ពេលជេមចេញទៅផុតសាតាងក៏ងាកមកនិយាយជាមួយនិងភូវីន
«ឯងថាអាហ្វូតបានលឺឬក៏អត់?»លឺសំណួរបែបនិងភូវីនក៏សើចរួចតបទៅសាតាងវិញទាំងអស់សំណើច
«មិនលឺបានយ៉ាងម៉េចបើវាមកឈរនៅមាត់ទ្វារតាំងពីយូរ»សាតាងស្លន់ស្លោរនៅពេលដែលដឹងថាសាមីខ្លួនតាមទាន់
«ស្លាប់ហើយចឹងវាខឹងនិងយើងឬក៏អត់ដែលនិយាយដើមវា»
«ខឹងទេដឹង?»ពាក្យសម្តីរបស់ភូវីនបែបលេងសើចធ្វើអោយសាតាងវង្វេងអស់ហើយ
Skip...
នៅលើដងផ្លូវហ្វូតផ្ចង់អារម្មណ៍និងការបើកបររបស់ខ្លួនយ៉ាងខ្លាំងខុសអីតែអ្នកដែលនៅអង្គុយជិតគេនោះទេគេអង្គុយដូចជាមិនស្រណុកសោះងាកទៅឆ្វេងងាកទៅស្តាប់រហូត
«លោកមានអ្វីចង់និយាយជាមួយខ្ញុំមែនទេ?»
«ហេតុអីក៏ដឹង?»ជេមសួរទាំងភ្ញាក់ផ្អើលនេះគេបង្ហាញអាការៈច្បាស់ដល់ថ្នាក់និង
«ខ្ញុំសួរលោកមិនមែនអោយលោកមកសួរខ្ញុំទេ»ហ្វូតធ្វើមុខកាចជាងមុនទើបជេមសម្រួលអារម្មណ៍ហើយសួរអ្វីដែលខ្លួនឯងចង់សួរ
«ហ្វូតស្រឡាញ់នាយត្រៃខ្លាំងណាស់ទៅឬ?»
«ចង់ដឹងធ្វើអី?»
«....»ពេលសួរគេដូចរាងហំហានណាស់ដល់ពេលគេសួរវិញរកទំនុកឆ្លើយមិនចេញពិបាកស្មានចិត្តណាស់កំលោះនេះ។បន្ទាប់ពីឃើញជេមស្ងាត់មាត់កហ្វូតក៏ងាកមករួចជ្រឹមភ្នែកមើលគេបន្តិចចង់ដឹងពីហេតុផលតែមើលទៅគេគ្មានបានចម្លើយពីជេមនោះទេ
«មនុស្សអីបែបនិងសួរគេបាន ដល់ពេលគេសួរវិញមិនតបបើលោកមិនឆ្លើយខ្ញុំក៏គ្មានហេតុផលអ្វីដែលត្រូវឆ្លើយដូចគ្នា»
«បងលែងចង់ដឹងហើយចឹងមិនបាច់ឆ្លើយក៏បានដែរ»
ជេមគេប្តូរចិត្តវិញហើយបើគេដឹងចម្លើយរបស់ហ្វូតទៅនាំតែធ្វើអោយគេឈឺចិត្តឥតអំពើនោះទេព្រោះតែគេដឹងក្នុងចិត្តច្បាស់ហើយថាហ្វូតស្រឡាញ់នាយត្រៃប៉ុណ្ណា
«ធ្វើអញ្ចឹងក៏បានដែរ?»ហ្វូតអស់សំណើចនិងឬកពាររបស់ជេមទើបគេសួរឌឺ

YOU ARE READING
??????????????????
Romance?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...