抖阴社区

????? ???????????????

Start from the beginning
                                    

«បើភ្លៀងបែបនិងពេលណាទើបបានទៅផ្ទះទៅ?»ហ្វូតអង្គុយអោបដៃភ្នែកសម្លឹងមើលទៅតំណក់ទឹកដែលធ្លាក់ចុះមកតាមដំបូលស្បូវដែលគេប្រក់

«បងក៏មិនដឹងដូចគ្នា»

«ខ្ញុំនិយាយជាមួយខ្លួនឯងមិនបានសួរលោកនោះទេ»

«អៅ!បងយ៉ាងម៉េចនិងដឹងទៅហើយហ្វូតរងារមែនទេ?»

«តិចតួច»

«មិនតិចទេមើលទៅញ័រខ្លួនអស់ហើយ»ឃើញបែបនិងជេមក៏ដោះអាវក្រៅរបស់ខ្លួនអោយហ្វូតដណ្តប់មួយជាន់ទៀតរីឯខ្លួនឯងវិញនៅសល់ត្រឹមតែអាវយឺតដៃខ្លីពណ៌សតែប៉ុណ្ណោះ

«ចុះលោកមិនរងារទេអី?លោកទុកពាក់ខ្លួនឯងវិញទៅខ្ញុំក៏មានអាវរបស់ខ្ញុំដូចគ្នា»ហ្វូតរកដោះចេញវិញតែជេមក៏ហាម

«បងមិនរងារនោះទេហ្វូតពាក់វាទៅ ចាប់ទុកថាជាការសុំទោសដែលបងនាំហ្វូតមកជាប់ភ្លៀងបែបនិង»

«មិនមែនជាកំហុសលោកតែម្នាក់នោះទេខ្ញុំក៏បែបនិងដូចគ្នាមកពីខ្ញុំដែលចង់នៅមើលផ្កាដោយខ្លួនឯង បើខ្ញុំចង់ទៅវិញទោះជាលោកឃាត់ក៏ខ្ញុំនៅតែទៅដដែលនិង»

«គិតទៅធម្មជាតិពិតជាមិនទៀងពិតមែនមុននេះមេឃនៅស្រឡះសោះកន្លងហួសតែប៉ុន្មាននាទីក៏ងងឹតរកពន្លឺគ្មានសូម្បីតែបន្តិច»

«ជីវិតមនុស្សក៏មិនទៀងដូចគ្នាមិនដឹងថាថ្ងៃណានិងត្រូវលាចេញពីពិភពលោកដ៏ស្រស់ស្អាតមួយនិងនោះទេអាចថាស្អែកឬក៏ខាន....»ជេមលូកដៃមកបិទមាត់ហ្វូត

«កុំនិយាយបែបនិងអីហ្វូតត្រូវតែរស់នៅអោយបានយូរអនាគតនៅវែងឆ្ងាយខ្លាំងណាស់កុំគិតរឿងអ្វីដែលមិនទាន់និងកើតឡើងអី មនុស្សល្អទេវតានិងតាមការពារពុំខានទេជឿបង»ពួកគេសម្លឹងភ្នែកគ្នាបន្តិចហ្វូតក៏ដកដៃជេមចេញហើយនិយាយ

«នែ៎លោកគិតដល់ណាហើយ ខ្ញុំនិយាយមិនទាន់អស់ផងខ្ញុំចង់និយាយថាជីវិតវាមិនទៀងទាត់នោះទេគ្មានអ្នកណាមើលឃើញថ្ងៃខាងមុខឡើយដូច្នេះមានអ្វីដែលត្រូវធ្វើក៏ធ្វើអោយហើយទៅកុំនៅរុញរាច្រើនអី បើមានឪកាសហើយក៏ចាប់យកវាទៅឪកាសមិនមែនចេះតែមានអោយយើងចាប់វារហូតនោះទេ ហើយលោកមានអ្វីដែលលោកចង់ធ្វើឬក៏អត់បើមានធ្វើអោយហើយទៅទាន់មានឪកាស»

??????????????????Where stories live. Discover now