抖阴社区

????? ?????????????

342 69 18
                                    

«បងពេទ្យតើគេយ៉ាងម៉េចហើយ?»ហ្វូតសួរទៅកាន់ពេទ្យកំលោះដែលពាក់អាវពេទ្យពណ៌សកំពុងតែរៀបចំរបស់របរដាក់ក្នុងកាតាបវិញ គេមានឈ្មោះថាផនត្រូវជាបងជីដូនមួយរបស់ហ្វូត

«គេមិនអីទេពស់ដែលចឹកនោះវាមានពិសតែបន្តិចទេ កាលដែលគេសន្លប់មកពីភិតភ័យខ្លាំងពេកតែប៉ុណ្ណោះឯងកុំបារម្ភអី»ផននិយាយទាំងមើលទៅកាន់ជេមដែលកំពុងតែសន្លប់មិនទាន់ភ្ញាក់នៅដេកលើគ្រែក្នុងបន្ទប់របស់គេនៅឡើយ

«អរគុណបងច្រើនហើយ ខ្ញុំស្មានតែពស់មានពិសខ្លាំងទេតើបើគេសន្លប់បែបនិង»

«ឯងបារម្ភពីគេ?»

«បារម្ភក៏បារម្ភហើយបើខ្ញុំជាដើមហេតុដែលធ្វើអោយគេទៅជាបែបនិង»

«បើចឹងមើលថែគេអោយល្អទៅបងទៅវិញហើយ»

«បាទបង»ចប់សម្តីផនក៏បានគោះស្មារបស់ហ្វូតរួចក៏ដើរហួសទៅដោយកាត់មុខលោកឆាយុទ្ធពួកគេមិនបាននិយាយអ្វីគ្នាឡើយគ្រាន់តែផនលើកដៃសំពះលាតែប៉ុណ្ណោះព្រោះតែយប់ដែរហើយ។លោកឆាយុទ្ធដើរតម្រង់មករកហ្វូតទាំងមុខស្មើ

«ហ្វូត!ក្មួយជេមគេយ៉ាងម៉េចហើយ?»

«គេលែងអីហើយប៉ា»

«បើចឹងមកក្រៅមកប៉ាមានរឿងត្រូវនិយាយ»គាត់និយាយហើយក៏ដើរចេញពីបន្ទប់របស់ជេមរួចហ្វូតក៏ដើរទៅតាមទាំងបែកញើសជោកក្បាលគេដឹងច្បាស់ណាស់ថាប៉ាគេហៅទៅមានការអី

មកដល់ខាងក្រៅហ្វូតក៏សួរ៖

«ប៉ាមានការអ្វីមែនទេយប់ហើយប៉ាល្មមតែទៅសម្រាកបានហើយ»

«កុំមកបង្វែររឿងអាកូនជើងល្អ បើទៅស្រែហើយនាំក្មួយជេមទៅធ្វើអីឃើញដែរទេថាវាមានរឿងអ្វីកើតឡើង បើវាមិនមែនជាពស់ធម្មតាតែវាជាពស់មានពិសខ្លាំងតើកូននិងគិតទទួលខុសត្រូវយ៉ាងម៉េច?»កាលដែលគាត់និយាយទាំងប៉ុន្មានគឺមកពីបារម្ភតែប៉ុណ្ណោះតែហ្វូតបែរជាគិតទៅន័យផ្សេង

«ខ្ញុំមិនមែនជាអ្នកហៅគាត់ទៅឯណាប៉ា គាត់ជាអ្នកចង់ទៅដោយខ្លួនឯងទេតើម៉េចក៏ប៉ាមកបន្ទោសខ្ញុំ»

«រឿងអ្នកណាចង់ទៅឬអ្នកណានាំទៅប៉ាមិនដឹងទេតែអ្វីដែលប៉ាដឹងគឺចាប់ពីថ្ងៃនិងទៅហ្វូតត្រូវតែឈប់ទៅស្រែនៅពេលយប់ហើយអំឡុងពេលដែលក្មួយជេមនៅឈឺជើងកូនត្រូវតែមើលថែបងដូចគ្នាហាមប្រកែកព្រោះវាជាទំនួលខុសត្រូវរបស់កូន»

??????????????????Where stories live. Discover now