ក្រៅពីនាងព្រមអោយគេលាបហើយ ក៏ឆ្លៀតពេលលួចសម្លឹងមុខសរក្បុសម៉ត់រលោងរបស់គេបន្តិច ព្រោះមិនដែរជួបបានយូរទេ ហើយក៏មិនដែរហ៊ានមើលចំ ទើបឱកាសនេះនាងក៏និងមើលអោយពេញៗភ្នែក កាលបើគេកំពុងឈ្ងោកមុខលាបដៃអោយនាងទៅហើយ។
ពេលខ្មោចមិនចូលក៏គួរអោយស្រឡាញ់ម្យ៉ាងទាស់តែចារិកយ៉ាប់បន្តិច ព្រោះមុខមិនដែររីក យល់តែចិត្តខ្លួនឯង មិនចេះគោរពអ្នកណា ជាពិសេសគឺចូលចិត្តគម្រាម ប្រាប់អោយត្រង់ទៅចុះណាអ្នកណាបានគេធ្វើប្ដីច្បាស់ជាអាប់រាសី រកស៊ីមិនឡើងឡើយ។«នៅមើលយូរទៀតទេ?»សម្លេងគ្រលររបស់បន្លឺឡើង ព្រោះនាងរវល់ជាប់ភ្លឹកនិងការគិតមិនបានចាប់អារម្មណ៍ថាគេលាបរួចតាំងពីពេលណានោះទេ។
«អឺ..គឺ...ខ្ញុំអាចទៅផ្ទះបានឬនៅ?អំបើកឡាននៅចាំ»ហាយ៉ុននិយាយតបទៅគេវិញទាំងភ្នែកក្រឡេបក្រឡាប់បែបមនុស្សដែរត្រូវគេចាប់កំហុសបានអីបែបនេះ ឯអ្នកកម្លោះក៏មិនតបគេងើបឈរទាញទូរស័ព្ទមកចុចខលទៅអ្នកណាមិនដឹង មិនបានប៉ុន្មានវិនាទីផងអ្នកម្ខាងទៀតក៏លើក។
«អាឡូចាហ្វាយ»
«ប្រាប់អ្នកបើកឡានអោយត្រឡប់ទៅវិញទៅ»យ៉ុងហ្គីបញ្ចប់ប្រយោគដោយដាក់ទូរស័ព្ទមកក្នុងហោប៉ៅខោវិញ សឹមដើរទៅអង្គុយធ្វើការធ្វើមិនដឹង ដូចគ្មានរូបរាយនាងនៅទីនេះ។
យ៉ាងណាបើគេនិយាយបែបនេះទៅហើយ នាងក៏គ្មានសិទ្ធសួរក្រៅពីអង្គុយស្ងៀមៗចាំស្ដាប់បញ្ជារបស់គេ កាលបើគេក៏បែបនេះ និយាយគ្មានក្បាលកន្ទុយ រកអោយនាងគិតឆ្ងល់មិនឈប់។
++++++
[2ម៉ោងកន្លងផុតទៅ]
កាលបើនាងយកអាហារមកអោយគេតាំងពីម៉ោង11ទៅហើយ ពេលនេះទ្រនិចនាឡិកាក៏វិលចំលេខ2ដែរបញ្ជាក់ប្រាប់ថាវារសៀលគួរសមដែរ ល្មមអាចដាស់រៀងតូចដែរមិនដឹងជាលង់លក់តាំងពីពេលណាអោយក្រោកឡើងមក ទាំងមមីរមមើរ។នាងងាកមើលឆ្វេងស្ដាំហើយក៏ឃើញថាកំពុងគេងនៅលើសាឡុងដដែរ ដោយមានអាវក្រៅរបស់អ្នកកម្លោះមកគ្របពីលើ ទើបត្រូវងាកទៅរកមើលក៏ឃើញថាគេនៅអង្គុយមុខកញ្ចក់កុំព្យូទ័រនៅឡើយ មើលទៅក៏ប្រហែលជារវល់ណាស់ហើយទើបនាងសម្រេចចិត្តសង្ងំគេងបន្តរ ដោយមិនមានអ្វីធ្វើផង ហើយក៏នៅមិនទាន់អស់ងងុយទៀត។

YOU ARE READING
???????????????????????2
Fanfiction??????????????????????????????????????????????????????? ? ?????????? ???????????????????????? ?????????????????????????????????????????? ????????????????????? ??????????????????????????????????????