抖阴社区

???? ???????

437 62 15
                                    

ព្រឹកថ្ងៃថ្មីក៏បានមកដល់ ថ្ងៃនេះជាថ្ងៃដែលស្រស់ស្រាយខ្លាំងមែនទែនមេឃបើកថ្ងៃល្អណាស់មិនមានព្យុះភ្លៀងអ្វីឡើយ ធ្វើអោយការធ្វើដំណើររបស់គ្រួសារតូចមួយធ្វើដំណើរបានយ៉ាងរលូនដូចគ្នា

«ម៉ាក់!ពីក្មេងខ្ញុំធ្លាប់មកទីនេះឬក៏អត់?ខ្ញុំមានអារម្មណ៍ថាស្រដៀងៗ»ជេមដែលអង្គុយនៅខាងក្រោយក៏បានសួរឡើងទៅកាន់អ្នកស្រីឡាណាដែលអង្គុយនៅជិតប៉ារបស់គេដែលជាតៃកុងឡាន។រាល់ដងអោយតែពេលទៅណាជេមជាអ្នកបើកនោះទេតាំងពីគេធំពេញរូបពេញរាងមកតែដោយសារតែគោលដៅនៅថ្ងៃនេះគេមិនស្គាល់ផ្លូវឡើយទើបប៉ាគេជាអ្នកបើកបរដោយខ្លួនឯងដដែល

«កូនចាំបានដែរហី?ត្រូវហើយពួកយើងធ្លាប់ទៅលេងផ្ទះមីងរក្សាម្តងកាលពីកូនមានអាយុ១៤ឆ្នាំមកម្ល៉េះ»គាត់រៀបរាប់ទាំងការសប្បាយចិត្តជាពន់ប្រមាណកាលបើថ្ងៃនេះគាត់បានទៅលេងមិត្តព្រមទាំងទៅជួបអនាគតកូនប្រសារផងដែរ

«ខ្ញុំគ្រាន់តែស្រដៀងនិងបរិយាកាសតែមិនចាំនោះទេ»

«កូនមិនចាំវាក៏គ្មានអ្វីប្លែកឡើយ ដោយសារតែកូនខានមកទីនេះឡើង១៥ឆ្នាំទៅហើយ»

«បាទ»ជេមតបនិងម៉ាក់ខ្លួនរួចគេក៏ងាកមកមើលពីទស្សនីយភាពវិញម្តងហើយអារម្មណ៍ល្អៗក៏បានកើតឡើងដែលបណ្តាលមកពីទេសភាពនៅតាមដងផ្លូវមានទាំងស្រែនិងភ្នំ តែគេដូចជាមានអ្វីខ្វល់ចិត្តខ្លាំងយ៉ាងម៉េចមិនដឹងទើបសូម្បីតែទេសភាពដែលគេចូលចិត្តមើលជានិច្ចជាកាលក៏មិនអាចធ្វើអោយអារម្មណ៍របស់គេស្ងប់បានដូចគ្នាទើបគេបានត្រឹមតែគិតរឿងជាច្រើនក្នុងចិត្តតែប៉ុណ្ណឹង។ជិះឡានជាងកន្លះម៉ោងទៀតក៏មកដល់ផ្ទះរបស់រអ្នកស្រីក្សាបាត់ទៅហើយ មកដល់ដូចតែរាល់ដងគឺមានមិត្តភក្តិនិងស្វាមីមកចាំទទួលនៅឯមុខរបងផ្ទះ

«ឡាណា លោកក្រៃសុីតសុខសប្បាយជាទេ?»អ្នកស្រីរក្សាមិនចាំយូរឡើយក៏សួរសុខទុក្ខមិត្តនិងស្វាមីមិត្តដូចគ្នា

«សុខនិងទុក្ខដើរទន្ទឹមគ្នានិងណារក្សា ចុះរក្សាវិញ?»

«ដូចតែគ្នាទេឡាណា ហើយនេះជាក្មួយជេមមែនទេ?ធំឡើងខ្ពស់ស្រឡះស្រស់សង្ហាណាស់»

??????????????????Where stories live. Discover now