抖阴社区

??? 5

458 62 3
                                    

កាត់មកឆៃវិញបន្ទាប់ពីជូននូទៅសាលារៀនរួចហេីយគេក៏បេីកឡានធ្វេីដំណេីរទៅកាន់វិមានប៉ាម៉ាក់របស់គេ
*មកដល់វិមាន*
ឆៃក៏បានដេីរចូលទៅខាងក្នុងវិមានក៏ឃេីញប៉ាម៉ាក់របស់គេកំពិងតែអង្គុយចាំគេ
អ្នកស្រីគីម : ឆៃកូន...ម៉ាក់នឹកកូនណាស់មកអង្គុយជិតម៉ាក់មកកូន
ឆៃ : បាទម៉ាក់!!!
ឆៃក៏បានដេីរទៅអង្គុយជិតម៉ាក់របស់គេ លោកផាត់និងអ្នកស្រីគីមក៏ចាប់ផ្តេីមនិយាយអំពីគម្រោងរបស់អ្នកទាំងពីរជាមួយនិងគ្រួសារត្រកូលវ៉ា-លីន
លោកផាត់ : ប៉ាចង់អោយកូនរៀបការជាមួយហ្នឹងក្មួយអុីវ៉ាជាកូនស្រីគ្រួសារវ៉ាលីន ប៉ុន្តែប៉ានៅទេីសចិត្តបន្តិចរឿងអាស្រូវរបស់គ្រួសារនេះប៉ាកំពុងតែចង់ដឹងថាគ្រួសារនេះបានប្រព្រឹត្តរឿងទាំងអស់នោះជាការពិតមែនទេ
ឆៃ : កូនមិនទាន់ចង់រៀបការពេលនេះទេប៉ា ហេីយរឿងដែលប៉ាកំពុងតែចង់ដឹងកូនអាចធ្វេីវាជំនួសប៉ាបាន
អ្នកស្រីគីម : បេីកូនថាមិនទាន់ចង់រៀបការពេលនេះប៉ាម៉ាក់ក៏មិនប្រកែកបេីតាមម៉ាក់សម្លឹងមេីលទៅក្មួយអុីវ៉ានាងមេីលទៅសមសួនណាស់ឯសម្រស់វិញក៏ស្អាតទៀតកូនមិនចាប់អារម្មណ៍នាងទេមែន?
ឆៃក៏ក្រវីក្បាលតិចៗ
ឆៃ : អត់ទេម៉ាក់!!! កូនមានមនុស្សដែលកូនចាប់អារម្មណ៍រួចហេីយ
អ្នកស្រីគីមនិងលោកផាត់ក៏ចាប់ផ្តេីមភ្ញាក់ផ្អើលពេលលឺកូនរបស់ខ្លួនតបមកកាន់ពួកគេទាំងពីរបែបនេះ
អ្នកស្រីគីម : នាងជាអ្នកណា? ហេីយមកពីគ្រួសារណា?
«តឹងៗៗ» * សំឡេងទូរទស្សន៍រោទ៍*
អ្នកស្រីគីម : អាឡូ អ្នកអូនផ្លយ ច៎ាស?? អរ!!កូនឆៃនៅជាមួយខ្ញុំតេី.. ទៅញាំអីខាងក្រៅហ៎??? ច៎ាអ្នកអូនចាំជួបគ្នា
លោកផាត់ : អ្នកណាគេអូន?
អ្នកស្រីគីម : អរ...អ្នកអូនផ្លយហ្នឹងណាបងគេហៅពួកយេីងទៅញាំអីខាងក្រៅជុំគ្នាល្ងាចហ្នឹង កូនឆៃក៏ត្រូវទៅជាមួយម៉ាក់និងប៉ាដែរកូន
ឆៃមិនបានតបទៅកាន់ប៉ាម៉ាក់របស់គេទេក៏ងក់ក្បាលតិចៗ។
*ម៉ោង 5:00ល្ងាច*
នូក៏បានចេញពីរៀនដេីរទៅផ្ទះជាធម្មតាជាមួយតុននិងសាន់ភ្លាមៗនោះតាវ៉ាន់ក៏រត់មករកនូយ៉ាងលឿនទាំងត្រហេបត្រហប
តាវ៉ាន់ : ហុឹស...ហុឹស...នូឯងនៅទីនេះសោះ
នូក៏មេីលទៅកាន់តាវ៉ាន់ទាំងទឹកមុខឆ្ងល់
នូ : ខ្ញុំចេញពីរៀនដេីរទៅផ្ទះធម្មតាតេី លោកតាវ៉ាន់មានការអីមែនទេ?
តាវ៉ាន់ : អត់ទេ!! តែល្ងាចនេះយេីងចង់បបួលឯងទៅញាំអីពេលល្ងាចនៅខាងក្រៅ ទៅជាមួយគ្នាទេ?
គ្រាន់តែលឺតាវ៉ាន់និយាយបែបនេះទៅកាន់នូភ្លាម
តុននិងសាន់ក៏នាំគ្នាសម្លឹងមេីលទៅកាន់នូ
តុន : សង្សារឯងមែនអានូ?
នូ : ឆ្កួត!!! សង្សារក្បាលឯងស្អី គេធ្លាប់ជាម្ចាស់របស់យេីង
សាន់ : ឃេីញទេអាតុនយេីងប្រាប់ឯងហេីយៗថាកអានូមិនមែនប្រុសអ្នកធ្វេីទេអត់ជឿ
តាវ៉ាន់លឺសាន់និយាយរឿងករបស់នូគេក៏ចាប់អារម្មណ៍រួចមេីលទៅកាន់ករបស់នូក៏ឃេីញថាមានស្នាមក្រហមជាំជាប់នៅហ្នឹងកក៏សង្ស័យ
តាវ៉ាន់ : អ៎ៅ...ករបស់ឯងកេីតអីហ្នឹងនូ?
នូឃេីញតាវ៉ាន់សួរខ្លួនដូច្នោះក៏ប្រញាប់យកដៃមកខ្ទប់កយ៉ាងលឿន
នូ : អេី......អរមូសខាំករបស់ខ្ញុំយប់មិញ
តាវ៉ាន់ : មូសខាំ?? មូសខាំអីខាំឡេីងក្រហមជាំ
បែបនេះចឹង?
តាវ៉ាន់សម្លឹងមេីលទៅកាន់នូឃេីញគេដូចជាឆ្លេីយមិនចេញក៏ដូរមកសួរនូពីរឿងទៅញាំអាហារល្ងាច
តាវ៉ាន់ : មិនអីទេមូសខាំក៏មូសខាំទៅ តែឥឡូវឯងទៅជាមួយយេីងទេ?
នូ : អេី.......ប៉ុន្តែ.....(នូនិយាយទាំងស្ទាក់ស្ទើ)
តុន : ទៅៗមិនអីទេយេីងដេីរទៅផ្ទះជាមួយអាសាន់តែពីរអ្នកក៏បានដែរ
សាន់ក៏ងក់ក្បាល
សាន់ : អេីទៅៗអានូ
នូមិនទាន់បានហ្នឹងឆ្លេីយផងតាវ៉ាន់ក៏កៀកស្មារបស់នូនាំចូលទៅក្នុងឡានរបស់គេ
តាវ៉ាន់ : ទៅញាំអីជាមួយគ្នាណា ចាំយេីងជូនឯងមកផ្ទះវិញ
នូមិនបានឆ្លេីយតបទៅកាន់តាវ៉ាន់ទេក៏ងក់ក្បាលរបស់គេតិចៗរួចក៏ចូលក្នុងឡានជាមួយតាវ៉ាន់ពេលនោះទៅ។ មកដល់ ភោជនីយដ្ឋានដ៏ទំនេីបមួយពួកគេទាំងពីរក៏នាំគ្នាចុះពេីលេីឡានតាវ៉ាន់ក៏បានកៀកស្មារបស់នូដេីរចូលទៅខាងក្នុង សកម្មភាពទាំងអស់នោះត្រូវបានឆៃឃេីញពីជាន់ខាងលេីមកដែលគេបានមកភោជនីយដ្ឋាននេះជាមួយគ្រួសាររបស់គេនិងគ្រួសារវ៉ាលីនតែមួយជាមួយនិងតាវ៉ាន់ដូចគ្នា
ឆៃក៏បានសម្លឹងទៅមេីលពួកគេទាំងពីរដែលកំពុងតែចូលក្នុងរកកន្លែងអង្គុយ។
តាវ៉ាន់ : នូឯងចង់ញាំអីកុម្មង់អីកុម្មង់ទៅយេីងជាអ្នកចេញ
នូក៏បានអង្គុយនិយាយលេងជាមួយតាវ៉ាន់យ៉ាងសប្បាយធ្វេីអោយឆៃដែលកំពុងតែនៅជាន់ខាងលេីសម្លឹងមេីលពួកគេទាំងពីរទាំងមុខក្រញូវ អុីវ៉ាក៏នៅទីនោះដែរក៏ចាប់អារម្មណ៍ថាមុខរបស់ឆៃមិនសូវស្រួល
អុីវ៉ា : បងឆៃកេីតអីមែនទេ? មុខបងក្រញូវម្ល៉េះ? ម្ហូបនៅទីនេះអត់ឆ្ងាញ់មែន?
ឆៃក៏ងាកមកសម្លឹងទៅអុីវ៉ាវិញ
ឆៃ : អត់ទេ!! ខ្ញុំគ្រាន់តែមិនសូវស្រួលខ្លួនឥឡូវខ្ញុំសុំទៅបន្ទប់ទឹកមួយភ្លេត ប៉ាម៉ាក់អ៊ុំប្រុសអ៊ុំស្រីខ្ញុំសុំទៅបន្ទប់ទឹកមួយភ្លេត
ឆៃក៏បានក្រោកឡេីងដេីរចេញពីតុអាហារសំដៅទៅបន្ទប់ទឹក។មកដល់បន្ទប់ទឹកគេក៏ទាញទូរស័ព្ទរបស់គេ call ទៅកាន់នូដែលកំពុងតែអង្គុយញាំអាហារជាមួយហ្នឹងតាវ៉ាន់
«តឹងៗៗ» * សំឡេងទូរស័ព្ទរោទ៍*
នូ : អាឡូ!!!
ឆៃ : អាឡូ ឯងនៅឯណា?
នូគ្រាន់តែលឺឆៃសួរខ្លួននៅឯណាក៏ចាប់ផ្តេីមស្ទាក់ស្ទើនិយាយមិនចេញ
នូ : អេី.....ខ្ញុំនៅ....
ឆៃ : នៅឯណា??
នូ : ខ្ញុំនៅក្រៅជាមួយអ្នកស្គាល់គ្នា
ឆៃ : អ្នកណាគេ?
នូ : អេី.......
ឆៃ : មកផ្ទះរបស់់ឯងវិញ យេីងមានការងារអោយឯងធ្វេីតិចទៀតយេីងទៅយក
នូ : តែខ្ញុំ...
ឆៃក៏បានបិទទូរស័ព្ទនៅពេលនោះទៅតាវ៉ាន់ឃេីញនូដូចជាភ័យៗក៏សួរទៅកាន់នូ
តាវ៉ាន់ : អ្នកណាគេ call មកឯង? លោកឆៃមេរបស់ឯងមែនទេ?
នូ : បាទ!! ឥឡូវខ្ញុំអាចទៅផ្ទះវិញបានទេ? ព្រោះគេមានការងារអោយខ្ញុំធ្វេីឥឡូវនេះ
តាវ៉ាន់ : អូខេ ចាំបន្តិចសិនចាំយេីងជូនឯងទៅផ្ទះវិញ
កាត់មកឆៃវិញគេក៏ដេីរមកកាន់កន្លែងអង្គុយវិញ
អុីវ៉ា : បងមកវិញហេីយហ៎ ខ្ញុំចង់អោយបងជូនខ្ញុំទៅដេីរលេងនៅខាងក្រៅទៅជាមួយគ្នាអត់?
ឆៃ : អត់ទេ!! ខ្ញុំរវល់ឥឡូវខ្ញុំត្រូវទៅសិនហេីយ អ៊ុំខ្ញុំសុំលាទៅមុនហេីយព្រោះខ្ញុំមានការរវល់ ប៉ាម៉ាក់កូនសុំទៅមុនហេីយ
អ្នកស្រីគីម : ទៅណាហ្នឹងកូន? អត់នៅជាមួយប្អូនបន្តិចទៀតសិនទេ?
អ្នកស្រីផ្លយ : អត់អីទេអ្នកបង បេីក្មួយឆៃរវល់អោយគ្នាទៅៗ
អ្នកស្រីគីម : ខ្ញុំចង់អោយកូនឆៃនៅជាមួយប្អូនអោយបានច្រេីនហ្នឹងណាអ្នកអូន ឥឡូវកូនឆៃបេីរវល់ទៅៗកូន
ឆៃក៏បានទាញយកអាវក្រៅរបស់គេរួចក៏លាចាកចេញទៅ។រីឯនូវិញតាវ៉ាន់ក៏ជូនគេមកដល់ផ្ទះវិញ
នូ : អរគុណច្រេីនលោកតាវ៉ាន់សម្រាប់អាហារពេលល្ងាចមួយនេះហេីយក៏សុំទោសទៅលោកដែលខ្ញុំប្រញាប់មកវិញមិនបាននៅអោយយូរជាងនេះ
តាវ៉ាន់ក៏យកដៃរបស់គេអង្អែលក្បាលរបស់នូថ្មម
តាវ៉ាន់ : សុំទោសធ្វេីអី មិនអីទេ
ភ្លាមៗនោះឡានរបស់ឆៃក៏បានបេីកមកដល់ផ្ទះរបស់នូចំពេលដែលតាវ៉ាន់កំពុងតែអង្អែលក្បាលរបស់នូ
នូ : អ៎ៅ.....ឡានរបស់លោកឆៃតេី
ឆៃក៏បានបេីកទ្វាចុះពីលេីឡានដេីរសំដៅទៅកាន់ពូកគេទាំងពីរ
ឆៃ : ដេីរលេងជាមួយគ្នាគ្រប់គ្រាន់ហេីយនៅ?(សួរទៅកាន់នូទាំងមុខស្មេី)
នូ : អេី.....
តាវ៉ាន់ : មិនទាន់គ្រប់គ្រាន់ទេតែមិនអីទេពួកយេីងអាចទៅជាមួយគ្នាពេលក្រោយបាន(និយាយទាំងទឹកមុខឌឺ)
ឆៃលឺតាវ៉ាន់ឆ្លេីយមកកាន់ខ្លួនបែបឌឺដងក៏ងាកមក
សម្លឹងមេីលតាវ៉ាន់ទាំងទឹកមុខស្មេីរបស់គេ
ឆៃ : គិតថាមានថ្ងៃក្រោយ?
តាវ៉ាន់ : ក៏មិនដឹងដែរ
ឆៃក៏បានដេីរទៅក្បែរតាវ៉ាន់រួចក៏ឱនខ្សឹបតិចៗទៅកាន់តាវ៉ាន់
ឆៃ : មានថ្ងៃក្រោយមិនមានថ្ងៃក្រោយគឺយេីងជាអ្នកសម្រេច
ឆៃខ្សឹបរួចហេីយក៏ញាក់ចិញ្ចើមយ៉ាងសង្ហាទៅកាន់តាវ៉ាន់ធ្វេីអោយតាវ៉ាន់ចាប់ផ្តេីមខឹងក៏លានូត្រឡប់ទៅវិញ
តាវ៉ាន់ : នូ យេីងទៅវិញហេីយបេីមានបញ្ហាអ្វីអាច call មកយេីងបានគ្រប់ពេល
នូ : ហុឹម...ខ្ញុំដឹងហេីយបេីកឡានត្រឡប់ទៅវិញស្រួលបួល
ឆៃក៏ងាកសម្លឹងមេីលទៅកាន់នូវិញដែលកំពុងតែនិយាយលាគ្នាជាមួយតាវ៉ាន់យ៉ាងផ្អែមល្ហែមដែលធ្វេីអោយគេចាប់ផ្តេីមឆេះភ្លេីងប្រច័ណ្ឌ
ឆៃ : នៅលាគ្នាដល់ណាទៀត?? ឡេីងឡាន
នូ : អ៎ៅ...ទៅណា?
ឆៃ : ទៅដេកជាមួយគ្នា
ឆៃក៏ទាញដៃរបស់នូអូសចូលទៅក្នុងឡានជាមួយគេពេលនោះទៅ

?????????????????????????????????Where stories live. Discover now