ផាំង~~~~~
វិនាទីបន្ទាប់ពីសម្លេងមួយនេះបន្លឺឡើងមនុស្សម្នាគ្រប់គ្នាចាប់ផ្ដើមឆោឡោត្រហឹងអឿងកង ព្រោះរូបរាងមនុស្សស្រីក្នុងឈុតរ៉ូបពណ៍សរកំពុងដេកនៅក្នុងថ្លុកឈាមកណ្ដាលផ្លូវធ្វើអោយអ្នកដែររត់ដេញតាមស្ទើរដាច់ដង្ហើមស្លាប់ភ្លាមៗ ពេលឃើញនាងទៅជាបែបនេះ។
ពិភពលោកហាក់ប្រែជាគាំងនិងងងឹតសូន្យសុងហាយ៉ុនចាប់ផ្ដើមបិទភ្នែកសន្សឹមៗរហូតដល់នាងលែងដឹងឮសម្លេងអ្វីទាំងអស់ នៅក្នុងពិភពដ៏សែនងងឹត។
«ហាយ៉ុន!!!!!! ហាយ៉ុនក្រោកឡើងកុំកើតអីណា បងសុំទោស»យ៉ុងហ្គីរត់មកត្រកងនាងទាំងប្រឡាក់ឈាមនាងនៅជាប់ពេញអាវតែគេមិនបានខ្វល់ស្មើរនិងជីវិតរបស់នាងពេលនេះនោះទេ គេស្លន់ស្លោររកធ្វើអ្វីមិនត្រូវក៏បានអ្នកនៅឈរមើលនៅទីនោះជួយខលទៅរកឡានពេទ្យអោយ ពេលនេះផ្លូវនៅកណ្ដាលទីក្រុងសេអ៊ូល ក្បែរក្រុមហ៊ុនរបស់គេប្រែទៅជាកកស្ទះនិងអ៊ូរអរឡើងមកផ្អើលអស់មនុស្សម្នាដែរនាំគ្នាមកមើល។
«បងសុំទោស» ពាក្យមួយម៉ាត់យ៉ាងខ្លីចេញពីមាត់របស់យ៉ុងហ្គីដែរក្រសោបនាងជាប់ គេដឹងហើយថានាងសំខាន់ប៉ុណ្ណា គេដឹងហើយថាបេះដូងរបស់គេត្រូវការអ្នកណា វាហួសពេលដែរទេ បើគេចង់ត្រឡប់មកច្បាស់លាស់និងនាងម្ដងទៀត? តើនាងនៅផ្ដល់ឱកាសអោយគេបានពិតទេ????
[Hospital ]
រទេះគ្រែរុញដែរមានរាងស្ដើងនៅលើនោះពេលនេះកំពុងរុញចូលទៅរកបន្ទប់សង្គ្រោះបន្ទាន់ដោយមានក្រុមគ្រូពេទ្យជាច្រើននៅមើលការខុសត្រូវឯយ៉ុងហ្គីក៏គិតតែពីកាន់ដៃរបស់នាងជាប់ គេមិនសុំអីទេ សុំអោយតែនាងមានសុវត្ថិភាពទៅគឺបានហើយ។
«អត់ទោសអគ្គនាយកមីនសូមរងចាំនៅខាងក្រៅ ខាងក្នុងទុកចិត្តលើពួកយើងចុះ»គលានុដ្ឋាយិការម្នាក់បង្អាក់ដំណាររបស់គេដើម្បីអោយអង្គុយរងចាំនៅខាងក្រៅ ហើយក៏បិទទ្វារជិតធ្វើអោយគេដើរទៅមកឆ្លេឆ្លាស្ទើរទម្លុះទ្វារទៅមើលនាងនៅខាងក្នុងទៅហើយ។
«ហាយ៉ុនកើតអី??» សម្លេងរបស់ជីនរត់មកទាំងត្រហេបត្រហបទាំងដកដង្ហើមមិនដល់គ្នា ពេលដឹងព័ត៍មានពីរាងតូចទើបគេប្រញ៉ាប់រត់មកទីនេះហើយក៏ឃើញសភាពប្អូនប្រុសក្នុងអាវប្រឡាក់ឈាម និងមុខស្លេកស្លាំងអស់ទៅហើយ។

YOU ARE READING
???????????????????????2
Fanfiction??????????????????????????????????????????????????????? ? ?????????? ???????????????????????? ?????????????????????????????????????????? ????????????????????? ??????????????????????????????????????