抖阴社区

Ss2 ???4

273 36 2
                                    

នូ : អុឹ.....អុឹកហុឹស!!!

នូបានត្រឹមតែដេកលេីដីមួយកន្លែងស្រែកថ្ងូរដោយភាពឈឺចាប់ពាសពេញរាងកាយរបស់គេលុះបន្តិចក្រោយមកក៏មានកូនចៅរបស់លោកភូម្នាក់ក៏បានដេីរចូលមកក្នុងបន្ទប់នោះរួចក៏បានស្រាយខ្សែដែលបានចងដៃរបស់នូនិងបងស្រីចេញទាំងសងខាងដេីម្បីងាយស្រួលអោយពួកគេទាំងពីរអ្នកអាចញាំអាហារទាំងនោះបាន

 :សុីទៅស្រាយខ្សែរួចរាល់ហេីយហេីយ

កូនចៅម្នាក់នោះក៏បានដេីរចាកចេញពីបន្ទប់នោះវិញរួចក៏ចាក់សោពីក្រៅយ៉ាងបិទជិត។បន្ទាប់ពីស្រាយខ្សែដែលចងដៃរបស់អ្នកទាំងពីរនោះហេីយភីងក៏ស្ទុះងេីបទៅរកប្អូនប្រុសដែលកំពុងតែដេកដួលលេីដៃយ៉ាងត្រដាបត្រដួស

ភីង : យ៉ាងម៉េចហេីយនូ?? នូលឺបងនិយាយទេ??

បងស្រីរបស់នូក៏បានព្យាយាមយកដៃរបស់ខ្លួនទៅទះថ្ពាល់របស់នូតិចៗអោយនូមានស្មារតីឡេីងវិញ

ភីង : នូ?? លឺបងហៅទេ?? កុំកេីតអីណានូ!!!

នូ : អួ...អួយបងទះថ្ពាល់ខ្ញុំឈឺៗម្ល៉េះខ្ញុំមិនអីទេ!! (និយាយទាំងសេីចតិចៗ)

ភីង : អាប្អូនឆ្កួតជិតងាប់ហេីយនៅសេីចបានទៀត!!ងេីបឡេីងតិចៗមកនូញាំអីសិនទៅ

នូ : បាទបង!

បងស្រីរបស់នូក៏បានជួយគ្រានូតិចៗដេីម្បីអាចអោយគេងេីប អង្គុយបាន

នូ : អុឺស...ហុឺស!! តិចៗបង 

ភីង : ងេីបតិចៗមកនូ ប្រយ័ត្នត្រូវរបួស

នូក៏បានងេីបអង្គុយបានរួចក៏យកអាហារយកមកញាំជាមួយបងស្រីរបស់េទាំងស្រែកឃ្លាន

ភីង : លោកឆៃមិនដឹងជាយ៉ាងណាទេ

នូ : ខ្ញុំបារម្មណ៌ពីគេណាស់បង មិនដឹងគេយ៉ាងម៉េចអីយ៉ាងម៉េចទេក្នុងចិត្តខ្ញុំមិនស្រួលសោះបង

ភីង : មិនអីទេជឿបងទៅមនុស្សដូចអាលោកភូវាមិនសម្លាប់អ្នកមានគ្នាវាទេ

នូក៏បានត្រឹមសម្លឹងមេីលទៅមុខបងស្រីរបស់គេទាំងទឹកមុខ សោកសៅមិនសប្បាយចិត្ត។

កាត់មកឆៃវិញបន្ទាប់ពីដឹងថានរណាបានលួចឯកសាររបស់គេរួចហេីយពេលយប់ប្រហែលម៉ោងប្រាំពីរគេក៏បានបេីកឡានមកដល់កន្លែងស្ងាត់មួយរួចក៏បានឈប់ឡានជិតវិមានរបស់លោកភូចាំសង្កេតមេីលបុរសម្នាក់និះដែកបន្លំធ្វេីជាជាងម៉ាសុីនត្រជាក់កាលពីលេីកមុន។លុះចាំមួយសន្ទុះបុរសម្នាក់នោះក៏បានដេីរចេញមកខាងក្រៅរួចក៏សំដៅដេីរទៅឡានរបស់គេមួយគ្រឿង ឃេីញបែបនេះហេីយមិនបង្អង់យូរឆៃក៏បានបេីកទ្វាឡានរួចក៏ទាញកាំភ្លេីងចេញពីប្រអប់ឡានដេីរតាមបុរសម្នាក់នោះស្ងាត់ៗរួចក៏មកដល់កន្លែងដែលបុរសនោះចតឡាន។បុរសម្នាក់នោះរៀបហ្នឹងបេីកទ្វាឡានចូលទៅខាងក្នុងទៅហេីយក៏ស្រាប់តែ

You've reached the end of published parts.

? Last updated: Feb 22 ?

Add this story to your Library to get notified about new parts!

?????????????????????????????????Where stories live. Discover now