« ហ្ហើយ..មិនអីទេខ្ញុំតាមតែបងប៉ុណ្ណោះបងចង់ធ្វើយ៉ាងមិចក៏ស្រេចតែចិត្តទៅ ខ្ញុំមិនថាអីទេ » និយាយចុះឡើងៗបានមួយសន្ទុះម្នាក់ទៅជាអោបថើបគ្នានៅកន្លែងនឹងទៅ ឈប់ពីថើបក៏ទៅជារឿងអីផ្សេងវិញ..ធ្វើកាត់ព្រឹកតែម្តង
« ... » តែកុំភ្លេចឲ្យសោះកែវភ្នែកមួយគូរនៅក្បែរនោះពួនចាំមើលគ្រប់សកម្មភាពទាំងអស់របស់ពួកគេមិនឲ្យចន្លោះមួយកន្លែងទេ តាមពិតទៅជុងហ្គុកក្រោកក្រោយលីយូតែបន្តិចទេ ដើរមកឃើញគេពីរនាក់កំពុងតែអោបគ្នាក៏សុខចិត្តពួនចាំមើលវិញថាគេធ្វើអី
« កុំស្រែកលឺពេក..ប្តីបងដឹងឥឡូវហើយ » ទោះមិនស្រែកក៏លឺសម្លេងរំលើតុដែរមិនបាច់ភ័យទេ គេដឹងអស់ហើយ ប៉ុន្តែមើលតាមប្រតីកម្មរបស់នាយគឺស្ងៀមស្ងាត់មិននិយាយមិនទៅហាមឃាត់អ្វីទេគឺឈរមើលទាល់តែចប់ទើបដើរទៅបន្ទប់ខ្លួនវិញ បើសួរថាឈឺអត់?ចម្លើយគឺច្បាស់ជាឈឺវាមិនគួរឲ្យជឿផងថាថេយ៍ហ៊ានក្បត់នាយអញ្ចឹង តែបើទឹកមុខវិញស្មើធេងដូចគ្មានអារម្មណ៍ថាឈឺនឹងខ្វល់ផង
ក្រោយពីចប់កិច្ចការអស់រាងតូចក៏នៅខាងក្រៅបន្តធ្វើអាហារពេលព្រឹកផងសម្រាប់ពួកគេ ដល់ចប់ម៉ោងប្រហែលជា7កន្លះទើបគេចូលទៅក្នុងបន្ទប់រកជុងហ្គុកវិញ ។ មកដល់ភ្លាមក៏ឃើញរាងក្រាស់កំពុងតែអង្គុយនៅលើសាឡុងដៃកាន់ក្រដាសសរបួនប្រាំសន្លឹងនឹងម្ខាងទៀតកាន់កែវទឹកកាហ្វេ
« បងភ្ញាក់ហើយហ្ហេ៎? »
« អឹម ធ្វើម្ហូបរួចហើយមែនទេ? » នៅតែរក្សាទឹកមុខដដែលគឺញញឹមទៅកាន់ថេយ៍ជានិច្ចដូចមិនមានរឿងអ្វីកើតឡើងអញ្ចឹង
« រួចហើយ.. » ដាក់ខ្លួនចូលមកអង្គុយក្បែរចាប់កៀកដៃនាយជាប់អោនមុខទៅមើលឯកសារជាមួយនឹងជុងហ្គុកដែរ ។ នាយទម្លាក់ក្រដាសនោះចុះរួចក៏បែរមកថើបថ្ងាស់ថេយ៍មួយខ្សឺត
« បងមានដំណឹងប្រាប់អូន គឺ..មនុស្សដែរបានបោកប្រាស់យកលុយពីក្រុមហ៊ុនបងនោះ ពេលនេះបងចគេបានហើយ ថែមទាំងសម្លាប់គេចោលទៀតផង.. » រៀងបង្អុរសម្តីវែងទៅកាន់រាងតូច ស្តាប់ទៅសម្លេងនេះពិតជាគួរឲ្យខ្លាចខ្លាំងណាស់ព្រឺរោមម៉ង

Ep16 : ????????????
Start from the beginning