ពេលល្ងាចឡើងក៏ជាពេលដែលត្រូវទៅផ្ទះហើយបន្ទាប់ពីធ្វើការរួចរាល់
«លោកបងយើងជិះហួសទៅយកលោកបងជេមអោយហើយទៅវាស្រួលដើម្បីកុំអោយពិបាកត្រូវជិះម៉ូតូទៅយកម្តងទៀត»គ្រាន់តែឡើងឡានភ្លាមនឿក៏ស្នើរទៅកាន់ហ្វូតភ្លាម
«ឯងទៅស្និតស្នាលជាមួយអាបុិនិងតាំងពីពេលណា?»លឺហ្វូតសួរបែបនិងនឿក៏សើចស្ញេញដាក់គេរួចតបបែបហី
«តាំងពីយប់មិញ លោកបងកុំខឹងអីគាត់គឺជាគូដណ្តឹងរបស់លោកបងហើយដូច្នេះនៅថ្ងៃខាងមុខគាត់ច្បាស់ជាក្លាយជាចៅហ្វាយរបស់ខ្ញុំដដែលនិងចឹងខ្ញុំរៀនហៅគាត់អោយហើយទៅដើម្បីអោយវាឆាប់ស៊ាំ»ក្មេងនិងឆ្លាតណាស់ឃើញលោកបងខ្លួនធ្វើមុខបែបមិនពេញចិត្តគេក៏ប្រញ៉ាប់ដោះសារយ៉ាងលឿនតែពាក្យដោះសាររបស់គេដូចជាមិនបានផលទាល់តែសោះ
«ឯងប្រាកដចិត្តបានយ៉ាងម៉េចថាគេនិងក្លាយជាចៅហ្វារបស់ឯង បើយើងសព្វថ្ងៃក៏មានសង្សារ ហើយម្យ៉ាងទៀតយើងក៏មិនបានចាប់ចិត្តស្នេហានិងគេដូចគ្នា»
«សង្សារនិងបែកគ្នាពេលណាក៏បានដែរ ខ្ញុំមិនដឹងទេសំខាន់ខ្ញុំជឿជាក់លើអារម្មណ៍របស់ខ្ញុំ»
«ឯងជាគ្រូទាយមែនទេ?»
«ពួកលោកបងពិតជាចិត្តដូចគ្នាមែនគឺពីព្រឹកមិញលោកបងជេមក៏ហៅសួរខ្ញុំបែបនិងដែរ»
«រវើរវាយ!ឈប់និយាយជាមួយនិងឯងហើយឆាប់ទៅវិញល្អជាងមេឃកំពុងតែជិតភ្លៀងផង»ចប់សម្តីហ្វូតក៏បានបើកឡានរបស់ខ្លួនឯងតម្រង់ទៅផ្ទះតែគេក៏ឆ្លៀតចូលយកជេមដូចគ្នាព្រោះតែផ្លូវពីកសិដ្ឋានទៅសាលាវាខុសពីផ្លូវទៅផ្ទះ។ធ្វើដំណើងជិតម្ភៃនាទីហ្វូតក៏បានទៅដល់សាលាល្មមថ្ងៃនេះគេមិនចាំបាច់ចុះទៅយកជេមឡើយគឺជេមបានមកអង្គុយរងចាំខ្លួននៅលើបង់រួចជាស្រេច
«លោកបងអញ្ចើញ»នឿដឹងតួនាទីក៏ចុះពីឡានហើយក៏បើកទ្វារអោយជេមឡើងអង្គុយនៅជិតហ្វូតដោយរូបគេទៅអង្គុយនៅគូទឡានឯណោះវិញ
«សាយហ្វាយ៉ាងម៉េចហើយ?»អង្គុយរាងមួយស្របក់ដែរហើយជេមក៏បានសួរឡើង មុនដំបូងហ្វូតក៏ឆ្ងល់ដូចគ្នាថាគេស្គាល់សាយហ្វាបានយ៉ាងម៉េចតែគេក៏លែងឆ្ងល់វិញក្រោយពីនឹកឃើញថាពីយប់មិញជេមហើយនិងនឿបាននិយាយគ្នាសង្ស័យតែនឿជាអ្នកប្រាប់ហើយ

YOU ARE READING
??????????????????
Romance?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...