ក្រឡេកមកមើលកម្លោះជីននិងហូស៊ុកយើងដែរមានភារៈកិច្ចជាអ្នកមកមើលក្រុមហ៊ុនឯណេះវិញ ពួកគេបានមកដល់មុខក្រុមហ៊ុនហើយប៉ុន្តែបែរជាមិនចុះ នៅអង្គុយលើឡានជជែកវែកញែកគ្នាបន្តរ។
«ក្រុមហ៊ុនយើងថាគ្មានអ្វីសំខាន់ខ្លាំងនោះទេ ទៅកំពង់ផែរវិញល្អទេ?»ជីន
«ប៉ុន្តែណាមជុនហ្យុងគាត់អោយយើងមកមើល
នៅទីនេះ»ហូស៊ុកហាក់រារែកមិនចង់ធ្វើខុសផែនការដែរបានព្រៀងទុករួមគ្នា តែគេក៏មិនអាចប្រកែកនិងបងធំរបស់គេបានដូចគ្នា។«ជឿរយើងទៅនៅទីនេះគ្មានបញ្ហាអ្វីទេ របស់ដែរវាចង់បានពីក្រុមហ៊ុនក៏វាយករួចហើយ តែកន្លែងផ្សេងគឺនៅទេ!!!»ជីន
«ក៏ស្រេចតែបង ខ្ញុំគ្រាន់តែមិនចង់អោយថ្លោះធ្លោយ»ហូស៊ុក
«យើងជាអ្នកទទួលខុសត្រូវបើកើតបញ្ហាអ្វីឡើងមក»ជីនគោះស្មារអ្នកជាប្អូនតិចៗ សឹមបញ្ជារកូនចៅអោយនៅមើលទីនេះប៉ុន្មានអ្នក ក្រៅពីនិងក៏ទៅកំពង់ផែរជាមួយគេទាំងអស់។
[កំពង់ផែរ]
ឡានទំនើបសេរីចុងក្រោយមួយគ្រឿងបើកអមចូលមកក្នុងកំពង់ផែរក្បែរមាត់សមុទ្យដែរមានទូកនិងកាប៉ាល់ជាច្រើនរបស់យ៉ុងហ្គីដែរទុកសម្រាប់បម្រើភ្ញៀវទេសចរណ៍ជាច្រើនគ្រឿង នៅទីនេះស្ងាត់ជ្រងំ ព្រោះយប់កណ្ដាលអាធ្រាត្យណាស់ហើយគ្មានមនុស្សម្នាឯណាឆ្លងកាត់សមុទ្យទៀតនោះទេទើបជាឱកាសរបស់កម្លោះទាំងពីរដែរចូលមកមិនអោយអ្នកណាដឹង ព្រោះមិនសូម្បីបង្ករសម្លេង។
«ពួកឯងលាក់ខ្លួនចាំមើលទៅ ប្រសិនបើមិនស្រួលត្រង់ណាចាត់ការកុំទុកអោយសោះ»ហូស៊ុកងាកទៅបញ្ជារកូនចៅ ហើយពួកគេក៏រត់ទៅរកកន្លែងលាក់ខ្លួនរៀងខ្លួនតាមដែរចាហ្វាយបញ្ជារ ។ រងចាំមើលមួយសន្ទុះហើយគ្មានអ្នកណាមកចំណុចនេះទេទើបហូស៊ុកចង់បោះបង់ទៅមើលនៅឯក្រុមហ៊ុនវិញ
«ខ្ញុំថាទីនេះគ្មានបញ្ហាទេ យើងទៅក្រុមហ៊ុនវិញទៅ»ហូស៊ុកថាហើយក៏ក្រោកឈរតែសម្លេងឡានបន្លឺឡើងមកពីច្រកចូលធ្វើអោយគេរហ័សឱនចុះវិញយ៉ាងលឿន មិននឹកស្មានថាវាមកភ្លាមៗបែបនេះនោះទេ។
«ឃើញទេ យើងប្រាប់ហើយថាពួកវានិងមក»ជីនប្រញ៉ាប់បន្លឺឡើងមុននិងត្រៀមកាំភ្លើងដែរនៅនិងដៃស្រាប់ ហើយច្បាស់ណាស់ថាមានរឿងអ្វីកើតឡើងយើងក៏ដឹងហើយ។
+++++
[Jimin x Jungkook scene]4នាក់នោះគេកំពុងស្ថិតក្នុងសមោរភូមិប្រយុទ្ធហើយ នៅឡើយពីរអ្នកនេះនោះទេ ដើរលបទៅលបមកដូចជាចោរ តែក្នុងចិត្តនេះណាគឺមួសមាំបំផុតថានិងបាញ់សម្លាប់អ្នកដែរជាដើមហេតុធ្វើអោយបងប្រុសរបស់គេបាត់ខ្លួនទៅ។
«សម្រុកទៅពេលនេះ តើល្អដែរទេ?»ជុងហ្គុកកម្លោះចិត្តក្ដៅមហាររហន់ក៏បន្លឺឡើង នេះជិះទម្រាំតែមកដល់ហើយថែមជាទឹកដីរបស់អាម្សៀតនោះទៀត នេះគេចង់ដើរចូលទៅរកស្លាប់ឬយ៉ាងមិច?
«ឯងឃើញកូនចៅវាដែរទេ?រាប់ទៅប៉ុន្មានក្បាល?»ជីមីន ចង្អុលទៅចំណុចដែរមានបុរសមាឌធំជាច្រើននៅឈរយាម ព្រោះចង់បញ្ជាក់អោយគេដឹងថា វាមិនមែនងាយស្រួលដូចដែរគិតនោះទេ ។
«ដុន ព័ទ្ធកន្លែងវាជុំអស់ឬនៅ?»ជីមីនចុចកាសលើត្រចៀកម្ខាងសួរទៅជំនិតព្រោះក្នុងចំណោមបីក្រុមដែរគេចែក គឺកន្លែងនេះហើយដែរមិនងាយស្រួលជាងគេ។
«បាទជុំហើយទាន»ដុន
«មានអ្នកឮខ្ញុំនិយាយទេ?»ជុងហ្គុកនៅសុខៗស្រាប់តែទាក់ទងទៅបងប្អូនរបស់គេផ្សេងទៀតតាមរយៈកាសប្ល៊ូធូរមួយចំហៀង ហើយគ្រប់គ្នាក៏តប
«ខាងយើងរួចរាល់ហើយ »ថេយ៉ុង
«ពេលនេះដេកស្លាប់គ្មានសល់ទេ»ណាមជុន
«ក៏មករកខាងខ្ញុំមក គ្នាវានៅទីនេះច្រើនណាស់»ជុងហ្គុក
«ខាងយើងក៏ច្រើនដូចគ្នានេះសំណាងហើយបាញ់វាទាន់ កុំអីកប៉ាល់ឆេះខ្ទិចគ្មានសល់នោះទេ»ជីន
«ចាត់ការទៅ ខ្ញុំចាត់ការខាងខ្ញុំ»ជីមីនថាហើយក៏ចាប់ផ្ដើមការងាររបស់ពួកគេពិតមែន រាងកម្លោះសង្ហារទាំងពីរមិនបានបំបែកផ្លូវគ្នាដើរឡើយ ស្របពេលនាឡិកាចង្អុលចំលេខ2 ទាបភ្លឺប្រព័ន្ធកាសប្ល៊ូធូរក៏បន្លឺសម្លេងអ្នកកម្លោះចេញមកល្មម។
«សម្រុកចូលទៅ ការពារកុំអោយកូនចៅយើងកើតរបួសអោយសោះ»ជីមីន ថាហើយកូនចៅគេក៏លុកលុយចូលទៅអគារខ្ពស់ស្រឡះរបស់ឌីហ្សាអូទាំងកណ្ដាលយប់តែម្ដង។
«អ្នកណាវើយយយយ ផាំង~»
ផាំងងងងង!!!!
សម្លេងគ្រាប់កាំភ្លើងបន្លឺឡើងដូចព្យុះ ព្រោះមិនមែនសង្គ្រាមនិយាយគ្នាទេ គេហៅថាសង្គ្រាមជួបមុខក៏បាញ់យកៗតែម្ដង។To be continued 💗
ស្អែកចប់ភាគបាញ់បោះហើយដល់ភាគែដឹងដំណឹងបងយ៉ុងហ្គីម្ដង🔥🌚

YOU ARE READING
???????????????????????2
Fanfiction??????????????????????????????????????????????????????? ? ?????????? ???????????????????????? ?????????????????????????????????????????? ????????????????????? ??????????????????????????????????????