សម្រិបជើងធ្ងន់ៗបានបោះជំហ៊ានចូលផ្ទះថ្មមួយខ្នងដែលមានពណ៌ពងមាន់ ជាផ្ទះពីរជាន់មានជាន់លើនិងជាន់ផ្ទាល់ដីដែលតាំងទីនៅក្នុងក្រុងបាងកកជាប្លុកសម្បូរអ្នកមានរស់នៅទីនេះ។ជំហ៊ានវែងៗបានបោះមកឈប់ត្រង់សាឡុងមួយឈុតដែលនៅក្រោមផ្ទះជាកន្លែងសម្រាប់អង្គុយលេង
«ដើរលេងឡើងអស់កម្លាំងហើយមែនទេកូនជេម?»សម្លេងអ្នកជាម្តាយក៏បានបន្លឺឡើងនៅជិតបង្កើយព្រោះតែគាត់កំពុងតែអង្គុយដេរប៉ាក់នៅជិតគេនិងឯង
«ថ្ងៃសម្រាកណាម៉ាក់ ទើបកូនទៅដើរលេងជាមួយអាឈុនបន្តិចទៅ»កំលោះកូនទោសតបទៅកាន់ម៉ាក់របស់គេវិញទាំងយកដៃមកគក់ច្របាច់ស្មាម៉ាក់របស់ខ្លួនដូចទម្លាប់
«ម៉ាក់!ចុះឯណាលោកប៉ា?»ជេមសួរបន្ថែម
«នៅក្នុងបន្ទប់ធ្វើការ ម៉ាក់លឺថាប៉ារបស់កូនចង់ជួបកូនដូចគ្នាឆាប់ឡើងទៅជួបគាត់ទៅ»
«បាទ»ជេមនិយាយរួចក៏ក្រោកឈរអស់កម្ពស់រួចក៏បន្តដំណើរឡើងតាមកាំជណ្តើរដែលមានកម្ពស់ជាងប្រមាណ២០កាំទៅកាន់ជាន់លើនៃបន្ទប់ធ្វើការរបស់ប៉ាគេ
*តុក តុក
«ប៉ា!នេះខ្ញុំជេម»
«ឆាប់ចូលមក»ក្រោយពីលឺការអនុញ្ញាតរបស់ប៉ាខ្លួនហើយជេមក៏ដើរចូលទៅទាំងអោនលំទោនរួចក៏ដាក់បង្គុយនៅកៅអីមុខតុធ្វើការរបស់លោកក្រៃសុីត ជេមជាកូនដើរតាមគន្លងធម៌ណាស់គេតែងតែស្តាប់បង្គាប់ឪពុកម្តាយរបស់គេជានិច្ច
«ប៉ាមានអ្វីចង់និយាយជាមួយនិងខ្ញុំមែនទេ?»
«កន្លះខែទៀតខាងសាលានិងចាប់ផ្តើមវិស្សមកាលធំក្នុងរយៈពេលបីខែត្រូវឬក៏អត់ជេម?»
«បាទ ព្រោះតែប៉ុន្មានថ្ងៃទៀតក្មេងៗនិងត្រូវប្រឡងដើម្បីបញ្ចប់ថ្នាក់អនុវិទ្យាល័យរួចក៏បន្តទៅថ្នាក់វិទ្យាល័យហើយប៉ា»
កាលដែលជេមដឹងច្បាស់ក៏ដោយសារតែគេនិងហើយជាគ្រូបង្រៀនអង្សរសាស្រ្តនៅថ្នាក់អនុវិទ្យាល័យនៃសាលា«សារ៉ា សុីន»ជាសាលាឯកជន ដែលបង្រៀនប្រកបដោយក្រមសីលធម៌ហើយក៏មានតែអ្នកមានជីវភាពធូរធាតែប៉ុណ្ណោះដែលមានលិទ្ធភាពចូលមករៀននៅទីនេះបាន អតីតកាលសាលាមួយនេះកាន់កាប់ដោយលោកតារបស់ជេមបន្តដល់លោកក្រៃសុីតដែលជាកូនបង្កើតតែម្នាក់របស់គាត់ ចំណែកឯជេមក៏ជាអ្នកបន្តទៀតដែលនិងទទួលបានសាលាមួយនេះមកមើលថែគ្រប់គ្រង

YOU ARE READING
??????????????????
Romance?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...