抖阴社区

??? 9

378 45 3
                                    

ភីង : នូ.....នូងងេីបឡេីងនូ
សំឡេងខ្សោយៗរបស់ភីងកំពុងតែដាស់នូទាំងទឹកមុខព្រួយបារ្មណ៍អោយងេីបពីសន្លប់ភ្លាមនោះក៏មាននរណាម្នាក់បានបេីកទ្វាឃ្លាំងចូលមកខាងក្នុង
ថាប់ : ខំប្រឹងដាស់វាធ្វេីអី??
ភីង : តេីឯងជាអ្នកណា?? ដោះលែងពួកយេីងទៅយេីងសុំអង្វរ(និយាយទាំងភ័យខ្លាច)
ថាប់ : បិតមាត់នាងឯងទៅ ពួកឯងទៅធាក់អានូមួយជេីងមេីលវាភ្ញាក់ទេ
ថាប់ដែលត្រូវជាមេខ្លោងធំជាងគេនោះបានបញ្ជាអោយគ្នីគ្នារបស់គេយកជេីងទៅធាក់ចំពោះរបស់នូដែលនូកំពុងតែដេកនៅមួយកន្លែង
«បឹបៗ» *សំឡេងធាក់ដែលគេកំពុងតែធាក់នូ*
ថាប់ : ពួកឯងធាក់យ៉ាងមិចហ្នឹងបានវាមិនព្រមភ្ញាក់សោះ មកនេះវិញមកទុកអោយយេីងជាអ្នកធាក់វាម្តងមេីលងេីប រឺ មិនងេីប
«បឹប!!» *សំឡេងធាក់មួយទំហឹង*
នូ : អ៎ា......អា៎ស
ថាប់ : ឃេីញទេយេីងធាក់តែមួយជេីងសោះវាងេីប
បាត់ហេីយ
បន្ទាប់ពីធាក់នូមួយជេីងចំកណ្តាលពោះរួចហេីយថាប់ក៏បានទៅក្របួចកអាវរបស់នូ
ថាប់ : ឯងធ្វេីអ្វីដាក់អ្នកនាងអុីវ៉ាខ្លះ?? ឆ្លេីយមក
នូពេលនោះមិនបានឆ្លេីយតបទៅកាន់ថាប់ទេគេបានត្រឹមតែសម្លឹងមេីលទៅមុខរបស់ថាប់ទាំងមិនទាន់ស្វាងពីការសន្លប់ធ្វេីអោយពេលនោះថាប់ក៏ផ្ទុះកំហឹង
ថាប់ : មិចក៏៉ឯងមិនឆ្លេីយ?? យេីងសួរមិចក៏ឯងមិន
ឆ្លេីយ(និយាយទាំងស្រែកគំហក)
ភ្លាមៗនោះដោយសារតែកំហឹងច្រាលកាន់តែខ្លាំងថាប់ក៏យកដៃរបស់គេវាយចំកណ្តាលមាត់របស់នូមួយទំហឹងបណ្តាលអោយមាត់របស់នូក៏ចាប់ផ្តេីមបែកហូរឈាម
ភីង : អត់ទេបានហេីយ!! នូ....នូ
នូ : អ៎ា......ខ្ញុំ.....ម..មិនអីទេបង
ថាប់ : វាមិនងាប់ទេវេីយ
«ក្រាក» *សំឡេងបេីកទ្វាឃ្លាំង*
លោកភូក៏បានដេីរមកដល់កន្លែងនេះរួចក៏ដេីរសំដៅទៅកាន់ថាប់
«ផ្លាប់» *សំឡេងទះកំភ្លៀង*
លោកភូក៏បានយកដៃទះកំភ្លៀងថាប់មួយទំហឹង
លោកភូ : អ្នកណាអោយឯងទៅវាយវា?? ហ៎ា?? យេីងមានបានបញ្ជាទេ?
ថាប់ក៏បានឱនមុខរបស់គេចុះទាំងទឹកមុខគួរអោយអាណិត
ថាប់ : ខ្ញុំសុំទោសមេ
លោកភូ : អត់ប្រយោជន៍មែនបានហេីយទៅយក
សារ៉ាងហេីយថ្នាំនៅក្នុងឡានមក
ថាប់ : បាទមេប្រុស
ថាប់ក៏បានដេីរចាកចេញពីបន្ទប់ឃ្លាំងនោះទៅតាមបញ្ជារបស់លោកភូ។ លោកភូក៏បានអង្គុយចុះមេីលទៅកាន់នូដែលកំពុងតែរបួស
លោកភូ : ឯងមានដឹងថាឯងធ្វេីអី្វដាក់កូនរបស់យេីងខ្លះ?
នូ : ខ្ញុំ....ខ្ញុំមិនដឹងទេ តែសូមលោកប្រុសដោះលែងបងស្រីរបស់ខ្ញុំទៅគាត់មិនបានពាក់ព័ន្ធទេ(នូនិយាយទាំងពិបាកជាខ្លាំង)
លោកភូ : អ៎រ...មិនដឹង?? ឯងសាកគិតឡេីងវិញទៅមេីលឯងធ្វេីអ្វីខ្លះជាមួយក្មួយឆៃ
នូក្រវីក្បាលរបស់គេតិចៗ
នូ : ខ្ញុំមិនដឹងទេលោកប្រុស ខ្ញុំមិនដឹងទេ
លោកភូក៏បានទាញរូបថតទាំងប៉ុន្មានសន្លឹកចេញមក
លោកភូ : ឃេីញទេ?
នូគ្រាន់តែឃេីញរូបថតប៉ុន្មានសន្លឹកដែលលោកភូបានបង្ហាញគេក៏បានទម្លាក់ទឹកមុខភ្លាមៗ
លោកភូ : យ៉ាងម៉េច?? ឯងឆ្លេីយមិនចេញមែនទេ?
នូមិនបានឆ្លេីយតបទៅកាន់លោកភូវិញទេ
លោកភូ : មិនឆ្លេីយមែនទេ??
«បឹប..បឹប»
លោកភូក៏បានយកជេីងរបស់គាត់ធាក់នូមួយទំហឹងដែលធ្វេីអោយពេលនោះនូមិនអាចទប់ហ្នឹងកម្លាំងរបស់លោកភូបានគេក៏បានដេកដួលលេីដីទាំងឈឺចុកចាប់ពាសពេញរាងកាយ។
លោកភូ : បន្តិចទៀតនេះឯងនឹងដឹងហេីយថាមានរឿងអ្វីកេីតឡេីង
ភ្លាមៗថាប់ក៏បានដេីរចូលមកជាមួយហ្នឹងប្រអប់ដែកខ្មៅមួយ
ថាប់ : មេនេះប្រអប់ថ្នាំរបស់មេ
លោកភូគ្រាន់តែឃេីញប្រអប់នោះមកដល់ភ្លាមក៏ចាប់ផ្តេីមប្រែទឹកមុខញញឹមតិចៗយ៉ាងគួរអោយខ្លាច
លោកភូ : ហាសហា មកដល់ហេីយមែនទេដាក់ប្រអប់នោះចុះទៅ
លោកភូក៏បានយកប្រអប់ដែកនោះយកមកបេីកមេីលទាំង
រំភេីបដែលក្នុងប្រអប់ដែកនោះមានបំពង់កែវថ្នាំ2បំពង់ជាមួយសារ៉ាងចាក់ថ្នាំមកជាមួយ។លោកភូមិនគិតយូរក៏ចាប់ផ្តេីមយកបំពង់ថ្នាំមួយមានពណ៍ខៀវថ្លាបាញ់ចូលក្នុងសារ៉ាង
លោកភូ : អាថាប់អូសបងស្រីរបស់វាមកនេះ
ថាប់ : បាទមេ
ថាប់ក៏បានដេីរទៅរកបងស្រីរបស់នូរួចក៏អូសនាងមួយទំហឹង
ភីង : ទៅណា??? អត់ទេ!! លែងយេីងទៅ
បងស្រីរបស់នូក៏បានរេីបម្រាស់ចេញពីថាប់ដែលកំពុងតែអូសដៃរបស់នាង
ភីង : លែងយេីងទៅ!!
ថាប់ : អូសទៅស្រួលមិនព្រមមែនទេ
ដោយសារតែបងស្រីរបស់នូមិនព្រមនៅស្ងៀមថាប់ក៏បានយកដៃរបស់គេវាយចំកញ្ចឹងករបស់ភីងធ្វេីអោយនាងសន្លប់ភ្លាមៗ
ថាប់ក៏បានអូសបងស្រីរបស់នូមកដល់កន្លែងលោកភូ។
នូឃេីញគេកំពុងតែធ្វេីបាបបងស្រីរបស់គេបែបនេះគេក៏បានព្យាយាមវារម្តងបន្តិចៗទៅរកបងស្រីរបស់គេ
លោកភូ : វារទៅរកអ្នកណា?? អាក្មេងភ្លេី
នូ : ដោះលែងបងស្រីរបស់ខ្ញុំទៅ
លោកភូមិននៅស្ទាក់ស្ទើក៏យកសារ៉ាងដែលទេីបតែបាញ់បញ្ចូលថ្នាំនោះចាក់ចូលទៅក្នុងដៃរបស់បងស្រីនូ
នូ : អត់ទេ!!!!!( សម្រែកមួយទំហឹងទាំងឈឺចាប់)
លោកភូ : ឯងដឹងទេថ្នាំនេះអាចសម្លាប់បងស្រីរបស់ឯង
បានបេីចង់អោយនាងនៅរស់ឯងគ្រាន់តែចាកចេញពីទីនេះទៅអោយឆ្ងាយពីក្មួយឆៃទៅបានហេីយ ឯងធ្វេីបានទេ?
នូ : ហេតុអ្វី?? ហេតុអ្វីទៅ!!! (ស្រែកយំទាំងឈឺចាប់)
លោកភូ : ឈប់យំគួរអោយអាណិតបែបនេះទៅ មេីលទៅឯងឈឺចាប់ខ្លាំងណាស់ ថ្នាំបន្សាបមានណាយេីងរៀបចំអោយរួចហេីយមិនបាច់ត្រឡប់មកទីក្រុងវិញទេនៅទីនោះទៅបេីសិនជាយេីងឃេីញមុខឯងម្តងទៀតយេីងនឹងសម្លាប់ឯងទាំងបងទាំងប្អូន
នូ : គ្មានផ្លូវទេ ឆៃគេនឹងមកជួយខ្ញុំ លោកភ្លេចកិច្ចសន្យា
ហេីយមែនទេ?
លោកភូគ្រាន់តែលឺបែបនេះក៏ទះដៃតិចៗទាំងទឹកមុខអស់
សំណេីច
លោកភូ : កិច្ចសន្យា?? ហាសហា អាថាប់យកក្រដាសកិច្ចសន្យាមកនេះ
លោកភូក៏បានយកក្រដាសកិច្ចសន្យារបស់ឆៃនោះយកមកដុតចំពោះមុខនូដែលធ្វេីអោយពេលនោះនូក៏ចាប់ផ្តេីម ស្រឡាំងកាំង
នូ : មិចក៏លោកធ្វេីបែបនេះ?
លោកភូ : គ្រាន់តែចាកចេញអោយឆ្ងាយពីជីវិតក្មួយឆៃទៅរួចរាល់ហេីយ កុំភ្លេចថាថ្នាំនេះអាចសម្លាប់បងស្រីរបស់ឯងក្នុងរយៈពេល2ថ្ងៃណា អាថាប់តោះយេីង
លោកភូនិងកូនចៅក៏បានដេីរចាកចេញទៅទុកអោយនូនិងបងស្រីរបស់គេនៅតែពីរអ្នកក្នុងឃ្លាំង។
នូ : ហេតុអ្វី?? ហេតុអ្វីទៅ ខ្ញុំត្រូវជួបរឿងបែបនេះមែនទេ?
នូក៏បានព្យាយាមវារទាំងកាយរបួសទៅជិតបងស្រីរបស់គេរួចក៏បានអោបទាំងស្រក់ទឹកភ្នែក
នូ : ខ្ញុំសុំទោស...ខ្ញុំសុំទោសបងវាជាកំហុសរបស់ខ្ញុំទាំងអស់
នូក៏បានស្រែកយំខ្លាំងៗទាំងឈឺចាប់ដែលបងស្រីរបស់គេត្រូវជួបរឿងអាក្រក់បែបនេះ។ កាត់មកឆៃវិញគេក៏បានបញ្ចប់ពីការប្រជុំនៅក្រុមហ៊ុនក៏ទាញ
ទូរស័ព្ទcall ទៅកាន់នូ
«តឺត....តឺត...»*សំឡេងគ្មានអ្នកលេីកទូរស័ព្ទ*
ឆៃ : គេទៅណាចេះ...ថីបានអត់លេីកទូរស័ព្ទចឹងណ៎

?????????????????????????????????Where stories live. Discover now