抖阴社区

                                    

   នៅក្នុងបន្ទប់សម្រាករបស់លីវយីងដែលពេលនេះមានតែអុីនៀនប៉ុណ្ណោះព្រោះអ្នកផ្សេងបានចេញអស់ហើយនាយមេីលមុខគេទាំងទឹកភ្នែកដាបពេញថ្ពាល់ស្រពេលដែលគេដឹងខ្លួននាយរំភេីបយ៉ាងខ្លាំង។
   « អូនដឹងខ្លួនហើយ » អុីនៀនអង្អែលដៃលីវយីងថ្នមៗដែលគេកំពុងតែមេីលនាយហេីយទឹកភ្នែកស្រក់ចុះ មាត់ខំប្រឹងហាមិនដឹងថាចង់និយាយអ្វី
   « អោយអូនសុំទោស!! » ទឹកភ្នែកហូរកាត់ថ្ពាល់លីវយីងខំប្រឹងនិយាយទាំងគ្មានកម្លាំងកំហែង ដឹងច្បាស់ថាពេលនេះប្រហែលអុីនៀនដឹងគ្រប់យ៉ាងហើយ ព្រោះគ្រប់យ៉ាងខ្លួនបានលាក់បាំងយ៉ាងជិត
   « ហេតុអ្វីអូនកុហកបង?អូនលាក់បាំងធ្វើអ្វី?អូនដឹងទេថាបងខ្លាចបាត់បង់អូនណាស់ប្រសិនបើអូនប្រាប់បងអោយលឿនជាងនេះបងមិនអោយក្លាយជាបែបនេះទេបងមានលុយច្រើនណាស់ខ្លាចអ្វីគ្រាន់តែព្យាបាលអូន » នាយឈឺចាប់ហើយខកចិត្តគិតថានាយជាក្មេងពីមុនមែនទេ?ឥឡូវនេះមានគ្រប់យ៉ាងប៉ុន្តែនាងមិនដែលខ្លាចបាត់បង់ទេប៉ុន្តែមានអ្វីមួយគត់ដែលនាយខ្លាចបាត់បង់ខ្លាំងបំផុតគឺលីវយីងនេះហើយ
   « អូនដឹងថាបងខ្លាចបាត់បង់អូនប៉ុន្តែជំងឺមួយនេះព្យាបាលមិនកេីតឡើយរស់រងចាំតែថ្ងៃស្លាប់តែប៉ុណ្ណោះចាប់តាំងពីចាកចេញពីបងជំងឺរេីឡើងកាន់តែខ្លាំងរហូតមកដល់ថ្ងៃនេះកាលនោះបងក្មេងណាស់បងចំណាយលុយមកលើខ្ញុំច្រើនបែបនេះមិនកេីតឡើយ អូនមានតែធ្វើបែបនោះទេីបបងមិនចំណាយលុយច្រើន » លីវយីងចាប់ដៃអុីនៀនអង្អែលថ្នមៗព្រោះតែកាលនៅវិទ្យាល័យនៅរៀននៅឡេីយមានលុយពីណាហេីយអុីនៀនហា៊នណាស់សុំលុយឪពុកម្តាយយ៉ាងច្រេីនដោយកុហកពួកគាត់ដេីម្បីខ្លួន ហើយប្រសិនបើបន្តបែបនេះទៀតគឺមិនបានទេស្របពេលដែលឪពុករបស់គេមកគម្រាមខ្លួនទៀតពេលនោះហើយក៏រំដោះខ្លួនចេញដោយមិនអោយគេរងទុក្ខ
   « រឿងរ៉ាវគ្រប់យ៉ាងបានដេីរទៅមុខហើយពួកយើងឈប់រំលឹកទៀតទៅ បងចង់ជួយអូនហើយអូនក៏ចង់ជួយបងដូចគ្នាដែរពួកយើងសុទ្ធតែមានទុក្ខលំបាករៀងខ្លួនទេ » អុីនៀនញញឹមថេីរៗហេីយអោយឈប់រំលឹកដែលពេលនេះកំពុងឈឺចាប់ដែលបន្តិចទៀតនឹងត្រូវបាត់បង់មនុស្សម្នាក់ដែលគេត្រូវចាកចេញតាមវាសនាកម្ម
   « អុឹម....អុីនៀនអូនស្រឡាញ់បងអរគុណបងសម្រាប់រឿងគ្រប់យ៉ាង សង្ឃឹមថាថ្ងៃណាមួយពួកយើងបានជួបគ្នាម្តងទៀត » លីវយីងនិយាយទាំងអួលដើម.ក ហើយស្របពេលដែលអុីនៀសម្រក់ទឹកភ្នែកដែលទប់ទឹកភ្នែកមិនបានទាំងក្តុកក្តួលការនិយាយនេអប្រៀបដូចជាការលាគ្នាអោយហេីយ
   « បងក៏ស្រឡាញ់អូនដែរ » អុីនៀននិយាយហើយពួកគេសេីចទាំងពីរនាក់នឹងក្តោបដៃគ្នាជាប់ ទោះបីជាទៅថ្ងៃមុខយ៉ាងណាក៏ថ្ងៃនេះនឹងមានពេលវេលារីករាយទោះបីជាត្រូវដឹងថាមានម្នាក់នឹងត្រូវចាកចេញ។

??? : ????????????(END)Where stories live. Discover now