គេអត់ភ្ញាក់ផ្អើលក្នុងចិត្តមិនបាន ព្រោះវត្តមានអ្នកអង្គុយនៅតុបាយ ជាបងប្អូនដែរកំពូលរវល់របស់គេនេះឯង មិនដឹងជាកើតអីទើបមកលងគេទាំងព្រឹកបែបនេះ។
«មានអ្វីសំខាន់ទើប មកដល់ទីនេះ?»យ៉ុងហ្គីសួរឡើងដោយដាក់គូទអង្គុយលើកៅអី ជាមួយរាងតូច ក្រោមក្រសែភ្នែកអ្នកម្ខាងទៀតសម្លឹងមក។
«មកមើលថាឯងនៅដកដង្ហើមបានឬអត់ទេដឹង?»ជីន
«មាត់បងចង្រៃយ៍បានគ្រប់ពេល»យ៉ុងហ្គី
«គ្មានអីទេ យើងទំនេរថ្ងៃនេះហើយនៅផ្ទះធំគេសុទ្ធតែទៅធ្វើការអស់តាំងពីព្រលឹម ឮថាឯងមកដល់យប់មិញទើបមកព្រៀវលេង»ជីន
«បងទំនេរបានប៉ុន្មាននាទី? យ៉ាងច្រើនបាយបានពីរម៉ាត់ក៏រត់ទៅវិញហើយ មករកខ្ញុំធ្វើអី??»យ៉ុងហ្គី និយាយចោលតាមទៅអ្វីដែរគេដឹងពីបងរបស់គេ ហើយក៏ចាប់ផ្ដើមញ៉ំាអាហារពេលព្រឹកជាមួយគ្នា ដោយបញ្ឈប់ការឆ្លើយឆ្លង ព្រោះបើនៅឆ្លើយទៀតមិនដឹងពេលណាចប់នោះទេ។
រីងងងង រីងងងងងង
«អាឡូ»ស៊ុកជីនលើកទូរស័ព្ទមកដាក់ជាប់ត្រចៀក នៅពេលដាក់បាយចូលមាត់មិនទាន់បានបីម៉ាត់ស្រួលបួលផងក៏ខលមកកាត់ផ្ដាច់ការញ៉ំារបស់គេ។
«នៅមន្ទីរពេទ្យពេលនេះមានអ្នកជម្ងឺត្រូវការអោយវះកាត់ជាបន្ទាន់ លោកគ្រូពេទ្យរវល់ដែរទេ?»
«ស្ថានភាពអ្នកជម្ងឺយ៉ាងមិច?»ស៊ុកជីន
«គឺចង្វាក់បេះដូងចាប់ផ្ដើមចុះខ្សោយហើយ អាច
និងមានឈាមកកនៅក្នុងខួរក្បាល»«10នាទីទៀតខ្ញុំទៅដល់»
ទឺតត ទឺតតតត
«យើងទៅសិនហើយ ជួបគ្នាថ្ងៃក្រោយ»គេចុចផ្ដាច់ប្រព័ន្ធទូរស័ព្ទហើយក៏ងាកមកប្រាប់យ៉ុងហ្គីវិញ សឹមរត់ទៅរកឡានទំនើបពណ៍សរ សេរីចុងក្រោយបង្អស់ហើយក៏បញ្ជារចង្កូតបើកចេញទៅបាត់។
ង៉ោងងងងង!!!!!!
«ហឹសស ទំនេរបានប៉ុន្មាន?» យ៉ុងហ្គីសើចនៅដើមករ នៅពេលអ្វីដែរគេនិយាយវាក្លាយទៅជាការពិតមែន ព្រោះគេស្គាល់បងប្អូនរបស់គេច្បាស់ណាស់ ទាយមិនអោយខុសនោះទេ។

YOU ARE READING
???????????????????????2
Fanfiction??????????????????????????????????????????????????????? ? ?????????? ???????????????????????? ?????????????????????????????????????????? ????????????????????? ??????????????????????????????????????