抖阴社区

???? ?????????

1K 92 22
                                    

+ក្រុងថេប
នៅទីក្រុងបាងកកមានផ្ទះតូចធំជាច្រើនបានសាងសង់ជាបន្តបន្ទាប់សឹងតែរកដីទំនេរគ្មានខុសអីតែផ្ទះមួយខ្នងនេះមានដីនៅទំនេរយ៉ាងធំសាកសមក្នុងការដាំដើមឈើនិងផ្កាសម្រាប់លម្អនៅក្នុងបរិវេណជុំវិញផ្ទះដែលព័ទ្ធជុំវិញទៅដោយរបងផ្ទះយ៉ាងមាំមួនបើមើលមកកាន់សមាជិកនៅក្នុងគ្រួសារវិញមានតែបីនាក់អោយគត់

«អូន!រៀបចំខ្លួនហើយឬនៅតោះឆាប់ទៅទាន់មេឃមិនទាន់ក្តៅ»បុរសជាប្តីក៏បានហៅប្រពន្ធដែលកំពុងតែរៀបចំខ្លួនអោយកូន

«ហើយៗបង តោះយើង»អ្នកជាប្រពន្ធក៏បានដឹកដៃកូនសំដៅទៅកាន់ឡានដែលចតនៅខាងមុខផ្ទះជាស្រេច
+ខេត្តសុផាន់បុរី

នៅលើដងផ្លូវដ៏មមាញឹកដែលអាចសម្គាល់បានថាមានអ្នកធ្វើដំណើរពីផ្លូវមួយទៅផ្លូវមួយយ៉ាងប្រុងប្រយ័ត្នក្នុងនោះក៏មានឡានស៊េរីទំនើបដែលចេញចុងក្រោយគេបង្អស់បើកក្នុងល្បឿនមធ្យមក៏បានធ្វើដំណើរនៅលើដងផ្លូវនេះដូចគ្នា បើក្រលែកមកមើលសមាជិកនៅក្នុងឡានវិញមានបីនាក់ដោយអ្នកដែលជាតៃកុងឡានមានឈ្មោះថាលោក ក្រៃសុីត សុីនដែលភាគច្រើនគេហៅគាត់ថាសុីត មានអាយុ៤៥ឆ្នាំ ចំណែកឯអ្នកអង្គុយក្បែរដៃនៅបាំងខាងមុខមានសម្រស់ស្រស់ស្អាតតាមអាយុគាត់មានឈ្មោះឡាណាដែលក្នុងពេលនេះគាត់មានអាយុ៤២ឆ្នាំទៅហើយ ចំណែកឯក្មេងប្រុសដែលកំពុងតែអង្គុយនៅបាំងខាងក្រោយមានឈ្មោះថា ជេមីណាយ៍ ក្រៃសុីតមានអាយុ១៤ឆ្នាំកំពុងតែអង្គុយនៅបាំងខាងក្រោយមើលទេសភាពតាមផ្លូវយ៉ាងមានក្តីសុខ

«ជេមកូន!បន្តិចទៀតទៅដល់ផ្ទះមិត្តភក្តិម៉ាក់ហើយណា ទៅដល់ត្រូវសំពះជម្រាបសួរពួកគាត់លឺហើយឬនៅ»អ្នកស្រីឡាណាបានបង្គាប់កូនអោយហើយ ទោះជាគាត់ដឹងថាកូនគាត់ជាមនុស្សមានសុជីវធម៌តាំងពីដំបូង

«បាទម៉ាក់!»ក្មេងប្រុសមិនតបតអ្វីច្រើនគេក៏ងាកមកចាប់អារម្មណ៍និងទស្សនីយភាពតាមផ្លូវដូចទម្លាប់

«អូនចង់ធ្វើបែបនិងមែនឬ?»អ្នកដែលស្ងាត់យ៉ាងយូរដើម្បីផ្ចិតផ្ចង់អារម្មណ៍ក្នុងការបើកបរក៏បានសួរទៅកាន់ប្រពន្ធទាំងភ្នែកនៅជាប់និងផ្លូវដដែល

??????????????????Where stories live. Discover now