«៣ថ្ងៃទៀតលោកទំនេរដែរទេ?»
«ថ្ងៃសៅរ៍មែនទេ បងទំនេរព្រោះថ្ងៃសៅរ៍រៀនតែពេលព្រឹកមួយវេនទេ មានអ្វីមែនទេ?»ជេមឆ្លើយទាំងឆ្ងល់
«ខ្ញុំចង់បបួលលោកទៅបោះតង់នៅលើភ្នំជាមួយគ្នា»សម្តីរបស់ហ្វូតហៅស្នាមញញឹមរបស់ជេមបានយ៉ាងងាយ ហ្វូតបបួលប៉ុណ្ណឹងហើយមិនទៅយ៉ាងម៉េចកើត
«ទៅតែពីរនាក់មែនទេ?»គំនិតអាក្រក់ៗចាប់ផ្តើមជ្រៀតចូលក្នុងការគិតរបស់ជេមមួយរំពេចន៍នៅពេលដែលគិតថាពួកគេទៅតែពីរនាក់
«ឆ្កួត!អ្នកណាទៅតែពីរនាក់ មិត្តភក្តិថ្មីថ្មោងរបស់លោកក៏ទៅអានឿក៏ទៅ»
«មិត្តភក្តិថ្មីថ្មោង?ហ្វូតចង់សំដៅដល់លោកសាតាងនិងលោកវីនមែនទេ?»
«មែនហើយមានអ្នកណាទៀត អ៎រហើយនៅមានម្នាក់ទៀត»
«អ្នកណា?»ជេមសួរទាំងដឹងចម្លើយនៅក្នុងចិត្ត
«គឺត្រៃគេក៏ទៅដូចគ្នា»ជេមធ្លាក់ទឹកមុខមួយរំពេចន៍
«ចឹងបងមិនទៅទេ»
«ហេតុអីក៏ជិតចង្អៀតបែបនិង?តាមពិតទៅនេះជាគម្រោងរបស់ត្រៃនោះទេដែលបបួលខ្ញុំទៅ តែខ្ញុំគិតថាទៅតែពីរនាក់វាមិនសប្បាយនោះទេទើបបួលគ្រប់គ្នាទៅដើម្បីអោយសប្បាយទាំងអស់គ្នា»តាមពិតហ្វូតគិតថាមិនសាកសមច្រើនជាងដែលទៅតែពីរនាក់ហើយណាមួយគេក៏មិនទម្លាប់ដូចគ្នា
«ជាគំនិតរបស់វា?»
«មែនហើយ»ជេមរិះគិតបន្តិចបើជាគំនិតរបស់នាយត្រៃច្បាស់ជាមិនស្រួលនោះទេ ទោះជាគេមិនចូលចិត្តមុខនាយត្រៃក៏ដោយតែគេគិតពីហ្វូតជាធំគេប្រាកដជាទៅបំបែកមិនអោយពីរនាក់និងមានក្តីសុខជាមួយនិងគ្នាឡើយ។
«បងទៅជាមួយដែរ»
«បើលោកមិនទៅក៏មិនអីដែរណាខ្ញុំមិនបង្ខំទេ»ហ្វូតនិយាយទាំងមុខស្ងួតទាំងដែលក្នុងចិត្តអស់សំណើចនិងជេមមួយទំហឹងហើយ
«បងគិតថាបងទៅល្អជាង បើនៅផ្ទះវាអផ្សុកណាស់»គេនិយាយយកល្អទាំងដែលក្នុងចិត្តភ័យផងខ្មាសផងព្រោះតែគេមើលដឹងថាហ្វូតកំពុងតែសើចចំអកមកលើរូបគេហើយ
«អេ៎!ក្រែងហ្វូតមកមានការមិនអ៊ីចឹង?»ជេមនិយាយបង្វែរដើម្បីកុំអោយខ្មាសហ្វូតខ្លាំងពេក
«មែនហើយគឺខ្ញុំមកជួបអតិថិជន អ៎រនោះគេមកដល់ល្មម»មិននៅនិយាយចប់ហ្វូតក៏ដើរទៅរាក់ទាក់និងកំលោះក្រមុំមួយគូទំនងជាគូស្នេហ៍ដែលកំពុងតែដើរមករកគេទាំងស្នាមញញឹម
«នេះយើងគិតតែម្នាក់ឯងមែនទេ?»ជេមគេឡើងឆ្ងល់ព្រោះតែគេគិតថាហ្វូតមានបញ្ហាព្រោះតែទឹកមុខរបស់គេស្រពោនខ្លាំង តែវាក៏ល្អដែរដែលហ្វូតមិនមានរឿងអ្វីឃើញថាហ្វូតនៅនិយាយជាមួយគូស្នេហ៍មួយគូនោះយ៉ាងរីករាយបែបនិងជេមគេក៏មិនទៅរំខានដែរ។

YOU ARE READING
??????????????????
Romance?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ??????????
Start from the beginning