កន្លះខែក្រោយមកក៏បានកន្លងផុតទៅយ៉ាងលឿនត្រឹមតែមួយប៉ព្រិចភ្នែកតែប៉ុណ្ណោះ
«ហ្វូត!ល្ងាចនិងទំនេរទេ ប៉ាពឹងជួយទៅបេនឡានដើម្បីទទួលលោកគ្រូដែលទើបនិងមកថ្មីផង»
«លោកគ្រូដែលថានិងមកបង្រៀនក្មេងៗក្នុងភូមិមែនទេប៉ា?»
«មែនហើយ»
«ចាំល្ងាចចាំខ្ញុំទៅទទួល»
«ប៉ាពឹងផងចឹង»
«បាទ»
ខ្សែទូរស័ព្ទក៏បានកាត់ផ្តាច់បន្ទាប់ពីពួកគេនិយាយគ្នាហើយ ដោយហ្វូតក្នុងពេលនេះគេកំពុងតែនៅក្នុងកសិដ្ឋានរបស់គេមានការងារជាច្រើនដែលត្រូវធ្វើដូចជាដើរមើលកូនចៅធ្វើការឬក៏មើលថែសត្វចិញ្ចឹមរបស់គេ កន្លែងដែលគេចូលចិត្តទៅបំផុតនោះគឺជាក្រោលសេះ
«អានឿ!សាយហ្វារបស់យើងយ៉ាងម៉េចហើយងូតទឹកអីហើយឬនៅ?»បន្ទាប់ពីដាក់ទូរស័ព្ទចុះហ្វូតក៏ងាកមកសួរនឿដែលកំពុងតែមើលថែសាយហ្វាដែលជាឈ្មោះសេះរបស់ហ្វូតវាមានមាឌធំល្មមរោមពណ៌ប្រផេះជាសេះដែលហ្វូតស្រឡាញ់ខ្លាំងជាងគេ
«ហើយៗលោកបង»នឿក៏ស្រែកឆ្លើយមកកាន់លោកបងខ្លួនដែលឈរនៅក្រៅក្រោលសេះ
«ចឹងល្អហើយយើងមិនបានចូលមើកសាយហ្វាទេ យើងមានការទៅក្រៅបន្តិចផ្ញើមើលថែវាផង»
«បាទលោកបង»នឿក៏ទទួលបញ្ជាហើយក៏នៅមើលថែសាយហ្វាបន្តទៀត
Skip...
ល្ងាចឡើងម៉ោងមិនទាន់៤ផងហ្វូតក៏ទៅដល់បេនឡានបាត់ទៅហើយគឺគេបានជិះឡាននៅកសិដ្ឋានរបស់គេមកទទួលលោកគ្រូដែលនិងមកបង្រៀនក្មេងៗនៅក្នុងភូមិ មកពីប្រញ៉ាប់ពេកខ្លាចថាមកមិនទាន់ទើបគេមិនបានទៅផ្ទះដើម្បីប្តូរឡានផ្ទាល់ខ្លួនរបស់គេឡើយ ណាមួយបើគេទៅផ្ទះរបស់គេក៏ធ្វើអោយកាន់តែយូរព្រោះតែកសិដ្ឋានរបស់គេនៅជិតជាង កន្លះម៉ោងក្រោយហ្វូតក៏នៅតែរងចាំដដែលគេផ្ទៀងមើលនាឡិការាល់១០នាទីម្តងទម្រាំតែឃើញមានឡានមួយគ្រឿងដែលមកពីបាំងកកគឺរងចាំអស់ពេលកន្លះម៉ោងបាត់ទៅហើយ។ហ្វូតគេប្រឹងសម្លឹងមើលខ្លាំងមែនទែនថាជាម្នាក់ណាដែលជាលោកគ្រូនោះព្រោះតែគេមិនស្គាល់ឡើយថាលោកគ្រូមានមុខមាត់យ៉ាងណា

YOU ARE READING
??????????????????
Romance?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...