«អ្វីដែលចង់ធ្វើមែនទេ?»
«និងហើយចង់ធ្វើអីក៏ប្រញ៉ាប់ធ្វើទៅកុំរុញរាអី»ហ្វូតងាកទៅរកជេមដែលកំពុងតែសម្លឹងមកកាន់គេទាំងទឹកមុខដូចជាមានកង្កប់អ្វីម្យ៉ាងដែលហ្វូតមិនអាចទាយដឹងនោះទេភ្លាមៗនោះជេមក៏ខិតមករកហ្វូតបន្តិចរួចក៏លូកដៃម្ខាងទៅទាញកញ្ចឹងករបស់ហ្វូតអោយខិតមកជិតខ្លួនក្នុងពេលនេះហ្វូតស្រឡាំងកាំងអស់ហើយគេមិនដែលនៅជិតស្និតនិងបុរសដែលមាននាមជាគូដណ្តឹងបែបនិងនោះទេភ្នែកទល់និងភ្នែកច្រមុះទល់និងច្រមុះពួកគេសឹងតែដកដង្ហើមរួមគ្នាទៅហើយ
«អ្វីដែលបងចង់ធ្វើគឺគ្មានអ្វីច្រើនទេបងគ្រាន់តែចង់នៅក្បែរមនុស្សដែលបងស្រឡាញ់បែបនិងអស់មួយជីវិតតែប៉ុណ្ណោះ»
គាំងហ្វូតគាំងគ្មានពាក្យតបតអ្វីទាំងអស់ យប់មុនជេមទើបតែនិយាយថាកំពុងតែស្រឡាញ់មនុស្សម្នាក់តើមនុស្សម្នាក់ដែលគេនិយាយនោះជាគេមែនទេ?តែវាគ្មានអ្នកណានោះទេព្រោះតែឥឡូវមានតែគេម្នាក់ប៉ុណ្ណោះដែលនៅជិតគេសឹងតែមើលឃើញខ្លួនឯងនៅក្នុងកែវភ្នែករបស់គេទៅហើយ។គ្រាន់តែគិតឃើញបែបនិងបេះដូងរបស់ហ្វូតចាប់ផ្តើមលោតញាប់ទៅៗរកថាមិនត្រូវមិនដឹងថាមកពីអ្វីនោះទេទើបវាលោតលឿនចម្លែកបែបនិងមិនដល់១០វិនាទីផងហ្វូតមានអារម្មណ៍ថាក្តៅៗនៅត្រង់ថ្ពាល់ដែលចេញពីកម្តៅដៃធំទូលាយរបស់អ្នកនៅចំពោះមុខ មិនបង្អង់យូរអ្វីដែលហ្វូតកំពុងតែគិតថានិងចង់គេចវេសក៏ត្រូវជេមធ្វើវាទាល់តែបាន។ដង្ហើមក្តៅភាយៗចេញពីមនុស្សពីរនាក់នៅជិតគ្នាបបូរមាត់ទន់ភ្លន់កំពុងតែបបោសអង្អែលទៅកាន់អ្នកម្ខាងទៀតអោយរើខ្លួនមិនរួចព្រោះតែកាយចង់ចេញតែបេះដូងបែរជាចង់នៅទៅវិញទើបធ្វើអោយនាក់ម្ខាងទៀតគ្រប់គ្រងខ្លួនបានដោយងាយមិនខ្ចីរើសូម្បីតែបន្តិច។ទឹកភ្លៀងនៅតែបង្អុរចុះមកខ្លាំងដូចបាក់ទំនប់បូករួមនិងកម្លាំងខ្យល់រំភើយៗកាន់តែធ្វើអោយបរិយាកាសនៅទីនេះកាន់តែរងារជាងមុនតែវាគ្មានឥទ្ធិពលទៅកាន់នាយកំលោះពីរនាក់កំពុងតែថើបគ្នាយ៉ាងស្អិតរមួតនៅក្នុងខ្ទមដែលគ្មានជញ្ជាំងមានតែគ្រែនៅចំកណ្តាលខ្ទមដ៏ធំល្មមមួយនេះ។កំពុងតែលន្លង់លន្លោចទៅនិងការថើបដ៏ស្រទន់មួយនេះហ្វូតបែរជាបើកភ្នែកឡើងរួចកន្រ្តាក់ខ្លួនបន្តិចធ្វើអោយការថើបមួយនេះបន្សល់ទុកនូវត្រឹមការចងចាំ។ហ្វូតក៏ចាប់ផ្តើមបញ្ចេញសម្លេងតិចៗរបៀបហត់នៅជិតជេមសឹងតែមិនលឺតែជេមបែរជាលឺច្បាស់ជាងចាក់មេក្រូទៅវិញ
«ខ្ញុំមានសង្សារហើយ»សម្លេងបង្អូសតិចៗនិយាយឡើងដូចជាចាក់ទម្លុះចិត្តកំលោះទីក្រុងរាប់រយកាំបិតមិនដកដៃយ៉ាងអ៊ីចឹងវាពិតជាឈឺខ្លាំងណាស់ពេលស្តាប់រួចជេមក៏ប្រលែងកាយហ្វូតចេញពីរង្វង់ដៃរួចក៏ស្រដីឡើងទាំងការអាក់អន់ស្រពន់ចិត្ត
«ចុះបង?ក្រែងបងជាគូដណ្តឹងរបស់ហ្វូតមិនអ៊ីចឹងហី?បងគ្មានសិទ្ធនៅក្បែរហ្វូតដូចជាគេទេឬ?»
«ខ្ញុំមិនដឹងទេ»លើសពីច្របូកច្របល់ទៅទៀតក្នុងពេលនេះហ្វូតគិតអ្វីក៏មិនចេញដែរគេដឹងច្បាស់ហើយថាគេមានសង្សាររួចក៏មានគូដណ្តឹងដូចគ្នាតែអ្វីដែលគេមិនច្បាស់នោះគឺបេះដូងរបស់គេកំពុងតែត្រូវការអ្វីអោយពិតប្រាកដ។
(សរសេររឿងស្នេហាតែគ្មានស្នេហាទេបាទ🤣)

YOU ARE READING
??????????????????
Romance?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ???????????????
Start from the beginning