抖阴社区

????? ???????????????

Start from the beginning
                                    

«តោះទៅវិញទៅព្រះអាទិត្យលិចហើយចំណែកឯមេឃក៏ងងឹតថែមទៀត»មួយស្របក់ក្រោយមកពេលព្រះអាទិត្យលិចហ្វូតក៏ងាកមករកជេមដែលកំពុងតែកាន់ទូរស័ព្ទចុចបិទមិនចង់ទាន់

«មើលឆ្អែតហើយមែនទេ?»

«អឹម»ហ្វូតក្រហឹមក្នុងបំពង់កទាំងទឹកមុខញញឹមស្រស់ជាហេតុផលធ្វើអោយកំលោះនៅទល់មុខញញឹមតបវិញ

«តោះទៅចឹង»ជេមក៏ដើរទៅដំណាលហ្វូតដែលពេលនេះពួកគេកំពុងតែនៅកណ្តាលនេះចំណោមផ្ការាប់ពាន់ដើមនៅឡើយពួកគេចេះតែដើរមករើយៗចំណែកឯមេឃក៏ងងឹតទៅៗបានមួយប៉ព្រិចភ្នែកមេឃក៏ងងឹតយកតែម្តងថែមទាំងមានសម្លេងគ្រុងគ្រាំងថែមទាំងមានខ្យល់ខ្លាំងៗបក់បោកសឹងតែទប់ខ្លួនមិនរួចហេតុការរណ៍ទាំងនេះអាចបញ្ជាក់បានថាមេឃកំពុងតែរកភ្លៀងខ្លាំងមិនខាននោះទេហើយអំឡុងពេលនេះជាខែវស្សារថែមទៀតផងទើបងងឹតមិនទាន់ទេភ្លៀងចាប់ផ្តើមបង្អុរមកហើយធ្វើអោយកំលោះទាំងពីររត់ចែកជើងគ្នា

«នោះខ្ទមចូលជ្រកសិនទៅហ្វូត»ជេមស្រែកប្រាប់ហ្វូតបណ្តើររត់បណ្តើរ។បានមួយស្របក់ក្រោយមកពួកគេទាំងពីរនាក់ក៏បានមកជ្រកភ្លៀងនៅខ្ទមមួយដែលនៅរាងឆ្ងាយពីឡានរបស់ពួកគេ

«សើមអស់រលីងមេឃនេះដូចខ្វះពេលមកភ្លៀង»ហ្វូតរអ៊ូបណ្តើរដោះអាវក្រៅមកគ្រលាស់ទឹកចេញបណ្តើរ

«ធម្មជាតិវាតែបែបនិងហ្វូតនៅមិនទាន់ស៊ាំទៀតឬ?»នាយកំលោះនិយាយបណ្តើរងាកភ្នែកទៅសម្លឹងកាយតូចបណ្តើរគេមើលតាំងពីក្បាលរហូតដល់ចុងជើងទើបគេឃើញថាសក់ក្បាលរបស់ហ្វូតសើមឡើងជោកតែម្តងព្រោះតែតំណក់ទឹកដែលស្រក់ចុះមកតាមសរសៃសក់ដែលធ្លាក់មកបាំងចិញ្ចើមរបស់គេឃើញបែបនិងជេមក៏លូកដៃទៅវាចសក់ចេញពីថ្ងាសរលោងស្រិលរបស់ហ្វូតតែបែរជាធ្វើអោយហ្វូតភ្ញាក់រួចរហ័សងាកមុខចេញ

«លោកធ្វើអីនិង?»នាយតូចសួរទាំងជ្រួញចិញ្ចើម

«បងមានបានធ្វើអីគ្រាន់តែវាចសក់អោយទេតើ»

«អាហ្នឹងហើយគេហៅថាធ្វើ»

«ធ្វើក៏ធ្វើទៅចឹងបងខ្ជិលប្រកែក»ដោយខ្ជិលប្រកែកនិងហ្វូតជេមក៏ងាកមកមើលសភាពរបស់ខ្លួនឯងវិញគេក៏មិនខុសពីហ្វូតប៉ុន្មានដែរគឺទទឹកជោកដូចតែគ្នានិង

??????????????????Where stories live. Discover now