«នែ៎!លោកនាំខ្ញុំទៅណា?»នាយកំលោះសួរទៅនាក់ដែលកំពុងតែកាន់ដៃខ្លួនទាំងទឹកមុខធុញទ្រាន់ព្រោះតែគេសួរយូរដែរហើយតែនាយមិនខ្ចីតបនិងខ្លួនឡើយ
«ដល់ហើយ»រាងក្រាស់តបទាំងលើកដៃចង្អុលទៅសួនច្បារខាងមុខដែលមានរបងឈើតូចៗត្រឹមចង្កេះពាត់ជុំវិញ
«ផ្កាឈូករ័ត្ន!»ហ្វូតឧទានឡើងព្រមជាមួយនិងទឹកមុខស្រស់បស់ជាងអម្បាញ់មិញរួចគេក៏ឈានជើងទៅមុខមួយជំហ៊ានដើម្បីមើលអោយម្ចាស់ថាទីនេះពិតជាមានសួនច្បារផ្កាឈូករ័ត្នពិតមែនឬក៏អត់?
«នេះហ្វូតពិតជាមិនដឹងថានៅទីនេះមានសួនច្បារផ្កាឈូករ័ត្នទេឬ?»
«មិនដឹងនោះទេ សង្ស័យតែមកពីផ្កាមិនទាន់រីកធំធាត់ស្រស់ស្អាតខ្លាំងហើយមើលទៅទើបមិនឃើញមាននាក់ណាស្គាល់និងមកលេងនៅទីនេះទើបមិនបានលឺដំណឹងអ្វី នៅទីនេះឃើញមានតែខ្ទមប្រក់ស្បូវមួយនិង»វានៅតាមជើងភ្នំថែមទាំងមានដើមឈើតូចធំដុះនៅតាមចិញ្ចើមផ្លូវថែមទៀតកាន់តែលាក់កំបាំងពីភ្នែករបស់អ្នកដំណើររាល់គ្នាមិនអោយមើលឃើញពីសួនច្បារផ្កាឈូករ័ត្នដែលមានកម្ពស់ត្រឹមតែចង្កេះនិងនោះទេ។
«ចុះហេតុអ្វីបានជាគេមកដាំផ្កាដីចង់មួយហិចតានៅតាមជើងភ្នំបែបនិង?»ជេមឆ្ងល់ហ្វូតក៏ងាកមកប្រាប់
«បើតាមខ្ញុំគិតប្រហែលជាម្ចាស់ដីចង់ធ្វើជាកន្លែងកម្សាន្តឬរីសតហើយមើលទៅលោកមើលតែដីរបស់គេទៅគេភ្ជួររាស់អីហើយឡើងស្រឡះភ្នែកមើលឃើញភ្នំនៅជិតបង្កើយតែម្តង ហើយថែមទាំងដីនៅទីនេះវានៅមិនឆ្ងាយប៉ុន្មានពីផ្សារប៉ុន្មាននោះទេបើគេធ្វើពិតមែនច្បាស់ជាមាននាក់មកលេងច្រើនមិនខានឡើយ»
«អ៎រ»ជេមងក់ក្បាលយឺតៗហ្វូតឃើញបែបនិងហើយក៏រកដើរទៅវិញតែជេមចាប់ដៃជាប់
«ចង់ទៅណា?»
«ទៅវិញ មេឃជិតភ្លៀងហើយនៅធ្វើអីទៀត?»
«ចូលមើលបន្តិចទៅបើបានមកមើលដល់ទីនេះទៅហើយ»មិនចាំអោយហ្វូតបដិសេធទាន់នោះទេជេមដឹកដៃហ្វូតរូចផ្លោះរបងឈើទាបៗត្រឹមចង្កេះចូលទៅយ៉ាងស្រួលចំណែកឯហ្វូតវិញមាត់ថាចង់ទៅវិញតែពេលដែលបានមកគយគន់មើលសម្រស់ផ្កាដែលខ្លួនឯងចូលចិត្តបែរជាញញឹមបិទមាត់មិនជិតទៅវិញ។ហ្វូតដើរមើលផ្កាដែលមានពណ៌លឿងស្រស់បែរមុខទៅរកពន្លឺថ្ងៃដែលរៀបលិចបាត់តាមជើងភ្នំគេមើលផងថើបស្រង់ក្លិនផងមិនដឹងជាក្រអូបដល់ថ្នាក់ណានោះទេបានជាគេដើរមើលមិនខ្ចីជិនណាយអ្វីបែបនិងបើក្រលែកទៅមើលរាងក្រាស់ដែលកំពុងតែកាន់ទូរស័ព្ទលួចថតគេវិញក៏ញញឹមបិទមាត់មិនជិតដូចគ្នា បានមើលគេញញឹមស្រស់ស្រាយនៅក្បែរខ្លួនបែបនិងជាក្តីសុខមួយដែលរៀបរាប់កាត់ខ្លីមិនបាននោះទេ។

YOU ARE READING
??????????????????
Romance?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...