« .... » ជុងហ្គុកអោនមុខចុះបន្តិចខំប្រឹងទប់អារម្មណ៍ខ្លួនឯងក្តាបដៃសឹងតែចេញឈាម តាំងពីនាយរៀបការជាមួយថេយ៍មកស្រឡាញ់ថ្នមដូចត្បូងពេជ្យទោះគេពូកែ ងរ រករឿងច្រើន ឌឺ យ៉ាងមិចក៏នាយនៅតែស្រឡាញ់មិនដែរមានចិត្តប្រែទេ មិចក៏..ក្តីស្រឡាញ់កន្លងមកពេលនេះវាគ្មានបានផលទាស់តែសោះ ប្រហែលជានាយអាក្រក់ពេកឬក៏..គ្មានពេលឲ្យថេយ៍?មិនដែរនៅជាមួយ បានជាអញ្ចឹង?
ហត់ណាស់ហត់គ្រប់យ៉ាងហត់នឹងខំធ្វើល្អដាក់បានមកវិញនូវផលអវិជ្ជមានបែបនេះអាយុកាន់តែច្រើនបញ្ហាក៏កាន់តែធំ បើដំបូងជុងហ្គុកជ្រើសនៅម្នាក់ឯងក៏មិនមកក្លាយជាដូចពេលនេះដែល
« បើមិនទាន់ច្បាស់ទេ អូនគិតមើលសិនចុះ..ហើយចេញពីបន្ទប់ទៅបងចង់នៅម្នាក់ឯង ទៅរកមនុស្សដែរអូនស្រឡាញ់ចុះ »
« នេះបង.. »
« ចេញទៅ បងមិនចង់ឃើញមុខអូនទេ » ក្នុងក៏ខឹងក៏ឈឺតែមិនហ៊ានបញ្ចេញកំហឹងដាក់រាងតូច នៅតែនិយាយស្មើៗទៅកាន់គេទៀត សូម្បីតែទឹកមុខក៏ស្មើតាមដែរ ហ្ហើយ...បើគេមិនចង់នឹងឃើញមុខខ្លួនទៅហើយថេយ៍ក៏ខាំមាត់សង្កត់ចិត្តប្រឹងងើបដើរចេញទាំងទឹកភ្នែកនឹងទៅ
គ្រាន់តែចេញមកក្រៅក៏មានលីយូនៅចាំទទួលគេទៅបាត់ គេរហ័សចូលមកជួតទឹកភ្នែកឲ្យថេយ៍ និយាយលួងលោមគេផងឲ្យបាត់យំ ព្រោះតែមិញគេក៏បានលួចស្តាប់ពួកគេសន្ទនាគ្នដែរដឹងគ្រប់រឿងនៅឆ្លៀតបញ្ចុះបញ្ចូលឲ្យរាងតូចមកតាមគេទៀត។ ចំណែកជុងហ្គុកដែរស្តាប់លឺនោះវិញត្រឹមបង្ហាញស្នាមញញឹមចុងមាត់បន្តិចសម្លឹងមើលទៅគេតាមចន្លោះទ្វារនោះ ដៃក៏ឆក់យកបារីមួយដើមនឹងដែលកេះអុជវារួចក៏យកវាមកជក់អង្គុយស្តាប់អ្នកទាំងពីរនិយាយគ្នាពីខាងក្នុងទៅយ៉ាងស្ងៀមស្ងាត់
« បងកុំយំអី..មានខ្ញុំនៅក្បែរហើយ បើគាត់មិនត្រូវការទេបងមករកខ្ញុំមកខ្ញុំទទួលយកបងជានិច្ច »
« តែខ្ញុំនៅស្រឡាញ់ជុង..ឲ្យចិត្តដាច់ពីគេយ៉ាងមិច?! »
« បែកគ្នាយូរទៅគង់តែចិត្តដាច់ទេ បងជឿខ្ញុំទៅ..បងកុំខ្លាចថាពេលបែកពីគាត់គ្មានកន្លែងទៅខ្ញុំនឹងយកបងទៅផ្ទះខ្ញុំវិញ ផ្តល់ឲ្យបងនូវគ្រប់យ៉ាងដែរបងត្រូវការ » ដៃមាំលើកមកជួតទឹកភ្នែកឲ្យគេស្អាតហើយក៏ញញឹមស្រាលទៅកាន់គេ ជាមួយនឹងស្នាមថើបមួយខ្សឺតនៅលើថ្ងាស់រាងតូច
« អាយុក៏ក្មេង..ចិត្តក៏ក្មេងបើយកគេទៅត្រឹមបានគេលេងសើចមួយឆាវក៏បោះបង់ចោលដូចជាសំរាមហើយ..ក្មេងតូចរបស់បងបើអូនជឿគេទៀតបងមិនដឹងធ្វើយ៉ាងមិចទេ » រាងក្រាស់ថាឡើងទាំងហួសចិត្ត បើថេយ៍ជឿក្មេងនេះទៀតអនាគងទៅជាយ៉ាងណាក៏មិនដឹងដែរអាយុគេទើបតែ19ឆ្នាំទេណា មុននឹងសម្រេចចិត្តគិតឲ្យច្បាស់ក្មេងៗពួកគេមិនទាន់យល់ច្បាស់ទេអំពីរឿងនេះចិត្តនៅក្មេងឈាមរាវគ្រាន់តែចង់សប្បាយមួយពេលៗនៅឡើយទៅមានទំនួសខុសត្រូវឯណាមកលើថេយ៍បានត្រឹមត្រូវនោះ
មិនមែននាយមិនចង់ទៅនិយាយណែនាំទេគឺគ្រាន់តែចង់ឲ្យថេយ៍ជ្រើសខ្លួនឯង ស្រឡាញ់មួយណាយកមួយនឹងទៅព្រោះគេមានសិទិ្ធ ។
« បងត្រូវជឿខ្ញុំណា..ខ្ញុំស្រឡាញ់បង » មិនឈប់ត្រឹមនឹងទេនៅតែព្យាយាមបញ្ចុះបញ្ចូលថេយ៍ឲ្យមកតាមខ្លួនទៀត ដឹងស្រាប់ហើយគេជាមនុស្សចិត្តទន់អញ្ចឹងងាយនឹងធ្វើឲ្យគេជឿទេ
To be continued ❤️ 🌷

Ep17 : ???????????????????
Start from the beginning