抖阴社区

????? ?????????????

Start from the beginning
                                    

«ផ្ញើទុកសិនទៅឯង»

«ប្រញ៉ាប់មកយកវិញផងយើងធ្ងន់»ពាក្យសម្តីឌឺដងនៅតែបន្តរហូតតែដៃក៏ចាប់ផ្តើមកាន់បង្គោលដែកសម្រាប់បោះតង់ជួយគ្នាម្នាក់មួយដៃមួយជើងមិនយូរប៉ុន្មានតង់ពីរក៏បានលេចរូបរាងឡើងនៅលើភ្នំដែលមានទេសភាពយ៉ាងស្រស់ស្អាតបើសម្លឹងមើលពីលើចុះទៅក្រោមគឺថាកម្ពស់ខ្ពស់គួរសមដែរ។បន្ទាប់ពីអង្គុយអោយបាត់ហត់មួយសន្ទុះពួកគេក៏ចាប់ផ្តើមរើសម្លៀកបំពាក់ចេញពីកាតាបដើម្បីនាំគ្នាទៅងូតទឹកធ្លាក់នៅជិតកន្លែងពួកគេបោះតង់។បន្ទាប់ពីងូតទឹកហើយពួកគេក៏ត្រឡប់មកតង់របស់ពួកគេវិញ

«មកវិញថ្ងៃហៀបលិចល្មម»ហ្វូតនិយាយរួចក៏ងាកទៅរកព្រះអាទិត្យដែលហៀបលិច

«ពេលវេលាបែបនេះមានប៉ុន្មានដងនៅក្នុងជីវិត?»ជេមនិយាយរអ៊ូង៉ូវៗតែម្នាក់ឯង ប៉ុន្តែនៅតែមិនអាចជៀសផុតពីត្រចៀករបស់បីនាក់នោះដដែល។ភូវីនឃើញជេមមើលទៅដូចជារាងស្រង៉ូតង៉ាត់ចម្លែកគេក៏ដើរទៅកៀកស្មារបស់ជេមរួចនិយាយ

«មានរាល់តែថ្ងៃនិង ទោះជាមិនមានពួកយើងឯងក៏នៅតែអាចមើលថ្ងៃលិចម្នាក់ឯងបានដដែល គ្រាន់តែថាពេលមានពួកយើងវាសប្បាយជាង ត្រូវអត់ពួកម៉ាក?»ភូវីនងាកទៅរកពួកម៉ាកគេពីរនាក់នោះដែលកំពុងតែសម្លឹងមកកាន់គេទាំងស្នាមញញឹម មិនដល់១០វិនាទីផងពួកគេក៏ដើរមកកៀកករបស់ជេមដូចគ្នា ពួកគេសុទ្ធតែដឹងថាជេមមិនដូចជាពួកគេឡើយដែលចង់ទៅណាតាមចិត្តមិនដែលខ្វាយខ្វល់ពីអ្វីច្រើន បើស្តាប់តាមសម្តីរបស់ជេមដែលធ្លាប់ប្រាប់ហ្វូតនោះគឺគេមិនដែលបានមកដើរលេងបែបនិងឡើយមិនដឹងថាគេនៅទីក្រុងមានសម្ពាធអ្វីខ្លះទេនៅលើស្មារបស់គេទាំងសងខាងនិង។នេះជាលើកដំបូងរបស់គេនៅក្នុងជីវិតហើយដែលបានមកដើរលេងជួបជុំមិត្តភក្តិបែបនិង

«ថ្ងៃក្រោយបើចង់មកទៀតក៏ប្រាប់ពួកយើងមក»ហ្វូតនិយាយទាំងស្នាមញញឹមរួចជេមក៏ងក់ក្បាល

+យប់ឡើង

«អេ៎!អាហ្នឹងសាច់របស់យើងទេ»សាតាងស្រែកបន្ទាប់ពីភូវីនចាប់សាច់ដែលសាតាងខំអង្គុយត្រឡប់ចុះឡើងនៅលើចង្រ្កានអាំងសាច់ដើម្បីអោយសាច់ឆ្អិនល្អ

??????????????????Where stories live. Discover now