«ចុះហ្វូតប្រាប់ថាប្រញ៉ាប់ចង់ទៅណាមែនទេ?»ជេមប្តូររឿងបើហ៊ានតែនៅនិយាយប្រធានបទនិងទៀតគេខ្មាសហ្វូតស្លាប់មិនខានទេ
«ខ្ញុំទៅកសិដ្ឋាន»
«ទៅថ្មើរនិង?»
«មែនហើយ ចាំខ្ញុំជូនលោកទៅផ្ទះអោយហើយសិនទើបខ្ញុំទៅ»
«បងទៅដែរ»
«ទៅធ្វើអី?»ហ្វូតជ្រួញចិញ្ចើមនេះជាលើកទីមួយហើយដែលគេសុំទៅកសិដ្ឋានរបស់ខ្លួន
«បងចង់ទៅជួយហ្វូត ទៅថ្មើរនេះច្បាស់ជាមានបញ្ហាអ្វីមិនខាននោះទេ»
«លោកជាគ្រូទាយមែនទេទើបដឹង?»
«មិនមែនទេតែបងអាចស្មានដឹង បងឃើញថាហ្វូតធ្វើមុខស្រពោនតាំងពីនៅសាលាមកម្ល៉េះ»ហ្វូតញញឹមនឹកក្នុងចិត្ត
ហេតុផលដែលគេមុខស្រពោនមិនមែនមកពីរឿងនៅកសិដ្ឋាននោះទេនាយមោឃអើយ
«ខ្ញុំហាមលោកមិនបានមែនទេ?»
«មែនហើយ»
«ចឹងទៅជាមួយគ្នាតែម្តងទៅ»ទោះជាហ្វូតហាមក៏ជេមមិនស្តាប់ដដែលនិងចឹងមានតែគេដឹកនាយកំលោះទីក្រុងនេះទៅតែម្តងទៅ
១៥នាទីក្រោយមកពួកគេក៏បានមកដល់កសិដ្ឋានរបស់ហ្វូតគ្រាន់តែចុះពីលើឡានភ្លាមជេមចំហរមាត់តែម្តង
«អូហូ!កសិដ្ឋានរបស់ហ្វូតពិតជាធំខ្លាំងមែនទែនហើយស្រស់ស្រាយថែមទៀត»
«លោកនិយាយធ្វើមើលតែមិនដែលបានឃើញទេសភាពបែបនិង»
«មែនហើយ តាំងពីតូចដល់ធំបងមិនសូវបានទៅទីណាឆ្ងាយៗនោះទេភាគច្រើនមើលតែទេសភាពតាមដងផ្លូវដូចតែរាល់ដង មិនដូចពេលនេះទេបងបានឃើញជើងភ្នំនៅជិតបង្កើយថែមទាំងវាលស្មៅខៀវស្រង៉ាត់ដែលដុះព័ទ្ធជុំវិញរបងថែមទៀត»ជេមនិយាយទាំងរីករាយតាមដែលហ្វូតស្គាល់ជេមមកអោយតែគេនិយាយពីធម្មជាតិពេលណាជេមតែងតែរីករាយជានិច្ច ភ្លាមៗនោះគំនិតមួយក៏បានផុសឡើង

YOU ARE READING
??????????????????
Romance?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ??????????
Start from the beginning