មុនដំបូងក៏សប្បាយចិត្តតែនៅពេលដែលជេមនឹកដល់រឿងកាលពីបីថ្ងៃមុនដែលគេនិងត្រៃនិយាយគ្នាជេមក៏ចាប់ផ្តើមប្រែទឹកមុខទៅជាស្រងូតស្រង៉ាត់យ៉ាងចម្លែក។
ធ្វើដំណើរពីផ្ទះរបស់ហ្វូតមកបោះតង់នៅលើភ្នំចំណាយពេលជាងកន្លះម៉ោងដែរទើបមកដល់។រួចពួកគេចតឡានចោលនៅជើងភ្នំដោយបន្តដំណើរថ្មើរជើងវិញម្តង នៅតាមផ្លូវម្នាក់ៗបន្តដំណើរទៅមុខទាំងហត់គឃូសព្រោះតែភ្នំរាងខ្ពស់ហើយថែមទាំងស្តុកថែមទៀតទើបឡានជិះឡើងមិនកើត។
«ទម្រាំតែដល់ហត់ណាស់!»មកដល់លើភ្នំភ្លាមហ្វូតក៏ដាក់អីវ៉ាន់ចុះលើដីរួចក៏ទម្លាក់គូទអង្គុយនៅលើគល់ឈើមួយជិតនោះ
«នេះទឹក ផឹកទៅនិងបានបាត់ហត់»ជេមក៏ដាក់បង្គុយក្បែរហ្វូតរួចលូកដៃយកទឹកមួយដបចេញពីកាតាបរបស់គេ
«អរគុណ»ថារួចហ្វូតក៏លូកដៃយកទឹកពីជេមហើយក៏ផឹក
«ពួកឯងនៅសាសងគ្នាយូរទៀតទេមកជួយគ្នាបោះតង់ទៅអាងនៅភ្លឺ»ភូវីនទ្រាំមិនបានក៏លូកមាត់មកកាត់ចង្វាក់ជេមហ្វូត
«ទៅហើយៗកុំរអ៊ូច្រើនពេក ពួកឯងនេះគ្រាន់តែគ្នាអង្គុយស្រូបយកខ្យល់អាកាសបន្តិចក៏មិនបានដែររអ៊ូនោះរអ៊ូ ហើយលោកនៅអង្គុយដល់ពេលណាទៀតឆាប់មកជួយគ្នាមកចេះមកអង្គុយលេងអ៊ីចឹងកើតដែរមិនមើលមិត្តភក្តិខ្ញុំធ្វើមុខទេអី»ហ្វូតនិយាយបណ្តើរបោះជំហានទៅរកមិត្តគេបណ្តើរ
«បាទទៅហើយ»បន្ទាប់ពីលឺជេមនិយាយមិត្តភក្តិគេមើលមុខគ្នារួចក៏លួចញញឹម
«អាហ្វូតវាមិនមែនខ្លាទេលោកជេមមិនបាច់ខ្លាចវាខាំទេវាចេះតែព្រូស»សាតាងដឹងថាមិត្តខ្លួនកាចតែក៏មិនដល់ថ្នាក់ប្រើអំពើហិង្សាដាក់គេឯងទេទើបប្រាប់ជេមអោយដឹងតែសាតាងក៏ទទួលបានក្រសែភ្នែកពិឃាតរបស់មិត្តខ្លួនទៅវិញ
«អាតាងឯងចង់ថាយើងជាឆ្កែមែនទេ?»ហ្វូតដើរទៅរកសាតាងថែមទាំងចង្អុរថែមទៀតសារនេះមិនត្រឹមតែព្រូសទេគឺខាំតែម្តង សាតាងឃើញមិត្តខ្លួនបែបនិងក៏រត់ទៅពួនពីក្រោយភូវីន
«បានហើយពួកឯងបើរវល់តែប្រលែងគ្នាបែបនិងហើយពេលណាទើបបោះតង់រួចទៅ»ដោយមិត្តខ្លួននៅលេងមិនឈប់បែបនិងភូវីនក៏ស្ម័គ្រខ្លួនធ្វើជាអាញ្ញាកណ្តាលដើម្បីបញ្ឈប់ពួកគេ

YOU ARE READING
??????????????????
Romance?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...