_ Skip
សម្លេងអ៊ូរអរណាស់កំពុងកើតឡើងនៅពេលណាដែរកម្មវិធូកំពុងប្រព្រឹត្តទៅ ក្នុងពេលដែរខាងប្រុសកំពុងបំពាក់ចិញ្ចៀនឲ្យខាងស្រីនោះជុងហ្គុកបែរជាងាក់ភ្នែកមើលទៅរាងតូចវិញ មួយវង់នេះគួរណាតែថេយ៍ជាអ្នកទទួលមិនមែននាងទេនេះជាពាក្យដែរនាយនិយាតក្នុងចិត្តតែម្នាក់ឯង យ៉ាងណាក៏នៅតែបង្ខំចិត្តពាក់ឲ្យនាងដដែលនឹងហាមមិនកើតទេ
« ជួនពរបងជាមួយនឹងយូរីរស់នៅជាមួយគ្នាមានតែសុភមង្គល ស្រឡាញ់គ្នាដល់ចាស់កោងខ្នងចុះណា...ជុងហ្គុករបស់អូន » រាងតូចពោរឡើងក្នុងចិត្តទាំងស្នាមញញឹមទៅកាន់នាយ មើលទៅដូចជាឈឺចាប់បន្តិចត្រេកអរបន្តិចពិបាកនឹងបរិយា។ កន្លងផុតទៅ2ម៉ោងក្រោយមក កម្មវិធីក៏ត្រូវបានចប់រួចរាល់អស់ភ្ញៀវខ្លះក៏នៅនិយាយលេងជាមួយម៉ាក់ជុងហ្គុកខ្លះទៅវិញអញ្ចឹងទៅ
ឆ្លៀតពេលគ្រប់គ្នាកំពុងតែត្រឡប់ទៅវិញរាងក្រាស់ក៏ប្រញាប់ចូលមកនិយាយជាមួយនឹងថេយ៍ដែលគេនៅឈរជិតនោះ
« ថេយ៍.. »
« បាទ? » ងាកមកក្រោតឃើញវត្តមាននាយរាងតូចក៏តបទៅវិញទាំងញញឹម
« បងសួរអូនមួយបានទេ ..សំណួរនេះបងចង់សួរអូនតាំងពី5ខែមុនម្លេះ តែមិនទាន់បានសួរ.. »
« បងសួរមកចុះ »
« បង..សុំហេតុផលដែរអូនយកលីយូទុកបងចោល.. » ស្តាប់សំណួរចប់ថេយ៍ក៏ញញឹមឡើងបន្តិចព្រមទាំងចាប់ទាញដៃនាយចេញពី.ករដៃរបស់ខ្លួន មុននឹងឆ្លើយតបទៅវិញ
« មកពីគេ..ល្អ មានពេលឲ្យអូនច្រើន ចិត្តល្អ ពូកែលួងលោម..ហើយនៅមានច្រើនទៀត..ចំណែកហេតុផលដែរអូនយកគេគឺមកពីអូនស្រឡាញ់គេនឹងឯង »
« ហេតុអី..ចុះចំណែកបង? »
« បង?ក៏អូននៅតែស្រឡាញ់ ប៉ុន្តែពេលនេះពួកយើងបានចែកផ្លូវគ្នាហើយ..បងនៅផ្សេងអូននៅផ្សេងមិនទាក់ទងគ្នាទៀត ឬ..បងនៅស្រឡាញ់អូនទៀត? »
« អឹម... » ត្រឹមគ្រហឹមដើម.ករបន្តិចបញ្ជាក់ទៅរាងតូចវិញ គ្មានមុខទៅនិយាយថាស្រឡាញ់ដាក់គេទេបើគេសារភាពថាស្រឡាញ់លីយូទៅហើយ

Ep20: ????????????????????????
Start from the beginning