« បង..ច្រឡំទេដឹងអូន.. » មាត់ត្រូវបិតមកវិញដូចគេមកស្តុតមកបិតបន្ទាប់ពីជុងហ្គុកយកទូរស័ព្ទមកបើករូបភាពកាលពីព្រឹកមិញឲ្យគេឃើញពេញៗភ្នែក
« បងលើកលែងទោសឲ្យអូនមិនមែនម្តងទេ វាលើសពីដបដងទៅទៀតបងឃើញ..អូនស្និតស្នាលនឹងគេច្រើនដងណាស់តែបងហាមចិត្តខ្លួនឯងមិនទៅខឹងអូនទេ..ហើយក៏មិនដែរសួរអូនពីរឿងនេះដែរ..គឺមកពីបងស្រឡាញ់អូន!មិនចង់បាត់បងអូន តែហេតុអី..ម្តងហើយម្តងទៀតអូននៅតែធ្វើវាលើសដើម..?ថេយ៍របស់បងពីមុនបាត់ទៅណាឬអូនស្លាប់កើតថ្មីហើយ? » ចាក់ដោយអារម្មណ៍រាងតូចណាស់ត្រង់ៗត្រូវចំណុចទាំងអស់
« អូន.. » មិនដឹងថាគួរចាប់និយាយពីត្រង់ណាទៅទេបើជុងហ្គុកត្រង់ពេកអញ្ចឹង
« មានចិត្តអាណិតប្រុសម្នាក់នេះខ្លះផង..ខំទៅធ្វើការត្រុកៗយកលុយមកឲ្យអូន បងជាមេគ្រួសារមានសម្ពោធច្រើនណាស់មិនមែនដូចអូននៅតែផ្ទះទេ..ចុះហេតុអីក៏អូនក្បត់បង...?បើបងមិនល្អគ្រប់គ្រាន់សម្រាប់អូនទេ..បងគិតថាពួកយើងលែងលះទៅនៅជាមួយគ្នាក៏គ្មានក្តីសុខដែរ »
« បងចង់លែងលះជាមួយអូន? » រៀងភ្ញាក់ដែរលឺបែបនេះ អត់ពីនាយទៅគេរស់យ៉ាងមិច?មានលុយឯណាចាយទៀត?មានផ្ទះឯណានៅ?
« ត្រូវហើយ..ព្រោះបងមើលទៅអូនស្រឡាញ់គេខ្លាំងណាស់បងបើសិទិ្ធឲ្យអូនយកគេចុះបងមិនហាមទេធ្វើតាមបេះដូងទៅ » រស់នៅជាមួយគ្នាមួយឆ្នាំកន្លះហើយរឿងអ្វីក៏ធ្លាប់ឆ្លងកាត់ដែល ទាំងសើច ទាំងយំ ទាំងសប្បាយ ទងលំបាក មានគ្រប់រសជាតិក៏មិនព្រមលែងដៃគ្នាប៉ុន្តែឥឡូវនេះ..
« បងឈប់ស្រឡាញ់អូនហើយមែនទេ..បានចង់បោះបង់អូនចោល? » រលីងរលោងទឹកភ្នែកមួយរំពេច មិនមែនលេងសើចទេលែងលះគឺរឿងធំមួយសម្រាប់គេទទួលស្គាល់ថាខ្លួនឯងបានក្បត់នាយមែនតែចិត្តនៅស្រឡាញ់ដដែល
« បងស្រឡាញ់..ទើបបងផ្តល់សេរីភាពឲ្យអូន ធ្វើអ្វីដែរខ្លួនចង់ បើអូនយកបងគឺអត់គេតែបើអូនយកគេគឺអត់បង!អូនជ្រើសទៅ » ចិត្តនេះវាមិនដាច់ព្រោះស្រឡាញ់ទាំងពីរអត់យកមានមួយយ៉ាងមិចទៅ?តែបើមិនធ្វើក៏មិនកើត

Ep17 : ???????????????????
Start from the beginning