«ជម្រាបសួរអ្នកមីង លោកពូ»
«លើកដៃថ្វាយព្រះក្មួយ»លោកឆាយុទ្ធក៏បាននិយាយស្តីម្តងកាលបើស្ងាត់រាងយូរទៅហើយ មើលទៅពួកគាត់ទាំងពីរពេញចិត្តនិងជេមមិនតិចឡើយគេមានចរិយាមាយាទថ្លៃថ្នូរចេះគោរពចាស់ទុំ សុភាពរាបសារដែលខុសពីកូនរបស់ពួកគាត់ដាច់ឆ្ងាយហៅមិនឮ
«ឆាប់ចូលមកក្នុងផ្ទះសិនមកលោកក្រៃសុីតនិងអ្នកស្រីឡាណា»លោកឆាយុទ្ធបន្តនិយាយដោយលាដៃនាំផ្លូវក្នុងនាមជាម្ចាស់ផ្ទះ
«បាទ»ចប់សម្តីគាត់ក៏បានដើរទៅដំណាលនិងលោកឆាយុទ្ធចំណែកឯប្រពន្ធទាំងពីរក៏ដើរកៀកដៃគ្នា ដោយទុកអោយជេមនៅដើរតាមក្រោយតែម្នាក់ឯង។ថានៅតាមផ្លូវទៅគេស្រដៀងដល់ពេលបានមកឃើញពីទិដ្ឋភាពនៅក្នុងផ្ទះនេះទៀតគេរឹតតែស្រដៀងកាន់តែខ្លាំងជាពិសេសផ្ទះដែលលេចមុខនៅចំពោះមុខគេតែម្តងដែលជាផ្ទះឈឺមានក្បូរក្បាច់រចនាតាំងពីបុរាណកាលលាយឡំនិងសម័យដូចគ្នា
«អង្គុយនៅទីនេះហើយ មកពីឆ្ងាយហត់នឿយហើយមើលទៅ នឿទៅលើកទឹកនិងហៅលោកបងឯងមកផង»ក្រោយពេលមកដល់បន្ទប់ទទួលភ្ញៀវភ្លាមអ្នកស្រីរក្សាក៏បានបង្គាប់នឿភ្លាម
«បាទ»ចប់សម្តីភ្លាមនឿក៏បានចេញទៅដោយមិនភ្លេចអោនគំនាប់អ្នកដែលអង្គុយនៅលើសាឡុងពីរផ្សេងគ្នានោះទេ សាឡុងមួយជាម្ចាស់ផ្ទះអ្នកអង្គុយរីឯសាឡុងមួយទៀតជាភ្ញៀវ តែភ្ញៀវកំលោះដែលគេបានឃើញនិងគេសង្ស័យយ៉ាងខ្លាំងថាតើបុរសដែលជាភ្ញៀវនិងបុរសដែលដើរបុកចៅហ្វាយខ្លួនកាលពីម្សិលមិញជាមនុស្សតែម្នាក់ឬក៏អត់?មិនមែនតែនឿនោះទេដែលឆ្ងល់សូម្បីតែជេមក៏ឆ្ងល់ដូចគ្នាទើបគេតាមមើលនឿទាល់តែចេញផុតពីមាត់ទ្វារឈឺតែម្តង
នឿបានដើរមកហៅលោកបងខ្លួននៅក្នុងបន្ទប់គេងដែលនៅមិនឆ្ងាយប៉ុន្មានពីបន្ទប់ទទួលភ្ញៀវបន្ទាប់ពីគេលើកទឹកទៅអោយភ្ញៀវរួចរាល់
«លោកបង! អ៊ុំស្រីគាត់អោយមកហៅទៅទទួលភ្ញៀវ»នឿបានចូលទៅក្នុងបន្ទប់ដែលមានហ្វូតកំពុងតែអង្គុយសារ៉េអាវរបស់ខ្លួនអោយបានស្អាត តែគេតែងខ្លួនគ្មានអ្វីប្រែប្រួលឡើយទោះជាមានភ្ញៀវក៏ដោយគេនៅតែពាក់អាវយឺតពណ៍សពីខាងក្នុងនិងខោខាប៊យព្រមទាំងអាវក្រៅដែលជាអាវសាច់ក្រណាត់ តែងខ្លួនតែប៉ុណ្ណឹងស្អាតពេកហើយ

YOU ARE READING
??????????????????
Romance?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
???? ???????
Start from the beginning