« មនុស្សឆ្កួត កុំធ្វើមុខអញ្ចឹងមើល៍អូនមិនចង់ឃើញបងពិបាកចិត្តទេ » ជុងហ្គុកក៏សើចដើម.ករតិចៗរបៀបថាហួសចិត្តនឹងពាក្យនេះ ដៃក៏លើកមកចាប់ម្រាមដៃស្រឡូនទាំងគូរឡើងមកថើបលើខ្នងដៃគេមួយខ្សឹត
« បងក្លាយជាមនុស្សឆ្កួតក៏ព្រោះតែអូនដែរមានដឹងដែរទេ បងនឹកអូនរាល់ពេល..នឹកស្ទើរឆ្កួតទៅហើយរាល់យប់បងតែងស្រម៉ៃថាថ្ងៃណាមួយបងអាចមានអូននៅក្បែរដូចកាលមុន មានក្មេងម្នាក់ដែរតែងតែធ្វើឲ្យសើចពេលបងពិបាកចិត្ត.. »
« ហឹម...ពីមុនជាអតីតកាលឥឡូវបច្ចុប្បន្ន បងនឹងអូនគឺរស់នៅបច្ចុប្បន្នមិនមែនអតីតកាលទេ បងគួរតែរៀនបើកចិត្តទទួលយកការពិត ពេលនេះបងមានយូរីហើយនាងនឹងមកជំនួសតំណែងអូនណា » ស្តាប់ទៅជុងហ្គុកក៏អន់ចិត្តដែលប៉ុន្តែឲ្យគេធ្វើយ៉ាងមិចបើនេះជាពាក្យដែររាងតូចនិយាយចេញមក
ថេយ៍ក៏ញញឹមឡើងស្រាលៗទៅកាន់នាយព្រមទាំងដកដៃទាំងគូររបស់ខ្លួនចេញពីវង្វង់ដៃនាយប្តូរមកជាក្រសោបផ្ទៃមុខរបស់ជុងហ្គុកវិញ
« បងមានអ្នកថ្មីហើយស្រឡាញ់គេឲ្យបានច្រើនទៅ កុំគិតពីអូនអី..ទោះពួកយើងមិនដូចមុនតែអូននៅតែចាប់ទុកបងជាមិត្តអូនដែរ..ណា »
« មិត្ត... »
« ត្រូវហើយ » នាយងក់ក្បាលបន្តិចតបទៅរាងតូចវិញមើលទៅដូចជាអស់សង្ឃឹមណាស់ ខំមកនិយាយប៉ុណ្ណឹងហើយចុងក្រោយបានត្រឹមពាក្យថាមិត្ត
« អញ្ចឹងក៏បាន..បងមិនថាអីទេ តាមចិត្តអូនចង់ចុះ »
« ... »
« បងមានការរវល់បន្តិច សុំចេញទៅមុនហើយ » បញ្ចប់ត្រឹមនេះនាយក៏បោះជំហ៊ានដើរចេញពីរាងតូចបាត់ទៅ ទ្រាំទប់អារម្មណ៍សឹងស្លាប់ទម្រាំអាចដើរចេញពីគេបាន
កាយតូចត្រឹមឈរស្ងៀមសម្លឹងមើលទៅផែនខ្នងកាយមាំដែរដើរឃ្លានចេញពីគេទៅ ដឹងច្បាស់ថាអារម្មណ៍ខ្លួនឯងនៅស្រឡាញ់ប៉ុននាយតែមិនចង់បញ្ចេញមកទេ ព្រោះរវាងពួកគេគឺបានចប់បាត់ទៅហើយ។ ផុតពីនេះទៅពួកគេក៏បំបែកគ្នារៀងៗខ្លួនទៅ
ចំណេររាត្រីកាលក៏បានឈានចូលមកដល់ ផ្ទៃវេហាស៍នាយប់នេះហាក់ស្ងប់ស្ងាត់ល្អខ្លាំងណាស់ មានត្រឹមសម្លេងច្រៀងបន្លឺឡើងតិចៗពីបបូរមាត់របស់យូរីម្នាក់នេះប៉ុណ្ណោះ។ នៅបន្ទប់ក្បែរជុងហ្គុកក៏ពិតមែប៉ុន្តែនាងមិនដែរទទួលបានភាពកក់ក្តៅពីនាយយ៉ាងមិចទេ សូម្បីតែនិយាយគ្នាធម្មតាក៏នាងមិនទៀងចង់ផង ទម្រាំតែរៀបការចូលគ្រួសារគេទៀតមិនដឹងទៅជាយ៉ាងណាទេបើជុងហ្គុកធ្វើបែបនេះដាក់នាងនោះ
« .... » បានមួយសន្ទុះនាងក៏ស្ងាត់មាត់មកវិញបន្ទាប់ពីលឺសម្លេងរាងក្រាស់កំពុងនិយាយទូរស័ព្ទនរណាម្នាក់ ផ្ទៀងស្តាប់ខ្លាំងណាស់ល្មមលឺបាននឹង
« បន្តិចទៀតគេងហើយ..អូនខលមករកបងមានការអី? »
« ទៅញ៉ាំអីនៅថ្ងៃស្អែកមែនទេ?ហើយទៅប៉ុន្មាននាក់? » ប្រហែលជានាយមានការណាត់ជួបទៀតហើយមើលទៅ យូរីត្រឹមអង្គុយដកដង្ហើមធំពិបាកចិត្តនឹងរាងក្រាស់ចង់ឲ្យនាយនៅជាមួយខ្លួនដែរ ហេតុអីក៏មិនអាចអញ្ចឹង..?
ជុងហ្គុកដែរនៅក្នុងបន្ទប់នេះវិញអង្គុយនិយាយទូរស័ព្ទជាមួយថេយ៍យ៉ាងសប្បាយចិត្តតែម្តង អត់គិតពីអារម្មណ៍គូរដណ្តឹងខ្លួនអីតិចសោះ។ មកពីថ្ងៃនេះថេយ៍ទំនេរផងចេះតែខលទៅលេងទៅព្រោះព្រឹកមិញមើលទៅនាយមិនសូវសប្បាយចិត្តបានជាខលមកសួរសុខទុក្ខអីចឹងទៅ
« ជុងហា៎..ជិតដល់ថ្ងៃកំណើតអូនហើយណាបងមានអីឲ្យឬអត់? »
« ចុះអូនចង់បានអី? »
« អឹម..អ្វីក៏បានដែរ »
« អញ្ចឹងចាំដល់ថ្ងៃកំណើតអូន បងនឹងធ្វើកាដូមួយឲ្យអូនណា »
« អរគុណបងច្រើនហើយណា » សម្លេងជជែកគ្នាយ៉ាងផ្អែមល្ហែមលឺហើយសែនច្រណែននឹងអ្នកទាំងពីរ សម្រាប់ថេយ៍គេល្អគ្រប់យ៉ាងឬចំពោះជុងហ្គុក ឬក៏គេមានចំណុចពិសេសអីទាក់ចិត្តនាយបានជាងប់នឹងគេដល់ថ្នាក់នេះ
Vote ឲ្យម្នាក់មួយផងណា🌚💞
To be continued ❤️ 🌷

Ep20: ????????????????????????
Start from the beginning