" បាទ " nani ក៏ចុះមកតាម Sky
នាយតូចចុះមកភ្លាមក៏សម្លឹងមើលជុំវិញតែក៏ប្រទះឃើញមនុស្សម្នាក់ដែលដើរចេញទៅក្រៅបំណងប្រហែលជាដើរទៅរកថ្នល់ជាតិ។
Nani ចាប់ផ្តើមភ័យលេបទឹកមាត់ស្ទើតែមិនចូលនឹកឃើញរូបភាពយល់សប្តិនិងរូបភាពពិតនៅពេលឥឡូវនេះ។" អត់ទេកុំទៅអី " នាយតូចនិយាយតិចៗសម្លឹងមើលការដើររបស់Dew ដែលមានបំណងឆ្លងថ្នល់
ឯ Dew បន្ទាប់ពីចាំអស់រយៈពេលជាច្រើនម៉ោងពេលនេះនាយក៏សម្រេចចិត្តទៅផ្ទះវិញ។នាយដើរទៅថ្នល់ដើម្បីរក ម៉ូតូឌុបជិះ ( ពេលមកស្ទះពេក ជិះម៉ូតូវាលឿន)
' ខ្ញុំប្រហែលជាលែងមានឱកាសពិតមែន' Dew គិតក្នុងចិត្តជាហូរហែដើរបណ្ដើរគិតបណ្ដើរ
ឯNani ឃើញថា Dew ឈរចាំរៀបនឹងឆ្លងថ្នល់ហើយនោះក៏រត់ចេញតែម្តងដោយមិនប្រាប់អ្នកក្បែរខ្លួន
" Nani អូនទៅណា ? " Sky សួរឡើងតែគ្មានចម្លើយព្រោះនាយតូចរត់ទៅបាត់ហើយ
" ជួយមើលផង " sky ផ្តែផ្តាំអ្នកបើកឡានឲ្យមើលអីវ៉ាន់ផងហើយនាយក៏រត់ទៅតាម
ឯ Nani រត់ផងយំផងព្រោះតែទិតភាពរបស់Dewពេលនេះ ពិតជាស្រដៀងនឹងការយល់សប្តិខ្លាំងណាស់
" កុំអី .ហឹក~ " Nani បន្ថែមល្បឿនរត់ខណៈដែល Dew ឈានជើងដើររៀបឆ្លង
" អួស~~ " Dew ភ្ញាក់ព្រឺតពេលដែលមាននរណាម្នាក់រត់មកឱបនាយពីក្រោយ
" ហឹក~ កុំទៅអី " nani ទួញសោកឱបកាយDewសម្រក់ទឹកភ្នែក ហាមគេមិនឲ្យដើរទៅមុខបន្តិចទៀតអី
" ..... " Dew គាំងបន្តិចរំភើបបន្តិច សម្លេងនេះច្បាស់ណាស់ថាជា Nani
Nani មែនទេ? ដើម្បីកុំឲ្យមានចម្ងល់ Dew ចាប់ដៃតូចចេញពីចង្កេះនិងងាកមកក្រោយ" Nani ..." គឺ Nani មែន Dew ចាប់កាយតូចទាញមកឱបមួយទំហឹងដោយក្តីនឹករលឹក
" សុំទោស " Dew បន្ថែមការឱបរឹត និងដាក់ចង្ការលើស្មាតូចបង្ហូរទឹកភ្នែក
" បងសុំទោសបងមិនគួរធ្វើបែបនោះដាក់អូនទេ បងខុសហើយ បងពិតជាមិនអាចបាត់បង់អូនបានឡើយ កុំទៅចោលបងអី សុំអង្វរ "
" ហឹក~ អូនមិនទៅចោលបងទេ " nani លើកដៃមកឱប និងបង្ហូរទឹកភ្នែកលើស្មាDewវិញដូច ពួកគេទាំងពីរបង្ហាញពីការនឹករលឹកគ្នាដែលមិនអាចរស់នៅដោយគ្មាននរណាម្នាក់បាន។

YOU ARE READING
????????????
Romance????????????????????????????????????????????????????? ????????????????????????????????????????????????!!! Dew X Nani
?????????: End ?
Start from the beginning