抖阴社区

Ep16 : ????????????

Start from the beginning
                                    

« ហេតុអីបងសម្លាប់គេ? »

« ក៏មកពីគេក្បត់បងនឹងណា ទុកធ្វើអីមនុស្សក្បត់អញ្ចឹងសម្លាប់ចោលទៅក៏មិនខាត់ដែរ » ពាក្យធម្មតាមិចក៏ថេយ៍ស្តាប់ដូចនាយកំពុងតែបញ្ឈឺខ្លួន?ឬគេដឹងការពិតហើយ?

« ចុះក្រុមហ៊ុនបងយ៉ាងមិចហើយ? »

« ប្រហែលជាអាចត្រឡប់មកដូចដើមវិញ គ្រាន់តែប្រើរយះពេលយូរបន្តិចដើម្បីកសាងឈ្មោះឲ្យដូចមុន ហើយចំណែកអូន.. » ងើបមុខឡើងមើលទៅនាយទាំងចម្ងល់ ប៉ុន្តែជុងហ្គុកត្រឹមញញឹមដាក់គេអោនមកថើបថ្ពាល់ទាំងសងខាងរបស់គេប៉ុណ្ណោះ

« គឺត្រូវនៅជាមួយបងលឺទេ?បងប្រាប់ឲ្យហើយ..កុំក្បត់បងណា..» ដឹងថាគេក្បត់ខ្លួននាយនិយាយបែបនេះគ្រាន់តែចង់ឲ្យថេយ៍ដឹង នឹងលើកទោសឲ្យគេទេតាមត្រូវឃើញមិញនេះបើសង្សារចាស់នាយពីមុនបាញ់សម្លាប់នៅនឹងមុខហើយ ហេតុតែស្រឡាញ់រាងតូចក៏ព្រមខាំមាត់សង្កត់ចិត្តទ្រាំមិនយកទោសគេម្តងចុះនេះករណីជុងហ្គុកស្រឡាញ់ខ្លាំងទេបើដូចកាលមុនសង្ស័យតែ..

« មិចក៏បងនិយាយអញ្ចឹង..?ឬបងគិតថាអូនក្បត់បង? »

« បងមិនបានថាអូនក្បត់បងអីទេបងគ្រាន់តែប្រាប់តើ?..ហើយអូនភ័យធ្វើអីហា៎? » លើកដៃមកទាញថ្ពាល់គេថ្នមៗរបៀបថាញ៉ោះអីចឹងទៅ តែទឹកមុខរាងតូចបិញមិនលេងជាមួយទេស្តាប់យូរៗទៅមានអារម្មណ៍ថាជុងហ្គុកដូចដឹងការពិតយ៉ាងមិចទេ

« បងមិនធ្វើបាបអូនទេ ដរាបណាអូនមិនបានធ្វើខុសbabeកុំភ័យអី »

« អឹម..អូនដឹងហើយ »

« បងសួរអូនមួយមើល៍ តើមនុស្សប្រុសប្រភេទយ៉ាងមិចដែរអូនស្រឡាញ់? »

« គឺ..ជាមនុស្សផ្អែមល្ហែម ចេះយោគយល់ ស្លូត ចេះធ្វើឲ្យអូនសប្បាយចិត្ត មានពេលវេលាច្រើនសម្រាប់អូន ចេះធ្វើម្ហូបឆ្ងាញ់ៗ និយាយទៅ..គឺល្អទាំងអស់ » គ្មានខុសមួយចំណុចទេត្រូវលីយូទាំងអស់អញ្ចឹងសោះបានអាចដណ្តើមបេះដូងថេយ៍ចេញពីជុងហ្គុកបានពាក់កណ្តាលចឹង គេចេះគ្រប់សព្វ

« បើបងរៀនធ្វើតាមអ្វីអូននិយាយ អូននឹងស្រឡាញ់បងខ្លាំងជាងមុនទេ? »

???????????? (???)Where stories live. Discover now