«យើងដឹងហើយ»
«លោកបង!ភ្ញៀវដែលលោកបងត្រូវប្រឈមមុខនោះគឺមានមុខមាត់ស្រដៀងនិងម្នាក់ដែលដើរបុកលោកបងកាលពីម្សិលមិញខ្លាំងណាស់ គ្មានខុសគ្នាអីសូម្បីតែបន្តិច តើនៅលើលោកនិងមានមនុស្សមុខមាត់ដូចគ្នាដល់ថ្នាក់និងឬ?»
«យើងមិនដឹងទេថាលើលោកនិងមានមនុស្សមុខមាត់ដូចគ្នាឬក៏អត់ តែអ្វីដែលយើងដឹងនោះគឺអាម្នាក់និងហើយជាសត្រូវនិងយើងច្បាស់ណាស់»
«លោកបងដឹងហើយថាភ្ញៀវដែលមករកលោកបងថ្ងៃនិងគឺជាគេ?»
«ដឹងពីយប់មិញពេលម៉ាក់អោយមើលរូបភាពគ្រួសាររបស់គេ ហើយក៏ប្រាប់ថានេះហើយជាអនាគតប្តីរបស់យើង»ហ្វូតនិយាយទាំងធុញទ្រាន់យ៉ាងខ្លាំង
«ហា៎ស?លោកបងនិយាយថាយ៉ាងម៉េចនិង?គេជាគូដណ្តឹងលោកបង?ហើយលោកបងមិនភ្ញាក់ផ្អើលទេនៅពេលដែលបានលឺដំណឹង?»នឿមើលទៅឃើញថាហ្វូតដូចជាមិនភ្ញាក់ផ្អើលសោះគេក៏ឆ្ងល់
«អ្នកណាថា?យើងដឹងរឿងនិងជាងបីឆ្នាំហើយ កាលនោះយើងប្រកែកនិងប៉ាម៉ាក់ខ្លាំងណាស់តែគាត់ក៏មិនព្រមដូចគ្នាហើយកាលនោះយើងក៏មិនចង់ដឹងរឿងគ្រួសារឬក៏មុខមាត់របស់គេដូចគ្នាថាមានទម្រង់មុខបែបណាទើបយើងមិនស្គាល់គេនោះទេ ទើបតែពីយប់មិញមុនពេលដែលយើងបបួលឯងទៅឆ្លុះកង្កែបនិង ទើបយើងដាច់ចិត្តសុំអោយម៉ាក់និយាយពីរឿងគ្រួសាររបស់គេ ហើយយើងក៏ទើបតែដឹងដូចគ្នាថាគេនិងមនុស្សម្នាក់ពីម្សិលជាមនុស្សតែមួយដែលនិងមកផ្ទះយើងថ្ងៃនិង»
«ចឹងបានន័យថាលោកបងដឹងយូរហើយថាលោកបងមានគូដណ្តឹងជាមនុស្សប្រុស?»
«ត្រូវហើយ ប្រុសឬក៏ស្រីមិនសំខាន់នោះទេតែអ្វីដែលសំខាន់នោះគឺតើយើងស្រឡាញ់គេឬក៏អត់?»បញ្ចប់ការសន្ទនាដ៏វែងឆ្ងាយរបស់ហ្វូតនិងនឿហើយគេក៏បានបោះជំហានចេញមកក្រៅដើម្បីចូលទៅបន្ទប់ទទួលភ្ញៀវដោយស្នាមញញឹម ព្រោះតែគេដឹងរឿងនិងយូរពេកមកហើយដូចនេះគេអាចសម្របខ្លួននិងស្ថានការណ៍មួយនេះបានយ៉ាងស្រួល ចូលទៅដល់ក្នុងភ្លាមហ្វូតក៏រាងអាក់ដំណើរបន្តិចដូចគ្នាព្រោះតែគេបានឃើញសត្រូវកាលពីម្សិលមិញនៅចំពោះមុខស្រស់ៗខ្លាំងពេក បន្ទាប់ពីភាំងមួយសន្ទុះទើបហ្វូតចូលទៅអង្គុយនៅជិតម៉ាក់របស់គេយ៉ាងសុភាពរាបសារចង់លើសជេមទៅទៀត

YOU ARE READING
??????????????????
Romance?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
???? ???????
Start from the beginning