ម៉ោងជិត៧ទៅហើយទើបឃើញហ្វូតបានមកដល់ផ្ទះរបស់គេចំណែកឯជេមគេមិនទាន់ឡើងលើផ្ទះឡើយគេនៅសម្អាតមុខមាត់នៅពាងខាងមុខផ្ទះសិន គេខ្លាចថាពួកគាត់មើលមិនស្គាល់ លុះសម្អាតបានស្អាតល្អហើយទើបគេឡើងទៅតាមក្រោយហ្វូត ទៅដល់គេក៏ឃើញថាពូមីងហើយនិងហ្វូតកំពុងតែអង្គុយចាំនៅតុបាយស្រេចតាំងពីពេលណាក៏មិនដឹង
«ជម្រាបសួរលោកពូអ្នកមីង»ជេមក៏មិនភ្លេចនៅការសំពះដូចគ្នា
«លើកដៃថ្វាយព្រះក្មួយ ម៉េចក៏ខ្លួនប្រឡាក់ភក់បែបនិង?»រក្សាដែលជាម៉ាក់របស់ហ្វូតគាត់ក្រោកឈរវឹងហើយក៏ស្ទុះមកជិតជេមគាត់សួរដោយលើកចិញ្ចើមទាំងភ្នែកដៀងទៅរកហ្វូតដែលកំពុងតែផឹកទឹក
«មានហេតុការណ៍កើតឡើងបន្តិចបន្តួចនៅតាមផ្លូវអ្នកមីងគឺឡានធ្លាក់កន្លុក»
«ហើយក្មួយក៏ជួយរុញមែនទេ?»លោកឆាយុទ្ធក៏ចូលមកសួរម្តងគាត់និយាយដូចមើលឃើញចឹងធ្វើអោយហ្វូតចង់តែរត់ចេញពីទីនេះតិចអីតិចព្រោះបន្តិចទៀតគេដឹងច្បាស់ថានិងមានរឿងអ្វី
«បាទ»
«ហ្វូតម៉េចក៏កូនមិនខលហៅអានឿអោយទៅជួយ ម៉េចក៏អោយក្មួយជេមរុញតែម្នាក់ឯងយ៉ាងនិង?ធ្វើដំណើរមកហត់ផងហើយត្រូវមករុញឡានទៀត»គាត់និយាយស្តីមួយៗតែច្បាស់ៗទៅកាន់ហ្វូតដែលកំពុងតែឈរនៅជិតនិងដូចគ្នាសូម្បីតែនឿនិងមីងណយក៏នៅទីនេះដែរ
«មកពីវានៅឆ្ងាយប៉ា ហើយណាមួយកន្លុកវាក៏មិនសូវជ្រៅដូចគ្នាទើបខ្ញុំគិតថាបងជេមគាត់អាចរុញកើតហើយគាត់ក៏រុញបានពិតមែន »ហ្វូតនិយាយដោះសារឡើងរុលមាត់តែម្តងគឺគ្មានទាក់សូម្បីតែមួយប្រយោគហើយនៅឆ្លៀតហៅជេមថាបងយ៉ាងសមសួនថែមទៀតផង ជេមឃើញបែបនិងហើយគេចង់តែសើចនិងហ្វូតនោះទេនៅមុខគេផ្សេងនៅមុខប៉ាម៉ាក់គេផ្សេង ហើយអ្វីដែលគេហួសចិត្តនិងហ្វូតនោះគឺហ្វូតចង់ធ្វើបាបខ្លួនទេតើដែលអោយគេរុញឡានតែម្នាក់ឯងឡើងបែកញើសជោកទាំងដែលគេអាចខលរកជំនួយបានសោះ
«កុំអោយប៉ាដឹងអោយសោះណាថាកូនចង់ធ្វើបាបបង»លោកឆាយុទ្ធបន្ថែម
«គ្មានទេប៉ា អូយ!ហេវបាយណាស់»ហ្វូតនិយាយបន្លប់ភ្លាមៗទាំងដែលប៉ាគេនៅមើលមុខគេនៅឡើយ

YOU ARE READING
??????????????????
Romance?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...