្សនៅទីនោះខ្សឹបខ្សៀវគ្នា*
តុននិងសាន់ក៏នៅទីនោះដែរពួកគេក៏ចាប់អារម្មណ៍ថាដូចជាពួកម៉ាករបស់គេ
តុន : អាសាន់ឯងជួយមេីលៗអាណាគេចេះស្រដៀងអានូ
សាន់ : អេី មែនតេីទៅមេីលអោយជិតមេីល
តុននិងសាន់ក៏ដេីរទៅមេីលអោយជិតក៏ឃេីញថានូកំពុងតែ
ដេីរមករកពួកគេ
តុន : ចុម...អានូ
សាន់ : អានូឯងមកជាមួយអ្នកណាគេហ្នឹងបេីកឡាន
ទំនេីបណាស់វេីយ
នូ : ហុឺយ...យេីងអស់កម្លាំងណាស់ពួកឯងកុំទាន់សួរមេីល
នូក៏បានដេីរចាកចេញពីពួកគេចូលទៅក្នុងថ្នាក់រៀន
*ក្នុងថ្នាក់រៀន*
តុននិងសាន់ក៏បានសម្លឹងគ្នាទៅវិញទៅមក
តុន : ហ៎េអាសាន់ អានូថ្ងៃនេះវាកេីតស្អីវា
សាន់ក្រវីក្បាលរបស់គេតិចៗ
សាន់ : មិនដឹងទេវេីយ
ពួកគេក៏នាំគ្នាសម្លឹងមេីលទៅកាន់នូដែលកំពុងតែអង្គុយនៅស្ងៀមក៏ចាប់អារម្មណ៍ថាមានអីក្រហមដុំៗនៅករបស់នូ
សាន់ : អាតុន មានឃេីញអីប្លែកអត់ហ៎ា
តុន : អេី ឯងមេីលៗករបស់វាកេីតអី
តុននិងសាន់ក៏នាំគ្នាយកដៃរបស់គេទៅចុចករបស់នូនៅកន្លែងដែលមានស្នាមក្រហមនោះ
«ផ្លាប់.....ផ្លាប់ » *សំឡេងនូទះក្បាលពួកម៉ាករបស់គេ*
នូ : ពួកឯងវាថីហ្នឹង យេីងភ្ញាក់ចង់ងាប់
តុន : ករបស់ឯងកេីតអីអានូដូចស្នាមគេបឺត
សាន់ : អាតុននិយាយត្រូវកអានូដូចមានអ្នកបឺត
នូលឺពួកម៉ាករបស់ខ្លួនឆ្ងល់រឿងនេះក៏យកដៃរបស់គេខ្ទប់កន្លែងដែលមានស្នាមនោះ
នូ : គ្មានទេ...(និយាយទាំងភ័យៗ)
តុន : ហួចឯងបានស្នាមហ្នឹងមកពីណា?
នូ : ប្រហែលមូសខាំ
តុននិងសាន់ក៏ចាប់ផ្តេីមកាន់តែឆ្ងល់
សាន់ : ខាំក្បាលឯងឯណាចឹងហ៎ យេីងថាស្រីបឺតច្រេីនជាង
«ផ្លាប់» *សំឡេងតុនទះក្បាលសាន់*
តុន : អាភ្លេី!!ស្រីបឺតស្អី ប្រុសបឺត
នូ : ឈប់និយាយទៅវេីយថ្លង់ពួកឯងណាស់
នូស្តីអោយពួកម៉ាករបស់គេហេីយក៏ដាក់ក្បាលដេកលេីតុរៀនមិននិយាយរកអ្នកណាទាំងអស់

?????????????????????????????????Where stories live. Discover now