បន្ទាប់ពីឃេីញមុខបុរសម្នាក់នោះពីក្នុងកាម៉ារ៉ាហេីយឆៃមិនបាននិយាយអ្វីច្រេីនក៏បានបានរត់ចេញពីបន្ទប់កាម៉ារ៉ានោះយ៉ាងលឿនចុះទៅជាន់ខាងក្រោមវិញទាំងមួម៉ៅរួចក៏ស្រែកហៅលោកពូយីង
លោកពូយីង : មានរឿងអ្វីអ្នកប្រុសតូច??
ឆៃ : មានគេចូលលួចឯកសារកិច្ចសន្យារបស់ខ្ញុំហេីយអ្នកដែលលួចនោះគឺជាមនុស្សជំនិតរបស់លោកភូខ្ញុំស្គាល់មុខវាច្បាស់ណាស់
លោកពូយីង : ចុះអ្នកប្រុសចង់ធ្វេីយ៉ាងម៉េចលេីរឿងនេះ?
ឆៃ : ខ្ញុំចង់ចាប់ក្បាលរបស់វាយកមកសួរឥឡូវនេះ (ឆៃនិយាយទាំងខឹងសម្បា)
លោកពូយីង : អ្នកប្រុសតូចកុំទាន់អាលមួយៗសន្សឹមៗកុំទាន់ប្រញាប់ប្រញាល់ធ្វេីរឿងនេះវាមិនងាយស្រួលទេអ្នកប្រុស
ឆៃ : ប៉ុន្តែរឿងនេះវាពាក់ព័ន្ធជាមួយនូលោកពូចង់អោយខ្ញុំនៅសន្សឹមៗយ៉ាងម៉េច? លោកពូចង់អោយខ្ញុំនៅស្ងៀមមេីល
មនុស្សដែលខ្ញុំស្រឡាញ់កំពុងតែត្រូវគេចាប់ជំរិតបែបនេះមែនទេ?
លោកពូយីង : មិនមែនបែបនេះទេអ្នកប្រុស
ឆៃ : លោកពូនៅអោយស្ងៀមទៅខ្ញុំចាត់ការរឿងនេះដោយខ្លួនឯងរឿងនេះប្រាកដជាពាក់ព័ន្ធជាមួយគ្រួសារត្រកូល
វ៉ាលីនជាមិនខាន
លោកពូយីង : អ្នកប្រុសតូចប្រុងរៀបចំគំរោងការណ៍អ្វី ត្រកូលគ្រួសារនេះមិនមែនធម្មតាទេអ្នកប្រុសតូច
ឆៃមិនបានតបទៅកាន់លោកពូយីងដែលកំពុងតែសួរមកកាន់គេទេបែរជាគេដេីរចាកចេញពីទីនេះទៅដេីរសំដៅទៅខាងក្រៅរួចក៏បានចូលទៅខាងក្នុងឡានបេីកឡានទំនេីបរបស់គេមួយគ្រឿងចាកចេញពីវិមានតែម្តងទាំងដែលខ្លួនរបស់គេនៅរងរបួសមិនទាន់ជានៅឡេីយ។
*នៅក្នុងសាលារៀន*
តុននិងសាន់ក៏បាននាំគ្នាអង្គុយនៅក្រោមដេីមឈេីមួយនៅក្នុងទីធ្លាសាលា។
តុន : និយាយចឹងអានូវាបាត់ទៅណាហ៎ាឡេីង2-3ថ្ងៃហេីយ
អត់ឃេីញវាមករៀនសោះចឹង? (តុននិយាយសួរទៅកាន់សាន់ទាំងទឹកមុខងឿងឆ្ងល់)
សាន់ : ហុឺ???
«ផ្លាប់» *សំឡេងទះក្បាល*
សាន់ក៏បានទះក្បាលតុនលឺសូរតែផ្លាប់
សាន់ : ហេីយក្រែងយេីងនៅជាមួយគ្នាហី?? បាត់អានូមកសួរធ្វេីដូចយេីងចេះបែងខ្លួនជាពីរចឹង
តុន : ពួកយេីងទៅផ្ទះរបស់វារួចហេីយឡេីងស្ងាត់អោយច្រៀបអត់ឃេីញបងភីងចេញមកបោសខាងក្រៅផ្ទះដូចរាល់ដង
សាន់ : សំខាន់មនុស្សអត់នៅផ្ទះ យេីងទៅឃេីញផ្ទះរបស់វាចាក់សោរបងខាងក្រៅបាត់ទៅហេីយមិនដឹងវាទៅណាអត់ប្រាប់បន្តិចសោះ
តុននិងសាន់បានត្រឹមតែឆ្ងល់និងបារម្មណ៌ពីនូពីចម្ងាយតែពួកគេទាំងពីរមិនបានដឹងទេថាមិត្តភក្តិរបស់គេកំពុងតែប្រឈមមុខហ្នឹងគ្រោះថ្នាក់។កាត់មកនូវិញគេកំពុងតែដេកនៅក្នុងបន្ទប់បិទជិតមួយជាមួយបងស្រីរបស់គេ ដៃទាំងពីររបស់នូនិងបងស្រីរបស់គេត្រូវបានចងភ្ជាប់រិតយ៉ាងតឹងជាមួយខ្សែធ្វេីអោយដៃទាំងពីរដែលចងនោះក៏ចាប់ផ្តេីមក្រហមរលាត់ស្បែករបស់គេបន្តិចម្តងៗនៅពេលដែលនូកាន់តែរេីបម្រាស់ដៃ
ភីង : បងឈឺដៃណាស់នូ.....បងឈឺដៃខ្លាំងណាស់ពួកវារិតដៃបងតឹងខ្លាំងណាស់..នូ...ចុះនូឈឺដៃទេ?
បងស្រីរបស់នូសួរទៅកាន់គេទាំងទឹកភ្នែកស្រក់ហូរជោកថ្ពាល់អាណិតប្អូនប្រុសដែលកំពុងតែរងរបួសពីការវាយដំរបស់ពួកចាប់ជំរិតនោះ នូលឺបងស្រីរបស់ខ្លួនសួរដូច្នោះក៏ងាកសម្លឹងមេីលទៅកាន់បងស្រីរបស់ខ្លួនដែលកំពុងតែរងរបួសដូចគ្នាទឹកភ្នែករបស់នូក៏ចាប់ផ្តេីមស្រក់មកលាយឡំជាមួយឈាមដែលមាននៅលេីផ្ទៃមុខដែលរបួសនោះ
នូ : ខ្ញុំ....ខ្ញុំមិនអីទេបងភីង...ខ្ញុំសុំទោសណា!!! ខ្ញុំសុំទោសដែលធ្វេីអោយបងមកជួបគ្រោះថ្នាក់បែបនេះ
ភីង : កុំបន្ទោសខ្លួនឯងបែបនេះអីនូ ប្អូនប្រុសបងល្អណាស់បងស្រឡាញ់ឯងនូ
នូ : ខ្ញុំក៏ស្រឡាញ់បងដូចគ្នាបងភីង
«ក្រា.....ក!!» *សំឡេងបេីកទ្វាបន្ទប់*
ថាប់ក៏បានបេីកទ្វាបន្ទប់ចូលមកដែលនៅដៃរបស់គេយកមកជាមួយថ្នាំនិងនំបុ័ងតិចតួចសម្រាប់នូនិងបងស្រីរបស់គេ ថាប់ក៏បានបោះទម្លាក់ថ្នាំនោះនិងនំបុ័ងដែលនៅដៃរបស់គេទៅលេីដៃជាមួយទឹកមុខធុញទ្រាន់
ថាប់ : នេះ!!! យកទៅសុីអីហេីយផឹកថ្នាំផងប្រយ័ត្នថ្នាំធ្វេីទុក្ខប្រកាច់ងាប់ (និយាយទាំងគំរោះគំរើយ)
នូ : បេីឯងចងដៃរបស់យេីងជាប់គ្នាអស់ហេីយអោយសុីតាមរបៀបណាអាភ្លេី?
ថាប់គ្រាន់តែលឺពាក្យសម្តីបែបនេះចេញពីមាត់របស់នូគេក៏ចាប់ផ្តេីមញញឹមតិចៗរួចក៏ចាប់ផ្តេីមឱនទៅរេីសនំបុ័ងដែលនៅលេីដីនោះយកមកហែកសំបកចេញ
ថាប់ : សុីទៅ!!! ឱនសុីទៅ
ថាប់ក៏បានបោះនំបុ័ងដែលហែកសំបកហេីយនោះទៅកាន់
នូនិងបងស្រីរបស់គេ
នូ : ភេីយ!!! អាចរិកឆ្កែ ចរិកឆ្កែដូចឯងនេះធ្វេីឆ្កែបម្រេីអ្នកមានត្រូវណាស់
នូក៏បានស្តោះទឹកមាត់ត្រូវជេីងរបស់ថាប់ធ្វេីអោយកំហឹងរបស់ថាប់ក៏ចាប់ផ្តេីមឆេះឆួលកម្រោលចូល
ថាប់ : ហ៎រ??? ជិតងាប់ហេីយសម្តីឡួយទៀត
ថាប់ក៏បានស្ទុះទៅទាញសក់របស់នូផ្តួលទៅលេីដីរៀបនឹងវាយដំទៅលេីនូទៅហេីយក៏ស្រាប់តែលោកភូបេីកទ្វាចូលមកទាន់ថាប់ក៏បានប្រលែងសក់របស់នូវិញផ្អាកសកម្មភាពរបស់គេភ្លាមៗ
លោកភូ : កំុប៉ះពាល់វារញ៉េរញ៉ៃលឺទេ (ស្រែកមួយទំហឹង)
ថាប់ក៏បានឱនគោរពមេរបស់ខ្លួនទាំងភ័យខ្លាច
ថាប់ : សុំទោសមេ
លោកភូ : ចេញទៅបេីមិនចង់អោយយេីងបាញ់ក្បាលរបស់ឯងដេកងាប់នៅទីនេះ
ថាប់ : បាទមេ
ថាប់ក៏បានដេីរចាកចេញទៅទាំងខ្លាចលោកភូជាខ្លាំងរីឯលោកភូបន្ទាប់ពីកូនចៅចោរម្សៀតរបស់គាត់ដេីរចាកចេញទៅគាត់ក៏បានដេីរឈានជេីងមួយជំហានទៅជិតនូនិងបងស្រីរបស់គេ
លោកភូ : សួរស្តីអ្នកទាំងពីរសុខសប្បាយទេ?
លោកភូសួរទៅកាន់អ្នកទាំងពីរទាំងទឹកមុខញញឹមបែបពិសពុល
ភីង : ហេតុអ្វីលោកឯងធ្វេីបែបនេះ?
លោកភូ : Nonono កុំនិយាយចឹងអីក្មួយស្រីជីវិតខ្លីផងធ្វេីនៅអោយស្ងៀមមេីល
នូ : លោកឯងពិសពុលខ្លាំងណាស់លោកឯងគិតថាប៉ូលិសមិនហ៊ានធ្វេីអីលោកឯងមែនទេ?
លោកភូ : ប្រាកដណាស់!! ធ្វេីអ្វីយេីងមិនបានទេរយៈពេលជិត10ឆ្នាំទៅហេីយមានប៉ូលីសណាហ៊ានមកចាប់យេីង?
នូ : មនុស្សអាក្រក់ដូចលោកឯងនេះវាគង់តែវិនាសទេ
លោកភូ : វិនាស??
«ផ្លាប់» *សំឡេងវាយ*
លោកភូក៏បានយកដៃដាល់ចំកណ្តាលមាត់របស់នូបណ្តាលអោយមាត់របស់នូក៏ចាប់ផ្តេីមហូរឈាមមក
ភីង : នូ!!!! នូប្អូនបងយ៉ាងមិចហេីយ (ស្រែកខ្លាំងៗទាំងឈឺចាប់)
លោកភូ : សម្តីឯងឡួយណាស់យេីងប្រមានម្តងទៀតណាអាក្មេងគ្មានកំណេីតបេីសម្តីឯងបន្តឡួយបែបនេះយេីងនឹងបង្អត់ថ្នាំរបស់បងស្រីឯងអោយប្រកាច់ងាប់នៅចំពោះមុខឯងតែម្តងកុំថាយេីងមិនបានប្រាប់
បន្ទាប់ពីវាយនូអោយបែកមាត់ហេីយលោកភូក៏យកដៃទៅជូតជាមួយកន្សែងសមួយធ្វេីអោយកន្សែងនោះប្រឡាក់ឡូកឡំជាមួយឈាមដែលវាយនូ អម្បាញ់មិញនេះរួចក៏បានដេីរចាកចេញពីបន្ទប់នោះទៅ

YOU ARE READING
?????????????????????????????????
Romance????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ????????????????????????????????? ?????????????????????????????????????? ??????????????...