抖阴社区

??? 10

564 49 5
                                    

ឆៃក៏បាន call ទៅកាន់នូម្តងហេីយម្តងទៀតជាច្រេីនលេីកប៉ុន្តែនៅតែគ្មានការឆ្លេីយតបដដែល

ឆៃ : ហុឺយ!!! កេីតអីចេះមិចបានជាមិនលេីកទូរស័ព្ទ លោកពូយីងជួយចាត់ចែងមេីលការងារមួយចំនួនផងខ្ញុំរវល់មួយភ្លេត

លោកពូយីង : អ្នកប្រុសទៅណា?

ឆៃ : ខ្ញុំទៅផ្ទះរបស់នូមួយភ្លេតទាក់ទងទៅគេមិនបានសោះ

ឆៃក៏បានទាញយកអាវក្រៅរបស់គេរួចក៏ដេីរចាកចេញយ៉ាងប្រញាប់ទៅកាន់កន្លែងដាក់ឡានរួចក៏បេីកឡានចាកចេញពីក្រុមហ៊ុនទៅ។ឆៃក៏បានបេីកឡានរហូតដល់ផ្ទះរបស់នូតែអ្វីដែលចម្លែកនោះគឺផ្ទះរបស់នូមិនទាន់បេីកភ្លេីងនៅឡេីយទេ។ឆៃក៏ចុះពីលេីឡានរួចដេីរសំដៅទៅកាន់ទ្វារបងផ្ទះរបស់នូក៏ចាប់អារម្មណ៍ឃេីញថាទ្វារបងបេីកខុសពីធម្មតា។ឆៃមិនបានគិតយូរគេក៏បានដេីរចូលទៅខាងក្នុងផ្ទះក៏ឃេីញថាក្នុងផ្ទះរបស់នូរញ៉េរញ៉ៃរបស់របរបែកខ្ចាត់ខ្ចាយដូចជាមាននរណាម្នាក់បានសម្រុកចូលផ្ទះរបស់នូ។ឆៃក៏មានអារម្មណ៍ថាកំពុងតែមានរឿងអ្វីមិនស្រួលកេីតឡេីងទៅលេីនូ

ឆៃ : នូ.....តេីនេះមានរឿងអ្វីហ្នឹង?

ឆៃក៏បានស្ទុះប្រញាប់ប្រញាល់ចាកចេញពីផ្ទះរបស់នូរួចក៏បេីកឡានយ៉ាងលឿន។ ឆៃក៏បានចំណាយពេលបេីកឡានអស់ជាច្រេីនម៉ោងដេីម្បីស្វែងរកនូគ្រប់ទីកន្លែង។

«តឹងៗៗ» *សំឡេងរោទ៍ទូរស័ព្ទ*

កំពុងតែបេីកឡានសុខៗក៏ស្រាប់តែមានលេខចម្លែកមួយបាន call មកឆៃ។

ឆៃ : អាឡូ!!! អ្នកណាគេ?

នូ : លោកមិនចាំបាច់ស្វែករកខ្ញុំទេ

ឆៃ : នូ?? នូមែនទេ? នូនៅឯណា?(ឆៃនិយាយទាំងព្រួយ

បារម្មណ៍)

នូ : ខ្ញុំសុំទោស ខ្ញុំត្រូវទៅកន្លែងថ្មីហេីយលោកមិនចាំបាច់

បារម្មណ៍

«តឺត...តឺត» *សំឡេងបិទទូរស័ព្ទ*

ឆៃ : អាឡូ??? អាឡូ?? នូ?? ហុឺយ!!! (និយាយទាំងម៉ួម៉ៅ)

ភ្លាមៗបន្ទាប់ពីនូបានបិទទូរស័ព្ទឆៃមិនចាំយូរក៏បាន call ទៅកាន់អ្នកកាន់ការមេីលទ្វាច្រកបិទខេត្ត

?????????????????????????????????Where stories live. Discover now