មកដល់បន្ទប់របស់នាងភ្លាមអុីវ៉ាក៏ទាញទូស័ព្ទនាងមកមេីលក៏ឃេីញសាររបស់មនុស្សដែលនាងបានជួលអោយតាមដាននោះផ្ញើមកជាមួយនិងរូបថត4-5សន្លឹកមិនចាំយូរអុីវ៉ាក៏ចុច
ចូលមេីលសារទាំងអស់នោះដែលសរសេរមកជាមួយនិងរូបភាព “អ្នកនាងអុីវ៉ានេះគឺជារូបថតដែលខ្ញុំថតបាន”
ដែលរូប4-5សន្លឹកនោះគឺជារូបថតដែលឆៃនិងនូបានធ្វេីជាមួយគ្នានៅឯក្នុងឡាន។ អុីវ៉ាគ្រាន់តែ
ឃេីញរូប4-5សន្លឹកនោះហេីយនាងក៏ចាប់ផ្តេីមប្រែប្រួលទឹកមុខរបស់នាងមួយរំពេចកំហឹងរបស់នាងក៏ចាប់ផ្តេីមកាន់តែច្រាលឡេីងៗ
អុីវ៉ា : ហេតុអី??? ហេតុអីទៅ??? បងឆៃហេតុអីបានជាបងធ្វេីរឿងបែបនេះ??
អុីវ៉ានាងក៏យកទូរស័ព្ទនោះយកមកគប់មួយទំហឹងធ្វេីអោយកញ្ចក់បែកពាសពេញបន្ទប់ មិនទាន់អស់ចិត្តនាងក៏ស្ទុះទៅរេីរបស់របរប្រេីប្រាស់របស់នាងបោកប្រាស់ទាំងអស់រួចក៏ចាប់ផ្តេីមស្រែកយំជាមួយសំឡេងដ៏ឈឺចាប់របស់នាង
អុីវ៉ា : ហេតុអី? ហេតុអីបងស្រឡាញ់វា?
ពេលនោះប៉ាម៉ាក់របស់អុីវ៉ាក៏ចាប់អារម្មណ៍ពីសម្លេងក្តុងក្តាំងនៅក្នុងបន្ទប់កូនស្រីរបស់ខ្លួនរួចក៏ប្រញាប់ប្រញាល់នាំគ្នាឡេីងទៅមេីលក៏ស្រាប់តែបេីកទ្វាឃេីញអុីវ៉ានាងកំពុងតែអង្គុយយំអោបជេីងរបស់នាង។ អ្នកស្រីផ្លយឃេីញសភាពបែបនេះក៏ស្ទុះទៅអោបកូនដែលកំពុងតែទ្រហោយំ
អ្នកស្រីផ្លយ : អុីវ៉ា!!!! កេីតអីកូន?? មានរឿងអី? មិចក៏កូនបែបនេះ? (អ្នកស្រីផ្លយសួរទាំងភ័យបារម្មណ៌)
លោកភូ : អុីវ៉ាមានរឿងអីកូន?? ប្រាប់ប៉ាមក
អុីវ៉ា : គេមិនបានស្រឡាញ់កូនទេ គេមិនបានស្រឡាញ់កូនទេប៉ា
អុីវ៉ានាងនិយាយប្រាប់ប៉ាម៉ាក់របស់នាងបណ្តេីរស្រែកយំអោបប៉ាម៉ាក់របស់បណ្តេីរដែលសភាពនាងពេលនោះពិតជាពិបាកទទួលយកខ្លាំងណាស់
អុីវ៉ា : គេស្រឡាញ់នូ!! គេជួយនូព្រោះតែគេស្រឡាញ់នូ កូនឈឺចាប់ណាស់ (នាងនិយាយរួចក៏យកដៃរបស់នាងគក់ទ្រូងទាំងឈឺចាប់)
ប៉ាម៉ាក់របស់អុីវ៉ាក៏សម្លឹងមេីលរូបថត4-5សន្លឹកដែលអុីវ៉ាកាន់ជាប់ដៃរបស់នាងក៏ឃេីញរូបថតទាំងអស់នោះក៏ចាប់ផ្តេីមភ្ញាក់ផ្អើលរួចក៏សម្លឹងមេីលមុខគ្នាទៅវិញទៅមក។
អុីវ៉ា : ថ្ងៃជួបគ្នាដំបូងគេមិនបានសម្លឹងមេីលមកកូនទេបែរជាគេសម្លឹងមេីលទៅនូវិញ កូនអន់ជាងនូដែលជាប្រុសមែនទេប៉ា?
លោកភូឃេីញកូនស្រីរបស់ខ្លួនទ្រហោយំមិនឈប់លោកក៏ទៅក្រសោបអោបកូនស្រី
លោកភូ : ឈប់យំទៅកូន!! ប៉ាសុំទោសណា ប៉ាសុំទោសដែលព្រមអោយវាទៅអ្នកផ្សេង ប៉ាសន្យានឹងធ្វេីរឿងទាំងអស់នោះអោយកូនសប្បាយចិត្តឡេីងវិញ
លោកភូនិយាយហេីយក៏ដេីរចាកចេញទៅខាងក្រៅរួចក៏ទាញទូរស័ព្ទ call និយាយជាមួយមនុស្សជំនិតរបស់លោក
លោកភូ : អាឡុ!! យេីងមានរឿងអោយឯងធ្វេីចាំបន្តិចទៀតជួបគ្នា
លោកភូក៏បានបិទទូស័ព្ទចុះហេីយក៏ងាកសម្លឹង
មេីលប្រពន្ធដែលកំពុងតែអោបលួងលោមកូនស្រីរបស់ខ្លួន។ កាត់មកឆៃនិងនូវិញពួកគេទាំងពីរក៏
បានបេីកឡានដល់កន្លែងតាំងពីពណ៍ធំមួយមានមនុស្សច្រេីនកុះករ
ឆៃ : នូ តោះទៅដេីរលេងជាមួយគ្នា
នូ : អត់ទេខ្ញុំនៅក្នុងឡានក៏បានដែរ
ឆៃ : ណា...ទៅជាមួយគ្នា
នូ : ហុឹម...ទៅក៏ទៅ
ពួកគេទាំងពីរអ្នកក៏នាំគ្នាចុះពីលេីឡានធ្វេីអោយមនុស្សនៅទីនោះចាប់ផ្តេីមងាកសម្លឹងមេីលមកឆៃ
«ជួយមេីលៗ ដូចជាកូនប្រុសលោកផាត់អ្នកមុខជំនួញមានជាងគេតេី អួយយួយនៅក្រៅសង្ហាដល់ហេីយ» *សំឡេងរបស់មនុស្សនៅទីនោះ*
នូលឺមនុស្សនៅទីនោះនិយាយខ្សឹបខ្សៀវគ្នាចាប់ផ្តេីមសម្លឹងមេីលកាន់តែច្រេីនទៅៗគេក៏ចាប់ផ្តេីមភ័យ
នូ : ឆៃមនុស្សមេីលមកលោកច្រេីនណាស់ ខ្ញុំអាចចូលក្នុងឡានបានទេ?
ឆៃ : កុំខ្វល់ជាមួយពួកគេអី តោះចូលក្នុងជាមួយគ្នា
ឆៃក៏បានទៅទាញដៃរបស់នូរត់ចូលទៅខាងក្នុងតាំងពីពណ៍ជាមួយគ្នាយ៉ាងសប្បាយ ពួកគេទាំងពីរអ្នកក៏បាននាំគ្នាដេីរមេីលរបស់ក្នុងតាំងពីពណ៍ នូក៏ចាប់អារម្មណ៍កន្លែងលក់ខ្សែកគុជខ្យងមួយគេក៏សម្លឹងមេីលវាដែលធ្វេីអោយពេលនោះឆៃក៏សម្លឹង
មេីលមកនូដូចគ្នាក៏ចាប់អារម្មណ៍ថានូចង់បានខ្សែកមួយនោះដែលគេកំពុងតែតាំង
ឆៃ : នូចង់បានវាមែនទេ?
នូក៏ក្រវីក្បាលតិចៗ
នូ : អត់ទេ!!! ខ្ញុំគ្រាន់តែឃេីញវាស្អាតតែប៉ុណ្ណឹងមិនមែនចង់បានទេ
ឆៃ : នូចូលទៅមេីលអោយជិតទៅ
ឆៃក៏បានកៀកស្មារបស់នូចូលទៅកន្លែងលក់ខ្សែកនោះ
នូ : ឆៃ!! ខ្ញុំថាអត់ចង់បានទេលោកនាំខ្ញុំចូលធ្វេីអី?
ឆៃ : លោកពូជួយយកខ្សែកធ្វេីពីគុជខ្យងទាំងអស់ចេញមក
នូ : ឆៃខ្ញុំនិយាយជាមួយលោកហ៎ា?? ខ្ញុំអត់ចង់បានទេតោះចេញទៅវិញ
ភ្លាមៗឆៃក៏បានដេីរទៅជិតនូរួចក៏ឱនមុខរបស់គេទៅជិតមុខរបស់នូរួចនិយាយតិចៗជាមួយទឹកមុខដ៏ទាក់ទាញរបស់គេ
ឆៃ : យេីងចង់ទិញអោយមនុស្សដែលយេីងស្រឡាញ់
ឆៃនិយាយហេីយក៏យកដៃរបស់គេទៅច្របាច់ថ្ពាល់របស់នូលេង
ឆៃ : គួរអោយស្រឡាញ់ម្ល៉េះទេ
នូ : ឆ្កួត!!!
នូក៏បានយកដៃរបស់ឆៃចេញ
: អាអូនសង្ហាខ្សែកទាំងអស់បានហេីយ
ឆៃក៏ដេីរទៅយកខ្សែកគុជខ្យងដ៏ភ្លឺចែងចាំងស្រស់ស្អាតមួយយកមកពាក់លេីករបស់នូថ្មមៗ
នូ : ឆៃមេីលទៅវាថ្លៃណាស់ខ្ញុំមិនសមពាក់វាទេយកទៅទុកវិញទៅ
ឆៃ : នូស្អាតណាស់
នូក៏បានសម្លឹងមេីលទៅកញ្ចក់ជាមួយខ្សែកគុជខ្យងដ៏ភ្លឺចែងចាំងរួចក៏យកដៃរបស់គេទៅប៉ះស្ទាបខ្សែកនោះដែលឆៃកំពុងតែជួយពាក់អោយគេថ្មមៗ
នូ : វាថ្លៃណាស់ ដោះចេញទៅឆៃ
ឆៃ : នៅអោយទៅស្ងៀមនូ
ឆៃក៏បានពាក់ខ្សែកនោះអោយនូរួចគេក៏សម្លឹងមេីលទៅកញ្ចក់ដែលនូកំពុងឆ្លុះ គេសម្លឹងមេីលទៅកាន់នូមិនដាក់ភ្នែកជាមួយក្រសែភ្នែកដែលពោរពេញទៅដោយក្តីស្រឡាញ់
ឆៃ : នូដឹងទេនូស្អាតណាស់ បែរមកខាងនេះមក
ឆៃក៏បានទាញចង្កេះរបស់នូថ្មមៗអោយងាកមករកគេ
នូ : ស្អាតបែបយ៉ាងមិចវិញ?
នូក៏សម្លឹងមេីលទៅកាន់ឆៃដែលកំពុងតែសម្លឹង
មេីលមកគេដូចគ្នា
ឆៃ : ស្អាតបែប.....បែប...
នូ : បែបអី?
ឆៃ : នូស្អាតបែបលេីលោកមានតែនូមួយ
នូ : ឆ្កួត ( នូនិយាយទាំងអៀន)
ឆៃ : លោកពូខ្សែកទាំងអស់នេះខ្ញុំយកទាំងអស់ជួយខ្ចប់ទុកអោយខ្ញុំផងទាំងអស់នោះអស់ប៉ុន្មាន?
: 7500$ អាអូនសង្ហា
នូគ្រាន់តែលឺតម្លៃខ្សែកទាំងអស់នោះគេក៏ចាប់ផ្តេីម ជំហរមាត់ភ្លាមៗ ឆៃក៏បានហុចលុយសុទ្ធអោយទៅលោកពូនោះដោយមិនស្ទាក់ស្ទេី
នូ : ឆៃ!!! ទិញតែមួយបានហេីយលោកទិញអីម្តង5-6ម្ល៉េះទិញទុកអោយអ្នកណាពាក់?
ឆៃ : ទិញអោយនូពាក់ទាំងអស់ហ្នឹង នេះលោកពូលុយ
ឆៃបន្ទាប់ពីអោយលុយថ្លៃខ្សែកទាំងអស់នោះហេីយក៏យួរប្រអប់ខ្សែកទាំងអស់នោះចេញមកក្រៅជាមួយនូដែលធ្វេីអោយស្រីៗដែលនៅជុំវិញនោះមេីលមកកាន់ពួកគេ

YOU ARE READING
?????????????????????????????????
Romance????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ????????????????????????????????? ?????????????????????????????????????? ??????????????...