抖阴社区

                                    

«ហ្វូតជម្រាបសួរលោកពូនិងអ្នកមីងសិនទៅកូន»ម៉ាក់របស់គេក៏រាងប្លែកចិត្តបន្តិចដូចគ្នានៅពេលដែលឃើញកូនមិនរញ៉េរញ៉ៃទើបគាត់ប្រញ៉ាប់ណែនាំអោយកូនបានស្គាល់អនាគតប៉ាម៉ាក់ក្មេកសិនរួចសឹមនិយាយពីសាច់ការនៅពេលក្រោយ

«ជម្រាបសួរលោកពូ អ្នកមីង»ហ្វូតក៏ភ្លេចលើកដៃសំពះពួកគាត់ទាំងពីដូចគ្នា

«លើកដៃថ្វាយព្រះក្មួយធំឡើងស្រស់សង្ហាខ្លាំងណាស់»អនាគតម៉ាក់ក្មេកសរសើរមិនដាច់ពីមាត់ឡើយទើបហ្វូតញញឹមទទួលយករួចក៏ងាកទៅតាមសម្តីរបស់ម៉ាក់គេម្តងទៀត

«ហើយនេះជាក្មួយជេម ស្គាល់គ្នាទៅកូន»ម៉ាក់ហ្វូតបន្ថែម

«ជម្រាបសួរលោកជេម»ហ្វូតក៏សម្លឹងអ្នកដែលនៅចំហៀងបន្តិចដូចគ្នាទើបលើកដៃសំពះម្តងទៀតដើម្បីអោយម៉ាក់ខ្លួនអស់ចិត្ត ចំណែកឯជេមវិញគេសម្លឹងហ្វូតមិនដាក់ភ្នែកឡើយថែមទាំងគិតក្នុងចិត្តថែមទៀតផងថាហ្វូតនិងជាមនុស្សបែបណាអោយប្រាកដ?

«ក្មួយមិនបាច់ហៅកូនជេមថាលោកនោះទេ កូនជេមបងក្មួយច្រើនឆ្នាំណាស់ចឹងហៅថាបងជេមទៅក្មួយ»ដល់វេនម៉ាក់ជេមម្តងហើយ

«ម៉ាក់!»ជេមក៏សម្លឹងមុខម៉ាក់គេបន្តិចដូចគ្នាតែគេក៏ស្ងាត់វិញនៅពេលដែលប៉ាគេមើលមុខភ្លាមៗ

«អ្នកស្រីម្ហូបអាហារដែលបានអោយត្រៀមគឺរួចរាល់ហើយ»ណយដែលជាជំនិតក៏បានចូលមករួចអ្នកស្រីរក្សាក៏បានញញឹមតបទៅវិញ

«មកឡាណាទៅញាំបាយសិនទៅ រួចសឹមនិយាយគ្នាបន្តទៀតនៅមានពេលច្រើនខ្លាំងណាស់»

«តោះរក្សា»ថាហើយអ្នកទាំងបួនក៏បានចេញទៅវិញរួចទើបណយក៏បានចេញទៅដូចគ្នាដោយទុកអោយជេមនិងហ្វូតនៅដើរតាមក្រោយ។ហ្វូតក៏រកដើរចេញទៅដែរហើយតែជេមក៏ចាប់ដៃរបស់គេជាប់មិនលែងឡើយ

«ធ្វើស្អី?»ពាក្យសម្តីគ្មានទឹកដមរបស់ហ្វូតបានបន្លឺឡើងតិចៗតែជេមក៏អាចស្តាប់យ៉ាងច្បាស់ដូចគ្នាថានេះជាសម្លេងដែលខុសពីអម្បាញ់មិញខ្លាំងតែម្តង

«ជួបគ្នាម្តងទៀតហើយពិតជានិស្ស័យមែន»

«អ្នកណាចង់ជួបមនុស្សអសីលធម៌ដូចជាលោកនោះ?មកពីកម្មនោះទេដែលបណ្តាលអោយជួប»

«ចាំខ្ញុំបានដែរ?ហេតុអីក៏ធ្វើដូចជាមិនដែលស្គាល់គ្នាបែបនិង?»

«ខ្ជិលចាំ!ពពួកមនុស្សដូចជាលោកគ្មានអ្វីគួរអោយចងចាំឡើយ»

«នេះមែនទេជាធាតុពិតរបស់លោក?»ជេមគេសើចបន្តិចនៅពេលដែលបានដឹងពីចរិតរបស់ហ្វូតវាខុសគ្នាតែម្តង មនុស្សអីបុិនសម្តែងថ្នាក់និង?

«ត្រូវហើយ លែងដៃ»មិនចាំបាច់អោយជេមលែងដៃខ្លួននោះទេគឺហ្វូតកន្រ្តាក់ភ្លាមតែម្តងរួចក៏ដើរទៅបាត់គ្មានស្រណោះជេមសូម្បីតែបន្តិច

«មនុស្សអីចរិតបែបនិង?»ជេមហួសចិត្តមិនតិចនោះទេ តាំងពីជំហានដំបូងដែលជេមបានឃើញហ្វូតដើរចូលមកគេដឹងបាត់ទៅហើយថាហ្វូតដែលជាគូដណ្តឹងនិងបុរសដែលខ្លួនបានដើរបុកកាលពីម្សិលជាមនុស្សតែមួយ តែគេក៏មិនបានបញ្ចេញរឹកពាអ្វីដូចគ្នាព្រោះតែកាលៈទេសៈវាមិនអំណោយផល។

??????????????????Where stories live. Discover now