抖阴社区

??????????????????????? Ep : 22

Start from the beginning
                                    

<< ឆាប់ចូលឡានឱ្យលឿនមកប្រញាប់ចេញទៅព្រោះត្រូវចូលយកស៊ីទៀត។ >> ដោយសារតែឃើញស្តាររវល់តែនិយាយជាមួយប៉ារបស់ខ្លួនផុនក៏បានហៅនាង

___តើបានដើរទៅជិតទ្វារឡានគេបម្រុងចូលទៅអង្គុយក្បែរផុនដែលនៅខាងក្រោយប៉ុន្តែត្រូវបានភូវីនអង្គុយនៅត្រង់នោះរួចបាត់ទៅហើយ។

<< តើខ្ញុំអង្គុយនៅត្រង់ណាទៅ??? >> តែបានបែរមកសួរផុនដែរមិនទាន់ចូលឡាន

<< អង្គុយនៅទ្វារខាងមុខក៏បានអង្គុយនៅខាងក្រោយជាមួយភូវីនក៏បាន >>

<< ប៉ុន្តែខ្ញុំចង់អង្គុយក្បែរបងមកអង្គុយក្បែរខ្ញុំបានទេខ្ញុំមិនចង់អង្គុយជាមួយគេទេ។ >>

<< គិតថាខ្ញុំចង់អង្គុយជាមួយនាងខ្លាំងណាស់មែនទេ។បើរើសខ្លាំងយ៉ាងនេះជួលឡានមួយជិះទៅម្នាក់ឯងទៅ។ >> ភូវីនបានស្ដីឲ្យស្តារបន្ទាប់ពីលឺនាងថាមិនចង់អង្គុយក្បែរគេ

<< ហេតុអីក៏លោកនិយាយបែបនេះខ្ញុំគ្រាន់តែចង់អង្គុយក្បែរផុនដើម្បីបាននិយាយរឿងខ្លះជាមួយនឹងគេខ្ញុំមិនបានរើសអើងលោកឯណា។ >>

<< ព្រោះចុះខ្ញុំមានបានថានាងរើសអើងខ្ញុំឯណាកៅអីមានដល់តែបីជួរនាងមិនចេះអង្គុយកន្លែងផ្សេងទេមែនទេ។ >>

<< ហេតុអីក៏ឯងចាំបាច់ថាឱ្យគេបើគ្រាន់តែឯងងើបទៅអង្គុយនៅខាងក្រោយមិនបានទេមែនទេ។ឯងនិយាយខ្លួនឯងតើថាកៅអីមានដល់ទៅបីជួរ។ >> ផុនបានថាឲ្យពូវីនវិញ

<< ប៉ុន្តែត្រង់នេះខ្ញុំអង្គុយបានមុនខ្ញុំមិនងើបទៅណាទាំងអស់បើលោកចង់ទៅអង្គុយជាមួយនាងណាស់ក៏ទៅអង្គុយនៅខាងក្រោយទៅ។ >> ពូវីនក៏ថាឲ្យផុនវិញទាំងមូលម៉ៅ

<< ហេតុអីក៏ឯងរឿងច្រើនម្ល៉េះឱ្យស្ងាត់មួយថ្ងៃមិនបានទេមែនទេនេះត្រូវចេញដំណើរទៅឆ្ងាយបើឯងរវល់តែមួរម៉ៅនៅក្នុងចិត្តបែបនេះ។ទៅយ៉ាងម៉េចហ្នឹងសប្បាយទៅ។ >>

<< វាមិនសប្បាយតាំងពីមានវត្តមានរបស់នាងមកម្ល៉េះ ខ្ញុំមិនងើបកន្លែងដែលខ្ញុំចង់បានខ្ញុំត្រូវតែអង្គុយ។បើនាងចង់អង្គុយក៏ជួលឡានអង្គុយខ្លួនឯងទៅម្នាក់ឯងទូលាយផង។ >>

??? : ???????????????????????Where stories live. Discover now