抖阴社区

Ep17 : ???????????????????

Start from the beginning
                                    

កាន់តែគិតកាន់តែឈឺក្បាលចំណែកទឹកភ្នែកក៏ស្រក់មកទៅតាមនឹងទៀត ធ្លាប់តែជាកូនប្រុសរឹងមាំម្នាក់ មិនដែរឲ្យអ្នកណាជិះជាន់លើខ្លួនឯងបានមិនសូម្បីតែចេញទឹកភ្នែកក្នុងរឿងណាមួយឡើយតែពេលនេះវាបានស្រក់មកហើយ..គេយំព្រោះតែអស់អារម្មណ៍នឹងជឿ នឹងទុកចិត្តលើរាងតូច ស្តាយពេលកន្លងដែរធ្វើល្អដាក់ ថ្នាក់ថ្នមគ្រប់រឿងសុខចិត្តលំបាកតែខ្លួនឲ្យគេរស់ស្រួលមករហូតចុងក្រោយមនុស្សដែរនាយស្រឡាញ់បំផុតនោះក៏បានក្បត់នាយរួចហើយដែរ

« ចង្រៃយ៎..!! » ប្រាវ!របស់របរនៅក្នុងបន្ទប់មិនថាជាអ្វីទេបោកអស់ហើយ ខឹងលាយនឹងឈឺចាប់វេតនាជាងអ្វីទៅទៀតក្រែងគេពីមុនជាមនុស្សចិត្តត្រជាក់ហ្អី?មិចក៏ពេលនេះមកស្រក់ទឹកភ្នែកព្រោះរឿងស្នេហា?ហើយហេតុអីមិនសម្លាញ់ថេយ៍ដូចអ្នកមុនៗទៅ?ហេតុអីក៏គេធ្វើមិនបាន?

មិនដល់5នាទីផងថេយ៍ក៏មកបន្អប់ភ្លែតដោយសារតែសម្លេងមិញនេះ បើកទ្វារមកឃើញសភាពជុងហ្គុកហើយសឹងតែទទួលយកមិនបាននាយយំឬ?ចុះគេកើតអីអ្នកណាធ្វើបាប?សំណួរជាច្រើនហោះមកនៅក្នុងខួរក្បាលរាងតូចពោរពេញទៅចម្ងល់តែក៏តាំងអារម្មណ៍ព្យាយាមដើរទៅរកនាយដូចគ្នា

« បងកើតអីជុងហ្គុក..?មិចក៏បងយំអញ្ចឹង? » បន្ទន់ជង្គង់ចុះខិតចូលអោបនាយថែមទាំងលើកដៃមកជួតទឹកភ្នែកឲ្យគេទៀតផងដើម្បីលួងលោមប៉ុន្តែជុងហ្គុកបានត្រឹមគ្រវាស់ដៃគេចេញពីខ្លួន

« ចេញទៅ..បងចង់នៅម្នាក់ឯង មិនត្រូវការអូនមកលួងដូចកូនក្មេងទេ..ចេញទៅ! » មិនគំរោះគំរើយដាក់ទេនិយាយតាមធម្មតាតែ ទឹកមុខបញ្ជាក់ហើយថាគេខឹងខ្លួនពិតមែន

« បងនិយាយប្រាប់អូន..កុំអញ្ចឹងអីបងដឹងទេថាអូនពិបាកទទួលយកណាស់.. » មិនចេញនៅតែខំលួងនាយទៀត

« ចុះអូនគិតមែនទេថាពេលឃើញអូនទៅទាក់ទងប្រុសផ្សេងហើយ បងទទួលយកបាន? » មួយឃ្លានេះថ្លើមធ្លាក់ដល់ដីក្តុកជុងហ្គុកដឹងហើយ?លាក់យ៉ាងមិចក៏មិនជិតដែល

« ... » នាយសើចដើម.ករបន្តិចសមចិត្តណាស់ពេលឃើញថេយ៍ស្ងាត់ចឹង

« បងនិយាយត្រូវចំណុចមែនទេហា៎ប្រពន្ធសម្លាញ់..?គិតថាបងមិនដឹងមែនទេ? »

???????????? (???)Where stories live. Discover now